ត្រលប់​​ទៅ Homescreen វិញ ដោយ​​មិន​​បាច់​​ចុច​​លើ​​ប៊ូតុង Home បែរ​មក​ប្រើ​ក្បាល​ជំនួសវិញ តា​ម​មុខងារ​​ដែល​​មាន​​ស្រាប់​​លើ iOS មួយ​នេះ!

មុខងារនេះ មាននៅលើប្រព័ន្ធប្រតិបត្តិការ iOS ប៉ុន្មាន​ជំនាន់​មក​ហើយ តែមិន​សូវ​ជា​មាន​អ្នក​ចាប់​អារម្មណ៍ ឬ​មាន​អ្នក​ចេះ​ប្រើមុខងារ​នេះ​ទេ។ មុខងារ​នេះ ហៅ​ថា Switch Control ដែល​អាច​ផ្តល់​ភាព​ងាយ​ស្រួល ដល់អ្នកប្រើប្រាស់ ក្រៅពីការចុចលើប៊ូតុង ងាកមកប្រើកាយវិការវិញ។

ត្រលប់​​ទៅ Homescreen វិញ ដោយ​​មិន​​បាច់​​ចុច​​លើ​​ប៊ូតុង Home បែរ​មក​ប្រើ​ក្បាល​ជំនួសវិញ តា​ម​មុខងារ​​ដែល​​មាន​​ស្រាប់​​លើ iOS មួយ​នេះ!

សម្រាប់អត្ថបទនេះដែរ យើងចង់លើកបង្ហាញពីការប្រើប្រាស់ ក្បាលមកបញ្ជារលើ iPhone ដោយ អ្នក​អាច​ងាកក្បាលទៅខាងឆ្វេង វានឹងត្រលប់ទៅផ្ទៃ Homescreen ភ្លាម តាមធម្មតាយើងត្រូវចុចលើប៊ូតុង Home ដើម្បីធ្វើបែបនេះ។ ដើម្បីធ្វើបានដូចនេះ អ្នកត្រូវបើកមុខងារ Switch Control ដែលយើងនឹង​បង្ហាញ​ពី​ការបើកដំនើរការវានៅខាងក្រោមនេះ​ ដូច្នេះសូមតាមដាន ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា៖

  1. អ្នកត្រូវចូលទៅកាន់ Settings > General > Accessibility > Switch Control
  2. បន្ទាប់ធ្វើការ Enable ត្រង់ Switch Control រួចចុចចូលទៅកាន់ Switches បន្ទាប់ចុច Add New Switch…. និងជ្រើសរើស Camera

ត្រលប់​​ទៅ Homescreen វិញ ដោយ​​មិន​​បាច់​​ចុច​​លើ​​ប៊ូតុង Home បែរ​មក​ប្រើ​ក្បាល​ជំនួសវិញ តា​ម​មុខងារ​​ដែល​​មាន​​ស្រាប់​​លើ iOS មួយ​នេះ!

  1. បន្ទាប់ចុចចូល Left Head Movement ពេលចូលទៅដល់ ចុចលើ Home Button រួចរាល់​ត្រលប់​ចេញមកវិញ

ត្រលប់​​ទៅ Homescreen វិញ ដោយ​​មិន​​បាច់​​ចុច​​លើ​​ប៊ូតុង Home បែរ​មក​ប្រើ​ក្បាល​ជំនួសវិញ តា​ម​មុខងារ​​ដែល​​មាន​​ស្រាប់​​លើ iOS មួយ​នេះ!

  1. នៅពេលដែលអ្នកបើកដំនើរការកម្មវិធីអ្វីមួយ ចង់ត្រលប់ទៅ Homescreen វិញ អ្នកអាច ងាក​ក្បាល​មក​ខាងឆ្វេង វានឹងចេញទៅ Homescreen ភ្លាម​

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

តាមការបើកដំនើរការមុខងារនេះ វាមានភាពរំខានបន្តិច ជាមួយសញ្ញាក្រឡោនពណ៌ខៀវដែលលោត​ចុះ​លោត​​ឡើង ប៉ុន្តែវាមិនចោតជាបញ្ហាធ្ងន់ធ្ងរណាស់ណាទេ អ្នកមិនបាច់ចាប់អារម្មណ៍វាក៏បាន ហើយនៅ​ពេល​ងាកក្បាលនោះ អ្នកត្រូវដាក់ស្មាតហ្វូននៅឆ្ងាយបន្តិច ដើម្បីឲ្យកាមេរ៉ាចាប់យករូបក្បាលអ្នក​បាន​ច្បាស់ ហើយនៅពេលអ្នកងាក ក៏វាមានប្រតិកម្មរហ័សតាមហ្នឹងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ត្រលប់​​ទៅ Homescreen វិញ ដោយ​​មិន​​បាច់​​ចុច​​លើ​​ប៊ូតុង Home បែរ​មក​ប្រើ​ក្បាល​ជំនួសវិញ តា​ម​មុខងារ​​ដែល​​មាន​​ស្រាប់​​លើ iOS មួយ​នេះ!

  • ដោយ: Hong
  • 11:31 AM, 17 February
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