ឧកញ៉ា ទ្រី ភាព និង​សាកលវិទ្យាល័យ IIC រង​ការ​រិះគន់​ដូច​ព្យុះ​នៅ​លើ​បណ្តាញ​សង្គម Facebook

ឧកញ៉ា ទ្រី ភាព និង​សាកលវិទ្យាល័យ IIC រង​ការ​រិះគន់​ដូច​ព្យុះ​នៅ​លើ​បណ្តាញ​សង្គម Facebook

ការ​ផ្តល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​សេដ្ឋកិច្ច​នេះ នាំ​ឲ្យ​ផ្ទុះ​ការ​រិះគន់​យ៉ាង​ខ្លាំង ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​លើ​បណ្តាញ​សង្គម Facebook បន្ទាប់​ពី​សាកលវិទ្យាល័យ IIC កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ បាន​បង្កើត​ក្រុមប្រឹក្សា​វាយតម្លៃ​ផ្តល់​សញ្ញាបត្រ​កិត្តិយស​ជូន ដោយ​មានការ​ចូលរួម​ពី​បណ្ឌិត​សភាចា​រ្យ ឯកឧត្តម​បណ្ឌិត បណ្ឌិត សាស្ត្រាចារ្យ​ល្បី​ៗ ដែល​ជា​សមាជិក​គណៈកម្មការ​វាយតម្លៃ​ទាំងអស់​បាន​ឯកភាព​គ្នា​ជា​ឯកច្ឆ័ន្ទ ប្រគល់​សញ្ញាបត្រ បណ្ឌិត​កិត្តិយស ជំនាញ សេដ្ឋកិច្ច​វិទ្យា ជូន ឧកញ៉ា ទ្រី ភាព​។

ដោយ​ការ​ពិនិត្យ​ឃើញ​ថា ឧកញ៉ា ទ្រី ភាព បាន​ខិតខំ​ស្រាវជ្រាវ និង​ចងក្រង​នូវ​សៀវភៅ ២​ក្បាល ដែល​ក្នុង​នោះ ១​ក្បាលមាន​ចំណងជើង​ថា «​ដំណើរ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​លើ​វិស័យសេដ្ឋកិច្ច​» និង​១​ក្បាល​ទៀត មាន​ចំណងជើង​ថា «​ក្រ អាច មាន​» និង​បាន​ពិនិត្យ​ឃើញ​ឧកញ៉ា ទ្រី ភាព បាន​សាង​ភាព​មានបាន​ពី​បាតដៃ​ទទេ នោះ​សាស្ត្រាចារ្យ​បណ្ឌិត​ចំនួន ១៥​រូប បាន​សម្រេច​ផ្តល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​សេដ្ឋកិច្ច​ជូន ឧកញ៉ា​ទ្រី ភាព តែ​ម្តង ។

ពាក្យពេចន៍​រិះគន់​ធ្ងន់​ៗ​ស្ទើរតែ​១០០​ ភាគរយ បាន​លេច​ចេញ​ជា​ហូរហែ​នៅ​លើ​បណ្តាញ​សង្គម Facebook ទៅ​លើ​សាកលវិទ្យាល័យ IIC រួម​ជាមួយ អ្នកឧកញ៉ា ទ្រី ភាព ។​សូម​បញ្ជាក់​ថា​Comment មាន​ច្រើន ប៉ុន្តែ​សុំ​លើកយក​Comment ណា​ដែល​មាន​អ្នក​Like ច្រើន​ជា​គេ​ប៉ុណ្ណោះ មាន​ដូច​ជា ៖
-​ផ្លាប់​ តែ​ឮ​គេ​រៀន​ដល់​បណ្ឌិត តែ​ឌ​ក​ញ៉ា​ទ្រី​ភាព រកស៊ី​ឈើរ​ចង់​រលាយ​អស់​ម៉ា​ប្រទេស ឡើង​បណ្ឌិត​ដែរ តែ​មិន​អី​ទេ រៀន​តាម​ជំនាញ ( បែប​គេ​ឲ្យ​បណ្ឌិត​កាប់​ឈើរ​ទេ​ដឹង សួរ​ឲ្យ​ច្បាស់​មើល )​។
-​ចុយ​ម្រ៉ា​យ​ហើយ​ហា ! កាប់​ឈើ​ខ្ទេច បាន​សញ្ញាប័ត្រ សេដ្ឋកិច្ច​ដែរ​វើ​យ !
