ប្រទះឃើញសព បុរសវិកលចរិកម្នាក់ នៅតាមផ្លូវប៉េតុង ក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២

ភ្នំពេញ៖ ប្រជាពលរដ្ឋ នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានប្រទះឃើញសាកសពបុរសវិកលចរិតម្នាក់ ស្លាប់នៅតាមដង ផ្លូវប៉េងតុង ឋិតក្នុងភូមិស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមសេចក្តីរាយការណ៍ ពីភ្នាក់ងារមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុត អេត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះជួល ឋិតក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

បើតាមការបំភ្លឺ របស់ឪពុករបស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះជាមនុស្សវិកលចារិក តែងតែដើរមិនចូ លផ្ទះនឹងចូលចិត្ត ផឹកស្រាជាប្រចាំ។ ដូច្នេះនៅថ្ងៃកើតហេតុ ខណៈដែលជនរង គ្រោះដើរមកដល់ ចំណុចខាងលើ ក៏ដេកស្លាប់តែម្តង។

តាមការសន្និដ្ឋាន របស់នគរបាល កោសល្យវិច្ច័យ ជនរងគ្រោះស្លាប់ ដោយសារខ្យល់គរ។ បច្ចុប្បន្នសព ប្រគល់ទៅ ឲ្យក្រុមគ្រួសារ យកទៅបូជានៅ វត្តច្បារអំពៅ៕