ខឹង​ចូល​ស្ដីដណ្ដឹង​មិនបាន នាង​ទៅ​រៀបការ​ជាមួយ​បុរស​ផ្សេង ទាញ​កាំបិត​កាប់​ប្តី​របស់​នាង​ឲ្យ​របួសធ្ងន់​

Doliprane TVC

​បុរស​ម្នាក់​ត្រូវបាន​គូទំនាស់​គុំ​គួ​ន​ក្នុង​រឿង​ស្នេហា ទាញ​កាំបិតផ្គាក់​​កាប់​៥​កាំបិត​ប៉ង​សំលាប់ តែ​មិន​ស្លាប់ គ្រាន់តែ​បណ្តាលអោយ​រងរបួស​ធ្ងន់​ធ្ង​រ ។​ហេតុ​ការ​ណ៏​នេះ​បានកើត​ឡើង​​កាលពី​វេលា​ម៉ោង ១​និង ៣០​នាទី​ថ្ងៃទី​១៥ ខែកុម្ភ​: ឆ្នាំ​២០១៦​នៅ ភូមិ​កណ្តាល ឃុំ​សណ្តារ ស្រុក​លើកដែក ខេត្តកណ្តាល ។​

ខឹង​ចូល​ស្ដីដណ្ដឹង​មិនបាន នាង​ទៅ​រៀបការ​ជាមួយ​បុរស​ផ្សេង ទាញ​កាំបិត​កាប់​ប្តី​របស់​នាង​ឲ្យ​របួសធ្ងន់​

ជនរងគ្រោះ​មានឈ្មោះ ធី ប៊ុនថន ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ មុខរបរ កសិករ មាន ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ និង​មាន​ប្រពន្ធ​ឈ្មោះ​សុខ ចិន្តា ភេទ ស្រី អាយុ ១៩ ឆ្នាំ ។ ចំណែក​ជនដៃដល់​ដែលជា គូទំនាស់ ព្រោះតែ​មិនបាន​ស្ត្រី​ដែល​ខ្លួន ស្រលាញ់​មក​ធ្វើជា​ភរិយា​នោះ ឈ្មោះ​ប៉ុង ពុំ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ នៅ​ភូមិ ឃុំ កើតហេតុ ជាមួយគ្នា បាន​រត់គេចខ្លួន ក្រោយ​ពេលធ្វើ សកម្មភាព​។​

ខឹង​ចូល​ស្ដីដណ្ដឹង​មិនបាន នាង​ទៅ​រៀបការ​ជាមួយ​បុរស​ផ្សេង ទាញ​កាំបិត​កាប់​ប្តី​របស់​នាង​ឲ្យ​របួសធ្ងន់​

​នៅ​មុនពេល​កើតហេតុ នៅវេលា​ម៉ោង​១៣​និង​១៣​នាទី ថ្ងៃនោះ ជនរងគ្រោះ​កំពុង​អង្គុយ ហូបបាយ​នៅ​ក្រោមផ្ទះ​របស់ខ្លួន​មាន​គ្នា​ចំនួន​០៤​នាក់ រួមជាមួយ​ភរិយា​ផង​នោះ ។​នៅ ពេល​កំពុង​អង្គុយ​ហូបបាយ​នៅក្រោម​ផ្ទះ ស្រាប់ តែ​ជន​ស​ង្ស​យ័​បាន​កាន់​កាំបិត ផ្គាក់ ដើរ​មកពី ក្រោយ​កាប់​ជនរងគ្រោះ ចំនួន​៥​កាំបិត​បណ្តាលអោយ​រង​របួស​ជា​ទម្ងន់​។​

ខឹង​ចូល​ស្ដីដណ្ដឹង​មិនបាន នាង​ទៅ​រៀបការ​ជាមួយ​បុរស​ផ្សេង ទាញ​កាំបិត​កាប់​ប្តី​របស់​នាង​ឲ្យ​របួសធ្ងន់​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា កាំបិត​ទី​១ ចំក​ញ្ចឹ​ង ក កាំបិត​ទី ២​និង​ទី​៣ ចំ​ស្មារ ទាំងសងខាង កាំបិត​ទី ៤​និង​ទី​៥ ចំ​ភ្លៅ​ទាំងសងខាង​។​ក្រោយ​ពេលធ្វើ​សកម្មភាព ហើយ ជនសង្ស័យ ក៍បាន​រត់​គេចខ្លួនបាត់​តែម្តង ចំណែក​ជនរងគ្រោះ​ត្រូវបាន​បង​
​ប្អូន​នាំ​និង បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​តែម្តង ។​
​មូលហេតុ ដែលនាំអោយ​កើតមាន​រឿងនេះ ដោយសារតែ​រឿង​គំនុំ នៅមុន​ពេល ជនរងគ្រោះ បាន​រៀបការ​ជាមួយ​ប្រពន្ធ​នោះ​គឺ​ក្រុមគ្រួសារ​រ​បស់ជនស​ង្ស​យ័ បាន​ចូល ស្តីដណ្តឹង​មកអោយ​ជនសង្ស័យ តែ​ត្រូវបាន​ក្រុមគ្រួសារ​ខាង​ស្រី​ផ្តាច់​ពាក្យ​វិញ​។ ក្រោយមក​ប្រពន្ធ​របស់ ជនរងគ្រោះ​បានមក​រៀបការ​ជា​ប្តី​ប្រពន្ធ ជាមួយ​ជនរងគ្រោះ​វិញ ។​ ​បច្ចុប្បន្ន​សមត្ថកិច្ច កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​មុខសញ្ញា​និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕ សុថា​ត់​

ខឹង​ចូល​ស្ដីដណ្ដឹង​មិនបាន នាង​ទៅ​រៀបការ​ជាមួយ​បុរស​ផ្សេង ទាញ​កាំបិត​កាប់​ប្តី​របស់​នាង​ឲ្យ​របួសធ្ងន់​ ខឹង​ចូល​ស្ដីដណ្ដឹង​មិនបាន នាង​ទៅ​រៀបការ​ជាមួយ​បុរស​ផ្សេង ទាញ​កាំបិត​កាប់​ប្តី​របស់​នាង​ឲ្យ​របួសធ្ងន់​