បុរស​ម្នាក់​លែងលះ​ប្រពន្ធ​ជាង ១ ឆ្នាំ​ហើយ មកសុំ​មូល​វិញ នាង​មិន​ព្រម​បើករថយន្ត​បំ​បុក​ចូល​ផ្ទះ

Doliprane TVC

ភ្នំពេញ​៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ បានកើត​ឡើង ខណៈពេល​បើករថយន្ត លាយ​បេតុង​ធុន​ធំ ១ គ្រឿង បំ​បុក​ចូលទៅ​ក្នុងផ្ទះប៉ុនប៉ង​សម្លាប់​ប្រពន្ធ​កូន​ចោល ប៉ុន្តែ​សំណាងល្អ មិន​បណ្ដាល​ឲ្យ​មាន​អ្នកស្លាប់​ឬ​រងរបួស​ឡើយ ។ ការធ្វើ​បែបនេះ ក៏​ព្រោះតែ​បុរស​ម្នាក់​នោះ និង ប្រពន្ធ​បាន​លែងលះគ្នា​រយៈពេល​ជាង ១ ឆ្នាំ​កន្លងមកហើយ ព្រោះតែ​បុរស​នោះ វាយ​ធ្វើបាប​ប្រពន្ធ​ពេក រហូត​នាង​ទ្រាំ មិនបាន​ក៏បាន​លែងលះគ្នា ។​

បុរស​ម្នាក់​លែងលះ​ប្រពន្ធ​ជាង ១ ឆ្នាំ​ហើយ មកសុំ​មូល​វិញ នាង​មិន​ព្រម​បើករថយន្ត​បំ​បុក​ចូល​ផ្ទះ

ប៉ុន្តែ​បុរស​នោះ នៅ​មិន​ដាច់​អាល័យ បាន​ទៅសុំ​ប្រពន្ធ ជួបជុំគ្នា​វិញ​ជា​ញឹកញាប់ ប៉ុន្តែ​នាង​មិន​ព្រម ហើយ​នៅ​លើកចុងក្រោយ​នេះ បាន​ទៅ​ផឹកស៊ី​ស្រវឹង និង បាន​សុំ​ប្រពន្ធ​ជុំគ្នា​ម្ដងទៀត ប៉ុន្តែ​នាង​នៅតែ​ប្រកែក​ដដែល ព្រោះ​ខ្លាច​បុរស​នោះ មិន​កែខ្លួន​វាយ​ធ្វើបាប​នាង​ទៀត ។ ខណៈនោះ បានធ្វើ​ឲ្យ​បុរស​នោះ​មាន​កំហឹង ក៏បាន​ប្រព្រឹត្ត​បែបនេះ​តែម្ដង បន្ទាប់មក​បុរស​នេះ ក៏ត្រូវ​បាន​ប៉ូលិស ខណ្ឌដង្កោ ធ្វើការ​ចាប់ខ្លួនបាន​ភ្លាមៗ នាំទៅ​សាកសួរ និង កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផងដែរ ។​

ហេតុការណ៍​នោះបាន​កើតឡើង កាលពី​វេលា​ម៉ោង ៤ រសៀល​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅ​ជិត​រង្វង់​មូល​ដីក្រហម ស្ថិតក្នុង ភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​ បុរស​ខាងលើ​ឈ្មោះ ឃិន សើម អាយុ ២៩ ឆ្នាំ មាន​ទីលំនៅ​ក្នុង ភូមិ​ឈើទាល ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ ចំណែក​នាង​ជា​ប្រពន្ធ​ឈ្មោះ អត់ ស្រស់ អាយុ ៣៥ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ អាយុ​បង​ប្ដី ៦ ឆ្នាំ ហើយ​ពួកគេ បាន​រៀបការ​ជាមួយគ្នា​រយៈពេល ៤ ឆ្នាំ​កន្លងមកហើយ និង ទើប​មានកូន​ម្នាក់​អាយុ ១ ឆ្នាំ​ប៉ុណ្ណោះ ។

បុរស​ម្នាក់​លែងលះ​ប្រពន្ធ​ជាង ១ ឆ្នាំ​ហើយ មកសុំ​មូល​វិញ នាង​មិន​ព្រម​បើករថយន្ត​បំ​បុក​ចូល​ផ្ទះ

នៅក្នុង​ហេតុការណ៍​នោះ មិនបាន​ធ្វើ​ឲ្យ​ប្រពន្ធ​កូនរង​របួស​នោះទេ ប៉ុន្តែ​បាន​បណ្ដាល​ឲ្យ ខូចខាត​ផ្ទះ​យ៉ាងដំណំ ហើយ​ពេលនេះ ជន​ខាងលើ ត្រូវបាន​ប៉ូលីស​សាកសួរ និង កសាង សំណុំរឿង​ត្រៀម បញ្ជូនទៅ​តុលាការ​ហើយ ៕ ពោធិ៍​សែន​ជ័យ​