CR7 ដើរ​ចេញ​ពី​សន្និសីទ​កាសែត​ ក្រោយ​គេ​​សួរ​រឿង​ស៊ុត​បញ្ចូល​ទី


CR7 ដើរ​ចេញ​ពី​សន្និសីទ​កាសែត​ ក្រោយ​គេ​​សួរ​រឿង​ស៊ុត​បញ្ចូល​ទី

តារា​បាល់ទាត់​សញ្ជាតិ​ព័រទុយហ្គាល់ Cristiano Ronaldo បាន​ដើរចេញ​ពី​សន្និសីទ​សារព័ត៌មាន ក្រោយ​ពី​អ្នកកាសែត សួរ​ពាក់ព័ន្ធ​នឹង​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ក្រៅ​ទឹកដី​របស់​គេ​នៅ​រដូវកាល​នេះ។

 

CR7 ដើរ​ចេញ​ពី​សន្និសីទ​កាសែត​ ក្រោយ​គេ​​សួរ​រឿង​ស៊ុត​បញ្ចូល​ទីCR7 ដើរ​ចេញ​ពី​សន្និសីទ​កាសែត​ ក្រោយ​គេ​​សួរ​រឿង​ស៊ុត​បញ្ចូល​ទី

 

ខ្សែប្រយុទ្ធ​វ័យ៣១ឆ្នាំ​ បាន​ទម្លាយ​សំណាញ់​ទី​៣២គ្រាប់(គ្រប់​កម្មវិធី) ​ហើយ​គិត​ត្រឹម​សប្ដាហ៍​មុន​ប៉ុន្តែ​មិន​ទាន់​អាច​ស៊ុត បញ្ចូល​ទី​នៅ​ក្រៅ​ទឹកដី​បាន​នៅ​ឡើយ​ទេ តាំង​ពី​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​មក។

 

នៅ​ពេល​​សួរ​ពាក់ព័ន្ធ​នឹង​ចម្ងល់​ខាងលើ​ ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មុន​ប៉ះ​ក្រុម Roma អតីត​កីឡាករ Man Utd បាន​ឆ្លើយ​តប​ថា៖ “តើ​នរណា​ដែល រក​គ្រាប់​បាល់​ក្រៅ​ទឹកដី​ច្រើន​ជាង​ខ្ញុំ ចាប់​តាំង​ពី​ពេល​ដែល​ខ្ញុំ​មកលេង នៅ​អេស្ប៉ាញ? តើ​អាច​ប្រាប់​ឈ្មោះ កីឡាករ​ណា​ម្នាក់​បាន​ទេ? នរណា​ស៊ុត​បាន​ច្រើន​ជាង​ខ្ញុំ? គ្មាន​ចម្លើយ? OK អរគុណ។”

 

កាលពី​ខែ​ធ្នូ Ronaldo បាន​ក្លាយ​ជា​កីឡាករ​ទី​មួយ​ដែល​រក​បាន១០គ្រាប់ នៅ​វគ្គ​ជម្រុះ​តាម​ពូល Champions League។ ១១គ្រាប់​នៅ​រដូវកាល​នេះ​ របស់​គេ​បាន​មកពី​ការ​ប្រកួត​ក្រៅ​ទឹកដី តែ​យ៉ាងណា​ក៏ដោយ ៤ប្រកួត ចុងក្រោយ គេ​នៅ​មិន​ទាន់​អាច​ស៊ុត​បញ្ចូល​ទី​ក្រៅ​ពី​នៅ Santiago Bernabéu បាន​នៅ​ឡើយ៕

 

 

-ចុចអាន៖ មើល Ronaldo ​និយាយ​​កំប្លែង​ជាមួយ Marcelo ​រឿង Messi ​ទាត់​ប៉េណាល់​ទី

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC