៥ប្រទេសរួមគ្នា ពិភាក្សាលើ អនុតំបន់ទន្លេ មេគង្គក្រោម

ភ្នំពេញ ៖ កិច្ចប្រជុំលើកទី៤ នៃអនុតំបន់ទន្លេ មេគង្គក្រោម មានចំនួន៥ ប្រទេសចូលរួម ដើម្បីពិភាក្សា ទៅលើអនុតំបន់ទន្លេមេគង្គ និងពិនិត្យរបាយការណ៍ នៃកិច្ចប្រជុំនាពេលកន្លងមក ។

យោងគេហទំព័រហ្វេសប៊ុក របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០១៦ បានកិច្ចប្រជុំលើកទី៤ របស់មន្ត្រីជាន់ខ្ពស់ទីក្រុងទេសចរណ៏ អនុតំបន់ទន្លេមេគង្គក្រោម នាសណ្ឋាគារភ្នំពេញ ។

៥ប្រទេសដែលចូលរួមមាន ប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម និង ប្រទេសមីយ៉ាន់ម៉ា ។

ប្រភពខាងលើបន្តថា “កិច្ចប្រជុំដើម្បីបង្ហាញពីរបាយការណ៍ដែលបានប្រជុំកន្លងមកនៅបណ្តាប្រទេស វៀតណាម ថៃ។ រៀបចំគំរោងរបស់ទេសចរណ៍ ក្នុង រយៈពេលបីឆ្នាំទៅមុខទៀតចាប់ពី ២០១៦ដល់ ២០១៨ ។ រៀបចំ ពិភាក្សា ធ្វើរូបសញ្ញាណរបស់ទេសចរណ៍អនុតំបន់ទន្លេមេគង្គក្រោម ( LOGO ) ។ បញ្ជូននិស្សិត ទាំងបីប្រទេស ចំនួន៦នាក់ ដើម្បីផ្លាស់ប្តូរការសិក្សា រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម  ។ ការបង្កើតគេហទំព័រ Website ជាដើម ជារួមបានអនុម័តយក Page Bangkok”។

សូមបញ្ជាក់ថា  សមាជិក កម្ពុជា៦នាក់ ថៃ៥នាក់ ឡាវ៣នាក់ វៀតណាម៣នាក់ មីយ៉ាន់ម៉ា១នាក់។ កិច្ចប្រជុំនេះ មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៥-១៧  កុម្ភៈ ៕

៥ប្រទេសរួមគ្នា ពិភាក្សាលើ អនុតំបន់ទន្លេ មេគង្គក្រោម

៥ប្រទេសរួមគ្នា ពិភាក្សាលើ អនុតំបន់ទន្លេ មេគង្គក្រោម