តារា​ស៊ិ​ច​ស៊ី វណ្ណ វ​ល័​ក្ខ បង្ហាញ​វត្តមាន​មនុស្សធម៌ ក្រោយ​ជោគជ័យ និង​ការរិះគន់

តារា​ស៊ិ​ច​ស៊ី វណ្ណ វ​ល័​ក្ខ បង្ហាញ​វត្តមាន​មនុស្សធម៌ ក្រោយ​ជោគជ័យ និង​ការរិះគន់

រាជធានី​ភ្នំពេញ : កញ្ញា វណ្ណ វ​ល័​ក្ខ ដែល​កន្លងមក​ធ្លាប់តែ ពើបប្រទះ​នឹង​រឿងរ៉ាវ​អាស្រូវ​ស្នេហា និង​ចូលចិត្ត​តុបតែង​ខ្លួន​សិច​ស៊ី បែប​នារី​សម័យថ្មីៗ ពេលនេះ​នាង​បាន​ងាក​មក​ផ្តើម ធ្វើ​ការងារ​មនុស្សធម៌ ក្រោយពី​ជោគជ័យ​បណ្តើរៗ លើ​អាជីព​ជា​អ្នក​សម្តែង​សិល្បៈ និង​ក្រសោប​បាន​ប្រជាប្រិយភាព សម្រាប់​ទីផ្សា​សិល្បៈ​ក្នុងស្រុក​ច្រើន​នាពេល​បច្ចុប្បន្ន​។​

 

​រូបថត​ជាច្រើន​សន្លឹក​ដែល​ត្រូវបាន​កញ្ញា វណ្ណ វ​ល័​ក្ខ យកមក​បង្ហោះ ចែករំលែក​ជា​សាធារណៈ នៅលើ​បណ្តាញ​ទំនាក់ទំនង សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន គឺ​ភាគច្រើន​សុទ្ធសឹង​បង្ហាញ​ពី​សកម្មភាព នៅពេលដែល​នាង និង​មិត្តភក្តិ​បាន​នាំយក​សម្ភារៈ​ខ្លះៗ ទៅ​ចែកជូន​ដល់​កុមារ និង​ប្រជាពលរដ្ឋ​តាម​សហគមន៍ ដោយមាន​ទាំង​ការចែក​សៀ​ភៅ ប៊ិច និង​ថវិកា​មួយចំនួន​។​

តារា​ស៊ិ​ច​ស៊ី វណ្ណ វ​ល័​ក្ខ បង្ហាញ​វត្តមាន​មនុស្សធម៌ ក្រោយ​ជោគជ័យ និង​ការរិះគន់

​តាមរយៈ​ការបង្ហាញ​សកម្មភាព​មនុស្សធម៌​បែបនេះ​របស់ កញ្ញា វណ្ណ វ​ល័​ក្ខ គឺជា​លើក​ទី​១​ហើយ បន្ទាប់ពី​នាង​បាន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ យ៉ាងណាមិញ ក្រោយពី​នាង​បានទទួល​ផ្លែផ្កា ពី​អាជីព​មួយ​នេះ កញ្ញា វណ្ណ វ​ល័​ក្ច ក៏បាន​ងាក​មក​ធ្វើ​សកម្មភាព មនុស្សធម៌ ដោយ​ការងារ​មនុស្សធម៌​ដំបូង​របស់​នាង គឺ​ការចែករំលែក​ក្តី​ស្រឡាញ់ ឲ្យ​កុមារ​តាមរយៈ​ការផ្តល់​សម្ភារៈ​សិក្សា សៀវភៅ ប៊ិច សម្លៀកបំពាក់ និង​នំចំណី​ខ្លះៗ​ទៀត​។ ទស្សនិកជន​សង្ឃឹមថា ថ្ងៃ​ខាងមុខ​តារា​សម្តែង​ស្រី កញ្ញា វណ្ណ វ​ល័​ក្ខ នឹង​បន្តសកម្មភាព​បែបនេះ ដើម្បី​រួមចំណែក​ជួយ​សង្គម​ឲ្យ​កាន់តែច្រើន​។​

