គូស្នេហ៍​របស់ ឈិ​ត សុជាតា ត្រូវបាន​គេ​ទម្លាយ​ថា ជា​មនុស្ស​កែ​ភេទ​ពី​ស្រី​មក​ប្រុស​

គូស្នេហ៍​របស់ ឈិ​ត សុជាតា ត្រូវបាន​គេ​ទម្លាយ​ថា ជា​មនុស្ស​កែ​ភេទ​ពី​ស្រី​មក​ប្រុស​

​រាជធានី​ភ្នំពេញ​ : មិន​ត្រឹមតែ​ជា​តារា​សម្ដែង និង​ជា​ពិធី​ការី​នី​ស្រស់​សោភា​អ្នកនាង ឈិ​ត សុជាតា ជា​ម្ចាស់​ក្រុមហ៊ុន​ទេសចរណ៍ STA ទាំង​វ័យក្មេង និង​មាន​បុគ្គលិក​ជាច្រើន​នាក់​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង របស់​នាង​។ ថ្មីៗ​នេះ​ត្រូវបាន​ប្រភពព័ត៌មាន​មួយ​បាន​ទម្លាយ​ចេញ​ឲ្យ​ដឹងថា តារា​សម្ដែង​មាន​វង់​ភ័ក្ត្រ​ស្រស់ស្អាត ឈិ​ត សុជាតា កំពុង​តែមាន​ទំនាក់ទំនង ស្នេហា​ជាមួយនឹង​មនុស្ស​ប្រុស​ម្នាក់ ដែល​ត្រូវបាន​គេ​ដឹងថា ជា​មនុស្ស​កែ​ភេទ (​ពី​ស្រី​មក​ប្រុស​) និង​បាន​បណ្ដើរគ្នា យ៉ាង​ប្រកៀក​ស្អិត​ដូច​ស្ករ​តាំង​ម៉ែ​រាល់ពេល​ទៅណា​មក​ណា​ម្ដងៗ​។​

 

​ស្រី​ស្រស់ ឈិ​ត សុជាតា មួយរយៈ​ពេល​ចុង​ក្រោយនេះ ត្រូវបាន​គេ​មើលឃើញថា នាង​ហាក់​នៅ​ទ្រឹង​ប្រជាប្រិយភាព មិនបាន​ឡើង ឬ​ចុះ​ទៅណា​សោះ ក្រោយពេល​នាង មិនមាន​រឿង​ថ្មី​ណាមួយ ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍លើ​ស្នាដៃ​ថ្មីៗ​របស់​នាង។ ទោះបីជា​យ៉ាងណា ក្នុង​ពិភព​សម្ដែង នាង​ជាតា​រា​ម្នាក់ នៅតែ​លេចធ្លោរ ព្រោះ​រូបរាង​កែច្នៃ​របស់​នាង នៅតែ​ស្អាត​ជាងគេ​ដដែល និង​ឈរ​នៅក្នុង​លំដាប់​តារា​ល្បីៗ ក្នុង​ចង្កោម​អ្នកសិល្បៈ​ទៀតផង​។​

 

​ទស្ស​និក​ជាច្រើន​មាន​ចម្ងល់​ថា ឈិ​ត សុជាតា បាន​ប្រាក់​ពី​ណា​សម្រាប់​ការបើក​អាជីវកម្ម​ដ៏​ធំ​បែបនេះ​។ ក្រៅពី​ការចាប់អារម្មណ៍​រឿង​បើក​ក្រុមហ៊ុន​ទេសចរណ៍ ងាក​មក​មើល​រឿងរ៉ាវ​ស្នេហា​របស់ ឈិ​ត សុជាតា វិញ ត្រូវបាន​លាក់​ជិតឈឹង​គ្មាន​នរណា​ដឹងថា នរណា​ជា​គូស្នេហ៍​នាង​ឡើយ ព្រោះ​នាង​មិនដែល​និយាយ ទាក់ទង​នឹង​រឿង​ផ្ទាល់​ខ្លួ​ម្ដងណា​សោះ​។​

