កញ្ចក់ 5D អាច​រក្សា​ទិន្នន័យ​ទំហំ ៣៦០TB ​បាន​ ១៣,៨​ពាន់​លានឆ្នាំ


កញ្ចក់ 5D អាច​រក្សា​ទិន្នន័យ​ទំហំ ៣៦០TB ​បាន​ ១៣,៨​ពាន់​លានឆ្នាំ

សម្រាប់​ការ​រក្សា​ទុក​ទិន្នន័យ​នានា​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​គឺ​ជា​រាង​ងាយ​ស្រួល​ហើយ​ឆាប់​រហ័ស​ដែល​ក្នុង​នោះ​មាន​ដូច​ជា​ការ​រក្សា​ទិន្នន័យ​ទុក​ក្នុង​ HDD ឬ CD ជា​ដើម​។​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ការ​រក្សា​ទុក​ទិន្នន័យ​តាម​របៀប​នេះ​វា​មិន​អាច​ផ្ដល់​នូវ​និរន្តរភាព​នៃ​ទិន្នន័យ​បាន​យូរ​នោះ​ទេ​។​

 

ដូច​នេះ​ហើយ​មាន​អ្នក​វិទ្យាសាស្ត្រ​របស់​ប្រទេស​អង់គ្លេស​បាន​បង្កើត​នូវ​បច្ចេកវិទ្យា​ថ្មី​ម្យ៉ាង​ដែល​ហៅ​ថា 5D ដែល​បច្ចេកវិទ្យា​នេះ​ប្រើ​ថាមពល​ពន្លឺ​ឡាស៊ែរ​ទៅ​បំប្លែង​​ទិន្នន័យ​នានា​ទៅ​ជា​ Nanostructure ហើយ​យក​ពួក​វា​ទៅ​រក្សា​ទុក​ក្នុង​កញ្ចក់​។​ ដោយ​ក្នុង​កញ្ចក់​នី​មួយៗ​មាន​សមត្ថភាព​អាច​ផ្ទុក​ទិន្នន័យ​បាន​រហូត​ដល់​ ៣៦០TB ហើយ​កញ្ចក់​នេះ​អាច​រក្សា​ទុក​ទិន្នន័យ​បាន​រហូត​ដល់​ ១៣,៨ប៊ីលានឆ្នាំ។ លើស​ពី​នេះ​វា​អាច​ធុន​ជា​មួយ​កម្ដៅ​រហូត​ដល់​១០០០អង់ហ្សាសេ​ផង​ដែរ​។​

 

កញ្ចក់ 5D អាច​រក្សា​ទិន្នន័យ​ទំហំ ៣៦០TB ​បាន​ ១៣,៨​ពាន់​លានឆ្នាំ

កញ្ចក់ 5D អាច​រក្សា​ទិន្នន័យ​ទំហំ ៣៦០TB ​បាន​ ១៣,៨​ពាន់​លានឆ្នាំ

 

ជា​មួយ​គ្នា​នេះដែរ ​អ្នក​វិទ្យាសាស្ត្រ​ទាំង​នោះ​បាន​សម្រេច​នូវ​ការ​បញ្ចូល​ទិន្នន័យ​ទៅ​ក្នុង​កញ្ចក់​បាន​យ៉ាង​ជោគជ័យ​ ដោយ​ក្នុង​នោះ​ពួក​គេ​បាន​បញ្ចូល​ទិន្នន័យ​របស់​គម្ពីរ Bible រូបមន្ត​នៃ​ពន្លឺ​របស់ញ៉ូវតុន និងសន្ធិសញ្ញា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ផង​ដែរ​៕

ប្រែ​សម្រួល ៖ រដ្ឋ
ប្រភព៖ the verge