- ​ខ្ញុំ​ធ្លាប់តែ​ល្បី​ឮ​ថា​លោក​ឧកញ៉ា ទ្រី ភាព ជា​ថៅកែរ​រកស៊ី​ឈើ​ក្រ​ញូ​ង​ឡើង​អស់​ឈើប្រណិត​នៅ​ប្រទេស​ខ្មែរ នឹង​មាន​ក្បួន​ស្នៀត​ជា​ច្រើន ! ហើយ​ល្បី​ថា​រៀប​ការ​ប្រពន្ធ​កូន​ខ្មែរ​កាត់​យួន​ថ្មី​ៗ​នេះ​ទៀត ឥឡូវ​ល្បី​ទៀត​បាន​ងារ​បាន​យស់​ជា​បណ្ឌិត ! ពិតជា​ល្បី​ណាស់ ! លោក​សាស្ត្រាចារ្យ បណ្ឌិត​អ្នកចេះ​ដឹង​ស្រុក​ខ្មែរ​ពូកែរ​រក​បុគ្គល​ឆ្នើម​ផ្តល់​សញ្ញាបត្រ​ជូន ​ណាស់ ពិតជា​បណ្ឌិត​ដ៍​ឆ្លាស​វៃ​តំណាង​អោយ​យុវជន​ជំនាន់​ក្រោយ​របស់​ប្រទេស​ កម្ពុជា​មែន !
-​កាប់​ខ្ទិច​កាប់​ខ្ទី កាប់​ហើយ​ក្លាយជា​បណ្ឌិត ហើយ​ចុះ​អា​ចង្រៃ​សាលា​ហ្នឹង​វា​ស្អី​វា​ដែរ។
-​ទោះបី​យ៉ាងណា​គេ​ធ្វើ​បាន ហើយ​អ្នក​អោយ​សញ្ញាប័ត្រ​បណ្ឌិត​សេដ្ឋកិច្ច​នោះ​មិនដឹង​ជា​មនុស្ស​របៀប​ណា​ទេ ?
-​តើ​ការ​ផ្តល់​ជូន​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ទៅ​អោយ​បុគ្គល​ណា​ម្នាក់​ផ្អែក​ទៅ​លើ​អ្វី?
-​សញ្ញាប័ត្រ ខ្លាំង​ខាង​ផ្នែក​បំផ្លាញ​ព្រៃឈើ អ្នក​អោយ​និង​សាហាវ​មែន (​ថោក​តិច​)
- ​ឈ្នះ​ធ្វើ​ស្តេច ចាញ់​ធ្វើ​ចោរ ( ដៅ​បំផ្លាញ​ប្រទេស​អោយ​អស់ហើយ នូវ​ទ​ទូល​បានការ​សរសើរ​ទៀត ) ហើយ​ពួកអ្នក​ចេក​សញាបត្រ​វា​អត់​មាន​ភ្នែក​តេ​រឺ ?
