វិស័យសុខាភិបាល រីកដុះដាល តាំងពីទីប្រជុំជន រហូតដល់តំបន់ ដាច់ស្រយ៉ាល

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានថ្លែងថា វិស័យសុខាភិបាលនៅកម្ពុជា បានរីកដុះដាល តាំងពីថ្នាក់កណ្តាល ទីប្រជុំជន រហូតដល់ជនបទដាច់ ស្រយ៉ាល ដែលធ្វើឲ្យ ប្រជាពលរដ្ឋគ្រប់រូប អាចទទួលបាននូវ សេវាសុខាភិបាល គ្រប់ទីកន្លែងទាំងអស់ដោយ មិនចាំបាច់ចំណាយ ពេលវេលាធ្វើដំណើរ ទៅឆ្ងាយរកសេវា ថែទាំសុខភាព។នេះបើយោងតាម ប្រភពពីគេហទំព័រ របស់ក្រសួងសុខាភិបាល។

ក្នុងពិធីសម្ពោធ អគារមជ្ឈមណ្ឌល ផ្តល់ឈាម និងអគារមន្ទីរពិសោធន៍ ដែលជាអំណោយរបស់ ប្រជាជនអាមេរិក នៅខេត្តកំពង់ចាម នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា «ក្រោមការដឹកនាំ ដ៏ឆ្លាតវៃ និងប៉ិនប្រសព្វរបស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យគ្រប់ វិស័យត្រូវបាន អភិវឌ្ឍន៍យ៉ាង ឆាប់រហ័ស ក្នុងនោះវិស័យ សុខាភិបាល បានរីកដុះដាល តាំងពីថ្នាក់កណ្តាល ទីប្រជុំជន រហូតដល់ជនបទ ដាច់ស្រយ៉ាល ធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូប អាចទទួលបាននូវ សេវាសុខាភិបាល នៅគ្រប់ច្រកល្ហក»។

លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់អំណោយ តាមរយៈ កងនាវាចរអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក នូវថវិកាដើម្បីសាងសង់ អាគារមជ្ឈមណ្ឌលផ្តល់ឈាម និងអគារមន្ទីរពិសោធន៍នេះ៕

វិស័យសុខាភិបាល រីកដុះដាល តាំងពីទីប្រជុំជន រហូតដល់តំបន់ ដាច់ស្រយ៉ាល