អ​ភិ​បា​ល​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ប្រា​ប់​ទៅ​ម​ន្រ្តី​រ​ប​ស់​ខ្លួ​ន​កុំ​ភ្លេ​ច​អ​នុ​វ​ត្ត​ន៍ ភូ​មិ​-ស​ង្កា​ត់​មា​ន​សុ​វ​ត្ថិ​ភា​ព​

ស្រប​ពេ​ល​ដែ​ល​ស​ភា​ព​​កា​រ​ណ៍​ឆ​ក់​ប្ល​ន់​ហាក់​មា​ន​កា​រ​ក​ក្រើ​ក​ឡើង​វិ​ញ និង​កា​រ​បង្រ្កា​ប​គ្រឿ​ង​ញៀ​ន​ នៅ​មិ​ន​ទា​ន់​ថ​ន​ថ​យ​នោះ​ឯ​ក​ឧត្ត​ម​ប៉ា សុ​ជា​តិ​វ​ង្ស អ​ភិ​បា​ល​នៃ​គ​ណៈ​អ​ភិ​បា​ល​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ បា​ន​ប្រា​ប់​ទៅ​ម​ន្រ្តី​រ​ប​ស់​ខ្លួ​ន​ឲ្យ​មា​ន​ការ​ប្រុ​ង​ប្រ​យ័​ត្ន​ខ្ព​ស់ និង យ​ក​ចិ​ត្ត​ទុក​ដា​ក់​អ​នុ​វត្ត​ភូ​មិ​-​ស​ង្កា​ត់​មា​ន​សុវ​ត្តិ​​​ភា​ព ដែល​មា​ន​៩​ចំ​ណុ​ច​ ដើ​ម្បី​ទ​ប់​ស្កា​ត់​រា​ល់​​ស​ភា​ព​កា​រ​ណ៍​ដែ​ល​នឹ​ង​កើ​ត​មា​ន ឬ​មិ​ន​ទា​ន់​កើ​ត​មា​ន​ ។ ការលើកឡើងជំរុញ ឲ្យមានការយកចិត្តទុកដាក់នេះ ​ខណៈដែលឯកឧត្តមបានចុះទៅធ្វើគណៈអធិបតី ស​ម្ពោ​ធ​កុ​ដ​រោ​ងលំអងកេសរ ក្នុងវត្តឧណ្ណាលោមដែលមានតម្លៃជាង ២៣ម៉ឺនដុល្លារ កាលពីរសៀល ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ ។ ឯកឧត្តមបានលើកឡើងថា សព្វថ្ងៃនេះករណីសន្តិសុខ​សណ្តាប់ធ្នាប់នៅតែជាបញ្ហាចោទនៅឡើយ ហើ​យ​ជ​ន​ល្មើ​ស​តែ​ង​តែឆ្លៀតឱកាសដើម្បីធ្វើសកម្មភាព ប្រសិនបើសមត្ថកិច្ច មិន​មា​ន​កា​រ​ប្រុ​ង​ប្រ​យ័​ត្ន​គ្រ​ប់​ពេ​ល​វេ​លា​នោះ​ទេ​​មិ​ន​ថា នៅតាមទីវត្តអារ៉ាម​និងទីសាធារណៈឡើយ ។​ ឯកឧត្តមបានស្នើរឲ្យមន្រ្តីក្រោមឱវាទទាំងអស់កុំភ្លេចខ្លួន នូវការប្រតិ​បត្តិភូមិ-សង្កាត់មានសុវត្តិភាព ដែ​ល​ជា​ជា​យុទ្ឋ​សា​ស្រ្ត​រ​ប​ស់​​រា​ជ​​ រដ្ឋាភិបាលដើម្បីទប់ស្កាត់អំពីល្មើសផ្សេងៗ ដែលកើតមានក្នុង សង្គម​៕ ដោយ៖ ដុស ផល្លា

  • អ​ភិ​បា​ល​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ប្រា​ប់​ទៅ​ម​ន្រ្តី​រ​ប​ស់​ខ្លួ​ន​កុំ​ភ្លេ​ច​អ​នុ​វ​ត្ត​ន៍ ភូ​មិ​-ស​ង្កា​ត់​មា​ន​សុ​វ​ត្ថិ​ភា​ព​已关闭评论
  • 7 views
  • Hide Sidebar
    A+