-​សាកល​វិទ្យា​ល័​ល​ នឹង​គ្នា​គាត់​ដឹង​ហាហា​ហាហា​ហា សូម​ជួយ​ត្រេកអរ និង​សូម​ឲ្យ​សាកល​វិទ្យា​នៅ​កម្ពុជា​ទាំងអស់​ធ្វើ​សញ្ញាបត្រ​ជូន​ទៀត លើស​ពី​នេះ បើ​អាច​ធ្វើ​បាន​សូម​ស្នើ​ឲ្យ​សាកលវិទ្យាល័យ​ធំ​ៗ​នៅ​លើ​ពិភពលោក​ទទួលស្គាល់ ​គាត់​ផង​។
-​ពុទ្ធោ អើយ​! បើ​ឱយ​តែ​យ៉ាងហ្នឹង មនុស្ស​យើង ប្រាកដជា​ឡប់​អស់ហើយ​។ ឥឡូវនេះ វា​ចូល​ដល់ សម័យកាល​មួយ ដូចដែល​យើង ធ្លាប់​ឭ​ក្នុង​បទ​ចំរៀង​មួយ​ឃ្លា​ថា​"​លាម​កថា ផ្កា បន្លា​ថា ស្បៃ​"។
- ​កាប់​ព្រៃ​លក់​ឈើ ឡើ​ង​បណ្ឌិតកិត្តិយស !.​ប៉ុ​ល​ពត​សម្លាប់​មនុស្ស កិត្តិយសអី​ដែរ !.​រឿងរ៉ាវ​ប្លែក​ប្លែក នៅ​ក្នុងស្រុក​ខ្មែរ.​អច្ឆៈរិយៈ​ម្ល៉េះ​ទេ ប្រទេស​ខ្មែរ​ខ្ញុំ​អេើ​យ*​មិន​ដែល​ឃើញ​រៀនមាន​សញ្ញាប័ត្រ.​អស់​ព្រៃ​ អស់សត្វ សញ្ញាប័ត្រ​បណ្ឌិត.​អ្នកខ្លះ​ប្រឹងរៀន អ្នកខ្លះ​ប្រឹង​គិត.​សញ្ញាប័ត្រ​បណ្ឌិត សម្រាប់​អ្នកកាប់​ព្រៃ។
-​កាប់​ឈើ​អស់ហើយ​ទទួល​សញាបត្រ​បណ្ឌិត​កិត្ត​យស​សេ​ដ្ធ​កិច្ច​ទៀត ចង់​សើច​ណាស់​. ហាស​ហាស​ហា​ស​ៗៗៗៗៗៗៗៗ. Iic ឆ្កួត
- ​បំផ្លាញ​ជាតិ​ហើយ​បាន​សញ្ញាប័ត្រ​ប​ណ្ឌឹ​ត​ទៀត​ងាប់​ហើយ​អា​ញ់ ប្រទេស​ខ្មែរ​អា​ញ់​ចឹ​ង​បានជា​ហិនហោច​ខ្ទេចខ្ទី​គ្នា​សល់ បើ​បំផ្លាញ​ជាតិ​ហើយ​បា​នប​ណ្តឹ​ត​ចឹ​ង​នោះ
-​ខ្មាស​គេ​ជំនួស​សាលា​ដែល​ ខ្ញុំ​ធ្លាប់​រៀន ឲ្យ​ងារ​បណ្ឌិត​ទៅ​មនុស្ស​ចឹ​ង លោក​សាកល​វិទ្យា​ធិ​ការ?ប្រហែលជា​ចង់​ល្បី​ហើយ​មើលទៅ​។
-​ សកលវិទ្យា​ល​យ័ អាយ អាយ សី​បង្រៀន​មនុស្ស​អោយ​ចេះ​បំ​ផ្លា​ញុ​ព្រៃឈើ​អោយ​បាន​ខ្លាំង​ដើម្បី​ទទួល​នៅ ​បណ្ឌិត​កិតិយស ជំនាញ​ខាង​បំ​ផា្ល​ញ​ព្រៃឈើ​។
-​វាយតម្លៃ ហាស ហា វាយ​លុយ​ទេ​ដឹង លុយ​អាច​ជួល​ខ្មោច​អោយ​កិន​ម្សៅ​បាន តែ​ពេល​នេះ​ទ្រី ភាព ជួល​ខ្មោច​IIC អោយ​វាយតម្លៃ​យក​ភាព​ជា​បណ្ឌិត​ហាស ហា ចប់​ហ្មង IIC​។
