កូនប្រុស​អប្រិយ៍​ទាញ​កង្ហា​វាយ​ម្តាយបង្កើត​បណ្តាលអោយ​ស​ន្ល​ប់​ត្រូវ​សមត្ថកិច្ច​ចាប់វាយ​ខ្នោះ

ភ្នំពេញ: ​កូន​មិន​ដើរ​តាម​គន្លង​ធម៌​ចិត្តខ្មៅ​ម្នាក់ បាន​សងគុណ​អ្នក​ម្តាយ​របស់ខ្លួន ដោយ​ប្រើហិង្សា វាយ​ម្ដាយ​ខ្លួនឯង​ទាល់តែ​សន្លប់ ព្រមទាំង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិផ្សេងៗ នៅ​ក្នុងផ្ទះ​យ៉ាងច្រើន​ទៀតផង​។ ប៉ុន្តែ​លទ្ធផល​ត្រូវ​ជាប់​ខ្នោះ​របស់នគរបាល​ខណ្ឌ​ឫស្សីកែវ​។​

​ករណី​ហិង្សា​នេះ​បាន​កើតឡើង កាលពី​រសៀល​ថ្ងៃ​ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅចំណុច​ផ្ទះ​លេខ​២៤៨១ ផ្លូវជាតិ​លេខ​៥ ក្រុម​៣ ភូមិក សង្កាត់​ច្រាំង​ចំរេះ​ទី​១ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។​

​បុរស​ជា​កូន​ឈ្មោះ ឯក វ៉ាន់ដា អាយុ ៣១​ឆ្នាំ ចំណែក​ម្តាយ​និង​ជា​ជនរងគ្រោះ​ឈ្មោះឈឹម សារឿន អាយុ​៦៧​ឆ្នាំ​ស្នាក់នៅ​ចំណុច​កើត​​ហេតុ ខាងលើ ត្រូវ​រងរបួសយ៉ាងធ្ងន់ធ្ងរ​ដោយ​ជាំភ្នែក បែក​ចិញ្ចើម ហូរឈាម​ដេរ​ជិត​១០​ថ្នេរ ។​

​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​បង្ហើប​ថា ការបោក វាយ​កម្ទេចកម្ទី និង​វាយ​បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ​ផ្សេងៗ​នៅក្នុង​ផ្ទះ​ព្រមទាំង​ការជេរប្រមាថ​​អ្នកផ្ទះ​បានក្លាយ​ទៅជា​ប្រពៃណី​របស់​ជនសង្ស័យ​រូបនេះ​ទៅហើយ ។​

​សូមបញ្ជាក់ថា បុរស​ជា​កូន​និង​ជា​ជនដៃដល់​បាន និង​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅអធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ដើម្បី​រៀបចំ កសាង​សំណុំរឿង​បញ្ជូន​ខ្លួនទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់​ដោយ​ចោទប្រកាន់​ពីបទហិង្សា​ដោយ​ចេតនា ៕​