ព្រះមហាក្សត្រថៃ ឆ្លងផុតដំណាក់កាល ព្រះឈួនធ្ងន់ធ្ងរ តែនៅគ្រុនក្តៅ នៅឡើយ

បាងកក៖ ព្រះមហាក្សត្រនៃ ព្រះជារាណាចក្រថៃឡង់ដ៏ ព្រះនាម ភូមិបុល អាប់ឌុលយ៉ាដេត ត្រូវបានក្រុម ព្រះបរមរាជវាំង យាងទៅកាន់ មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ បន្ទាប់ពីទ្រង់មានព្រះ ឈួនធ្ងន់ធ្ងរ តែប៉ុន្មាន ម៉ោងមុននេះ មន្ត្រីប្រចាំរាជវាំង បានថ្លែងថា ព្រះមហាក្សត្រ មានវ័យ៨៨ព្រះវស្សា បានធូរស្បើយ បន្តិចហើយ ដោយគ្រាន់តែនៅកើន ឡើងកម្តៅប៉ុណ្ណោះ ។

ទូរទទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅរាត្រីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ថា បើយោងតាម សេចក្តីថ្លែងការណ៍ចេញ ដោយខុទ្ទកាល័យ ព្រះបរមរាជវាំង កាលពីថ្ងៃអង្គារថា ព្រះមហាក្សត្រ ព្រះជន្ម៨៨ព្រះវស្សា ភូមិបុល អាប់ឌុលយ៉ាដេត បានធូរស្បើយពីព្រះរោគ តែទ្រង់នៅកើនឡើង កម្តៅនៅឡើយ ។

គេបានដឹងថា ព្រះរាជា ភូមិបុល អង្គព្រះមហាក្សត្រ ដែលមានព្រះជន វែងជាងគេ នៅលើពិភពលោក ហើយទ្រង់ត្រូវបានគេ យាងទៅកាន់មន្ទីរពេទ្យ កាលពីចុងខែឧសភា ដោយទទួលការ ព្យាបាល លើព្រះរោគផ្សេងៗគ្នា ហើយកាលពីថ្ងៃទី១១ ខែមករា កន្លងមកនេះ មានសេចក្តី ប្រកាសជា សាធារណៈថា ទ្រង់បានយាងចេញពីមន្ទីរពេទ្យហើយ ដោយទ្រង់បានយាងទតនូវ ព្រះបរមរាជវាំង បានប្រមាណពីរ ទៅបីម៉ោងដែរ ។

គេបានមើលឃើញថា ព្រះរាជសុខភាពទ្រង់ កាន់តែដុនដាបទៅៗ ដោយទ្រង់មាន ព្រះឈួនខុសគ្នា ហើយស្របពេល ប្រទេសថៃឡង់ដ៏ ប៉ុន្មានឆ្នំាមកនេះជួប នឹងវិបត្តិនយោបាយ ផងដែរ ពិសេសការធ្វើ រដ្ឋប្រហារដោយ កម្លាំងយោធា កាលពីខែឧសភា ឆ្នាំ២០១៤ ។

នៅក្នុងសេចក្តីថ្លែងការណ៍ មួយដោយព្រះបរម រាជវាំងបានបញ្ជាក់ថា "កាលពីយប់ថ្ងៃទី១៤ កន្លងទៅ ព្រះមហាក្សត្រ ទ្រង់ពិបាកដង្ហើមខ្លាំងណាស់ ហើយផ្អែកតាមការឆ្លុះ មើលដោយកាំរស្មី X ចលនាសួតរបស់ ទ្រង់មានបញ្ហា" ។

នៅក្នុងសេចក្តីថ្លែង ការណ៍ក៏បន្តថា "មកដល់ថ្ងៃទី១៥ ខែកុម្ភៈ ទ្រង់បែរជាមាន អាការៈរោគគ្រុនក្តៅវិញ ដោយសីតុណ្ហភាព៣៨,១អង្សាសេ " ។

នៅក្នុងសេចក្តីថ្លែងការណ៍ ក៏បានបញ្ជាក់ថា "ទ្រង់មានសីតុណ្ហភាពកើនឡើង ហើយមានអាការអស់កម្លាំង" ៕

ព្រះមហាក្សត្រថៃ ឆ្លងផុតដំណាក់កាល ព្រះឈួនធ្ងន់ធ្ងរ តែនៅគ្រុនក្តៅ នៅឡើយ