លោក អូបាម៉ា ថែ្លងថា នឹងព្យាយាមកម្ទេច ក្រុមរដ្ឋឥស្លាម ដែលកំពុងធ្វើព្យុះភ្លៀង នៅលីប៊ី

រ៉េញឆូ មីរ៉េក ៖ លោក បារ៉ាក់ អូបាម៉ា បានថ្លែងនៅថ្ងៃអង្គារម្សិលមិញថា សហរដ្ឋអាម៉េរិក នឹងបន្តព្យាយាម កម្ទេចក្រុមរដ្ឋឥស្លាម ដែលកំពុងធ្វើព្យុះភ្លៀង នៅក្នុងប្រទេសលីប៊ី ។

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ថា លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានថ្លែងបញ្ជាក់កាលពីថ្ងៃអង្គរម្សិលមិញថា សហរដ្ឋអាម៉េរិក នឹងបន្ត ព្យាយាមធ្វើយ៉ាងណាទប់ស្កាត់ក្រុមរដ្ឋឥស្លាម ឲ្យទាល់តែបាន ដែលពួកគេកំពុងបង្កអស្ថិរភាព ទាំងផ្នែក នយោបាយ និងយោធា នៅក្នុងប្រទេសលីប៊ីនោះ ។

លោក អូបាម៉ា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក ដែលមាន ខ្លឹមសារថា "យើងនឹងបន្តចាត់វិធានការ និងបន្តប្រតិបត្តិការបោសសំអាតឲ្យអស់ ដែលនេះជាទិសដៅចេញ ពីដួងចិត្តរបស់យើង" ។

លោកបានបន្តថា សហរដ្ឋអាម៉េរិក នឹងចូលរួមជាមួយដៃគូសម្ព័ន្ធមិត្តទាំងអស់ ដើម្បីឲ្យប្រាកដថា " យើងបាន ឃើញ ច្បាស់នូវកាលានុវត្តន៍ភាព ដើម្បីទប់ទល់នឹងក្រុមរដ្ឋឥស្លាម នៅក្នុងប្រទេសលីប៊ី ឲ្យខាងតែបាន" ៕

លោក អូបាម៉ា ថែ្លងថា នឹងព្យាយាមកម្ទេច ក្រុមរដ្ឋឥស្លាម ដែលកំពុងធ្វើព្យុះភ្លៀង នៅលីប៊ី