នាវាចម្បាំង​ជប៉ុន ចូល​មកដល់​កំពង់ផែ​ខេត្ត​ព្រះសីហនុ​

ភ្នំពេញ: នាវាចម្បាំង​ជប៉ុន បាន​ចូល​មកដល់​កំពង់ផែ​ស្វយ័តខេត្ត​ព្រះសីហនុ នា​វេលា​ម៉ោង ៩ ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ នេះ ខណៈពេលដែលកង​នាវិក​អាមេរិក កំពុង​ហ្វឹកហ្វឺន ជាមួយ​កំលាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​របស់​កម្ពុជា នៅលើ​ដែនសមុទ្រខេត្ត​ព្រះសីហនុនោះ។

​មន្ត្រីជាន់ខ្ពស់​ទីបញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ សន្តិសុខ​លម្ហ​សមុទ្រ បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​ថា នាវា​ការពារ​ស្វយ័ត​ជប៉ុន ចំនួន​៣​គ្រឿង បាន​ចូល​មកដល់​កំពង់ផែ​ស្វយ័ត ខេត្ត​ព្រះសីហនុ នៅ វេលា​ម៉ោង ៩ នា​ព្រឹក​ថ្ងៃនេះ សំរាប់​ដំណើរ​ទស្សនកិច្ច នៅ​កម្ពុជា រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ រហូតដល់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

​មន្ត្រី​ដដែល បាន​បញ្ជាក់ថា នាវា​កងទ័ព​ស្វយ័ត​ការពារ​ជប៉ុន ទាំង​៣​គ្រឿង​នេះ មានឈ្មោះ​ដូចខាងក្រោម​៖
- ទី​១ ឈ្មោះ YAMAYUKI មាន​កង​នាវិក ចំនួន​២០២​នាក់​។
- ទី​២ ឈ្មោះ HATAKAZE មាន​កង​នាវិក ចំនួន​២៣១​នាក់​។​
- ទី​៣ ឈ្មោះ AKEBONO មាន​កង​នាវិក ចំនួន​២០៤​នាក់​។​

​ជាមួយគ្នានេះ នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ នេះ កំលាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​យោធា​ចា​រ្យ សហរដ្ឋអាមេរិក បានធ្វើការ​ហ្វឹកហ្វឺន ដែលមាន​រយៈពេល​០៨​ថ្ងៃ គឺ​ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅលើ​សមុទ្រ​ខេត្ត​ព្រះ​សី​ហុន​៕V/S

នាវាចម្បាំង​ជប៉ុន ចូល​មកដល់​កំពង់ផែ​ខេត្ត​ព្រះសីហនុ​

នាវាចម្បាំង​ជប៉ុន ចូល​មកដល់​កំពង់ផែ​ខេត្ត​ព្រះសីហនុ​

នាវាចម្បាំង​ជប៉ុន ចូល​មកដល់​កំពង់ផែ​ខេត្ត​ព្រះសីហនុ​

នាវាចម្បាំង​ជប៉ុន ចូល​មកដល់​កំពង់ផែ​ខេត្ត​ព្រះសីហនុ​