 

​ថ្មីៗ​នេះ​ប្រភពព័ត៌មាន ពី​បុគ្គលិក​សណ្ឋាគារ លំដាប់​ផ្កាយ​៥ មួយ នៅ​ខេត្តសៀមរាប និង​ជា​អ្នកធ្វើការ​ជាមួយ ក្រុមហ៊ុន​ទេសចរណ៍ STA បាន​និយាយ​ប្រាប់ថា ឈិ​ត សុជាតា មិនមែន​ទំនេរ​ខ្លួន​ទេ ពោល​មាន​គូស្នេហ៍​ជា​អ្នកមាន​ស្តុកស្តម្ភ​ម្នាក់ ប៉ុន្តែ​ជា​រឿង​ចម្លែក​មួយ ព្រោះ​គូស្នេហ៍​នាង​មិនមែនជា​មនុស្ស ប្រុស​ពេញលក្ខណៈ​ទេ តែ​ជា​ប្រុស ដែល​កែ​ភេទ​មកពី​មនុស្ស​ស្រី ហើយ​កែ​ភេទ​ដល់​ប្រទេស​ជប៉ុន ដូចគ្នា​នឹង ឈិ​ត សុជាតា ដែល​ទៅ​កែ​សម្រស់​ដល់​ប្រទេស​ជប៉ុន​។ ចំណុច​នេះ​ត្រូវបាន​គេ​បញ្ជាក់ថា លុយ​ចំណាយ​កែ​ភេទ​ពី​ស្រី​មកជា​មនុស្ស​ប្រុស ត្រូវ​ចំណាយ​រាប់ម៉ឺន​ដុល្លារ​ឯណោះ ប៉ុន្តែ​រឿង​លុយ​សម្រាប់​គូស្នេហ៍ ឈិ​ត សុជាតា មិនមែនជា​ឧបសគ្គ​របស់គេ​នោះទេ ព្រោះ​គេ​ជា​អ្នកមាន​លុយ​ច្រើន​។​

គូស្នេហ៍​របស់ ឈិ​ត សុជាតា ត្រូវបាន​គេ​ទម្លាយ​ថា ជា​មនុស្ស​កែ​ភេទ​ពី​ស្រី​មក​ប្រុស​

​ប្រភពពី​បុគ្គលិក​សណ្ឋាគារ​នោះបាន​និយាយថា ជារឿយៗ​អ្នក​ទាំងពីរ​បណ្ដើរគ្នា មក​ខេត្តសៀមរាប ដើម្បី​មក​មើល​ការខុសត្រូវ​តាម​សណ្ឋាគារ និង​ភ្នាក់ងារទេសចរណ៍​ដែល​ទាក់ទង​នឹង​ក្រុមហ៊ុន​នាង​ហើយ​គូស្នេហ៍ ឈិ​ត សុជាតា មើលថែរ​នាង​បានល្អ​ណាស់ ។​

 

​អ្នកនាង ឈិ​ត សុជាតា មិនអាច​សុំ​ការបំភ្លឺ​បានទេ នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ​នេះ ថា អ្នកនាង​ពិតជា​មាន​គូស្នេហ៍ ដែល​កែ​ភេទ​ពី​មនុស្ស​ស្រី​មក​ប្រុស ឬ​យ៉ាងណា ?

គូស្នេហ៍​របស់ ឈិ​ត សុជាតា ត្រូវបាន​គេ​ទម្លាយ​ថា ជា​មនុស្ស​កែ​ភេទ​ពី​ស្រី​មក​ប្រុស​

គូស្នេហ៍​របស់ ឈិ​ត សុជាតា ត្រូវបាន​គេ​ទម្លាយ​ថា ជា​មនុស្ស​កែ​ភេទ​ពី​ស្រី​មក​ប្រុស​