តារា​ស៊ិ​ច​ស៊ី វណ្ណ វ​ល័​ក្ខ បង្ហាញ​វត្តមាន​មនុស្សធម៌ ក្រោយ​ជោគជ័យ និង​ការរិះគន់

​តារា​ស្រី​រូប​ស្រស់​កញ្ញា វណ្ណ វ​ល័​ក្ខ បាន​និយាយថា «​នេះ​ជា​លើក​ទី​១​សម្រាប់​ខ្ញុំ​ដែល​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​បែបនេះ ហើយ​ពេល​ខ្ញុំ​ធ្វើដំណើរ ទៅដល់​ទីនោះ​ភ្លាម មាន​អារម្មណ៍​ថា រំភើបចិត្ត​ខ្លាំង ពេលដែល​បានឃើញ​ការជួបជុំ របស់​ពួកគាត់​។ ពិសេស​គឺ​រន្ធត់​ស្ទើរតែ​ទប់ទឹក​ភ្នែក មិន​ជាប់​ពេល​ឃើញ​កុមារៗ មាន​ជីវភាព​ក្រក្សត់ ខ្វះខាត​ជួប​ការលំបាក​នោះ​..»​។​

តារា​ស៊ិ​ច​ស៊ី វណ្ណ វ​ល័​ក្ខ បង្ហាញ​វត្តមាន​មនុស្សធម៌ ក្រោយ​ជោគជ័យ និង​ការរិះគន់

​ស្រី​ស្រស់​វណ្ណ វ​ល័​ក្ខ បាន​បន្តតៀតថា «​ខ្ញុំ​នឹង​បន្ត​ចូលរួម​ធ្វើ​សកម្មភាព​នេះ នៅពេល​ខាងមុខ​ទៀត ហើយ​ដោយសារតែ​កន្លង​មក ខ្ញុំ​វល់​ការងារ​សិល្បៈ និង​មុខរបរ​រកស៊ី​ផ្ទាល់ខ្លួន ទើប​គ្មាន​ពេលធ្វើ​សកម្មភាព មនុស្សធម៌ ដូចនេះហើយ បើ​មានឱកាស​ក្រោយៗ​ទៀត ខ្ញុំ​នឹង​ឆ្លៀតឱកាស ដើម្បី​ចូលរួម​ចែករំលែក​ក្តី​ស្រឡាញ់ តាមរយៈ​សកម្មភាព​ម​នុស្ស​ធម៌ ជួយ​ដល់​ពួកគាត់​»​។​

 

​តារា​សម្ដែង វណ្ណ វ​ល័​ក្ខ ត្រូវបាន​មហាជន​ស្គាល់​ទូទៅ តាមរយៈ​ការ​ហ៊ាន​បញ្ចេញ​ភាព​សិច​ស៊ី​ខ្លាំង លេច​លើ​លេច​ក្រោម បង្ហាញ​សាច់​សខ្ចី ទោះបីជា​មានការ​រិះគន់​ខ្លះ និង​សរសើរ​ខ្លះ ក្ដី​ប៉ុន្តែ​ធ្វើ​ឲ្យ​នាង​ការ​តែ​ទទួលបាន​ការចាប់អារម្មណ៍​។ ជាមួយគ្នានេះ ការងារ​សិល្បៈ ក៏មាន​សកម្មភាព​មមា​ញឹក គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ៕

តារា​ស៊ិ​ច​ស៊ី វណ្ណ វ​ល័​ក្ខ បង្ហាញ​វត្តមាន​មនុស្សធម៌ ក្រោយ​ជោគជ័យ និង​ការរិះគន់

តារា​ស៊ិ​ច​ស៊ី វណ្ណ វ​ល័​ក្ខ បង្ហាញ​វត្តមាន​មនុស្សធម៌ ក្រោយ​ជោគជ័យ និង​ការរិះគន់