ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រៃវែង ៖ ខណៈ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ច្រើន នៅ​ព្រឹក​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៦ នេះ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ និង​ផ្លូវជាតិ​លេខ​១១ អាជ្ញា​ធរមាន ប្រធាន​ក្រុមការងារ​ស្រុក អភិបាលស្រុក មន្ត្រីរាជការ រួម​ទាំង​ប្រជាពលរដ្ឋ​យ៉ាងច្រើន បាន​និមន្ត​ព្រះសង្ឃ​នៅ​ទូ​ទាំង​ស្រុក​ពាម​រក៍​ប្រមាណ​៣០​អង្គ ធ្វើ​ធម្ម​យាត្រា​សូត្រ​មន្ត​បណ្តេញ​ឧបទ្រពចង្រៃ​តាម​ដងផ្លូវ ដើម្បី​បញ្ចៀស​ពី​ការ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ ។