ប្រទេសផលិតប្រេងធំៗ ចំនួន៤លើពិភពលោក ឯកភាពគ្នាបង្កក ការផលិតប្រេង ខណៈតម្លៃ បន្តធ្លាក់ចុះ

ដូហា៖ បណ្តាប្រទេស ផលិតប្រេងធំៗចំនួន៤ បានឯកភាពគ្នាបង្ក កនូវការផលិតប្រេង ខណៈដែលតម្លៃប្រេង នៅលើទីផ្សារបន្តធ្លាក់ ថ្លៃជា បន្តបន្ទាប់នោះ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ថា កាលពីថ្ងៃអង្គារម្សិលមិញ គឺមានការព្រមព្រៀងគ្នា រវាងប្រទេស ធំៗចំនួន៤ ដែលសម្រេចថារក្សានូវ ការផលិត ប្រេងឲ្យស្ថិតក្នុង ដែនកំណត់មួយ ព្រោះដោយសារតែ តម្លៃប្រេងចេះតែធ្លាក់ ចុះយ៉ាងដូច្នេះ ។

នៅក្នុងកិច្ចប្រជុំ មួយនាទីក្រុងដូហា គឺមានការព្រមព្រៀងគ្នា ដែលមានសមាសភាព រដ្ឋមន្ត្រីក្រសួងថាមពល ក្វាតា អារ៉ាប៊ី សាអូឌីត វេនីហ្ស៊ូអេឡា និងរុស្ស៊ី ។

លោក Mohammed bin Saleh Al Sada ជាសមាសភាពនៅ ក្នុងកិច្ចប្រជុំនេះ ហើយក៏ជាប្រធានអង្គការអូពិក (OPEC)ផងដែរនោះបាន មានប្រសាសន៍ថា រដ្ឋមន្ត្រីមកពីបណ្តា ប្រទេសផលិត ប្រេងធំៗទាំង៤ "បានឯកភាពគ្នាហើយ ដើម្បីបង្កកការផលិត ប្រេងក្នុងកម្រិតមួយ គិតចាប់តាំងពីខែមករា ដែលអ្នកផលិតប្រេងធំៗត្រូវអនុវត្តតាមការ សម្រេចនេះ" ។

លោកក៏បានពិព័ណ៌នា នៅក្នុងកិច្ចប្រជុំ មួយនេះថា "វាជាជោគជ័យ ដ៏ធំធេងដែល បាននាំគ្នាឆ្លុះបញ្ចាំងឡើង វិញនូវស្ថានភាព បច្ចុប្បន្នសម្រាប់ទីផ្សារ ប្រេងនៅលើពិភពលោក ដោយការផ្គត់ផ្គង់វា លើសពីតម្រូវការ" ។ លោកបានគូសបញ្ជាក់ថា "តាមរយៈជំហាននេះ គឺមានន័យថា ត្រូវរក្សាស្ថិរ ភាពទីផ្សារឲ្យបាន" ៕

ប្រទេសផលិតប្រេងធំៗ ចំនួន៤លើពិភពលោក  ឯកភាពគ្នាបង្កក ការផលិតប្រេង ខណៈតម្លៃ បន្តធ្លាក់ចុះ