-​បណ្ឌិត​កាប់​ឈើ បំផ្លាញ​ជាតិខ្ញុំ​ត្រូវ​គិតគូរ​ឡើង​វិញ ពី​បញ្ហា​ដែល​ប្អូន​រៀន​បន្ត​នៅ IIC​។
-​សាលា​នេះ​ជិត​ឆ្កួត​ហើយ ជិតរ​លំហើយ ជំពាក់​លុយ​គ្រូប្រព័ន្ធ​រដ្ឋបាល​អន់ គុណភាព​សូន្យ​។
-​កុំ​ពុង​តែ​ល្បីឈ្មោះ​.​ឥឡូវ​បាន​ងារ​ជា​បណ្ឌិត​មែន​...​ចប់​បាត់​.​។
-​កាប់​ឈើ​លក់​អស់​រាប់​ខេត្ត​អត់​មាន​និយាយ​សោះ អាយ អាយ ស៊ី នេះ ប្រែ​មក​ជា​ខ្មែរ ខ្ញុំ​ៗ​ស៊ី​។
-​អត់​មាន​និយាយ​អី​មួយ​ម៉ាត់ ពី​កាប់​ឈើ​លក់ (​ចង់​អស់ហើយ គេ​នាំ​គ្នា​វាយតម្លៃ​លើកដំកើង​ទៀត ហាសៗៗ)​។
-​កូន​កសិករ​ក្រីក្រ​ស្រុក​កណ្ដាលស្ទឹង ឬ​កូន​យួន ចេះ​តែ​មាន​ម៉​ង​។
-​សាលា​នេះ​មាន​សញ្ញាបត្រ អប្បយស​ដែរ​ទេ ?​ហើយ​ត្រូវ​ធើ​ម៉េច​ខ្លះ? ចង់បាន​មួយ​គេ​ដែរ ។
-​អ​ញ្ចឹ​ង ខ្ញុំ​សូម​តែងតាំង​ខ្លួនឯង ជាម​ហា​ៗៗៗៗៗ បណ្ឌិត (​ជួ​យ​ថែម ៗ ឲ​ផង ......​ចុក​ដៃ​ណាស់​)​។
- ​ឆ្ងាញ់​តែ​សរសេរ​បាន​សៀវភៅ ២ក្បាល ហើយ​មិន​នៅ​បង្ហាញ ពន្យល់​ដល់​គណៈកម្មការ​វិនិច្ឆ័យ​ផង បាន​សញ្ញាបត្រ​កិត្តិយស​បណ្ឌិត​ទៀត ។ នេះ​គេ​ហៅ​ថា មាន​លុយ​ជួល​អាច​ជួល​ខ្មោច​កិន​ម្សៅ​បាន​!!...
-​បណ្ឌិត​ លួច​លុយ​ជាតិ​ដែល​ប្រមូល​បាន​មក​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​ជា​ធនធាន​ សេ​ដ្ធ​កិច្ច​ជាតិ​ដ៏​សំខាន់ ហើយ​សូម​ចូលរួម​អប់អរ​សាកលវិទ្យាល័យ​IIC​ដែល​បាន​ចូលរួម​លើក​ស្ទួយ​ជន​ បំផ្លាញ​សម្បត្តិ​ជាតិ​ដែល​មាន​ន័យ​ថា​សាកលវិទ្យាល័យ​IIC ក៏​ចូលរួម​លើក​ស្ទួយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដែរ​។​!!!
-​កាប់​ព្រៃឈើ​រហូត​ដល់​បាន​ក្លាយជា​បណ្ឌិត​...​ពិតជា​មិនធម្មតា​មែន​!​?