គ្រាន់​តែ​កំណត់​កាល​បរិច្ឆេទ​នេះ iPhone នឹង​គាំង​ភ្លាម! Apple កំពុង​រក​ដំណោះ​ស្រាយ តែ​អ្នក​ក៏​អាច​ប្រើ Tweak នេះ​មក​បង្ការ​សិនបាន!

យើងធ្លាប់បានចេញផ្សាយ ម្តងហើយ ជាមួយពត៌ មានទាក់ទង នឹងការ ផ្លាស់ប្តូរ កាលបរិច្ឆេទ សព្វថ្ងៃនេះ ទៅជា ថ្ងៃទី 1 ខែមករា ឆ្នាំ 1970 អាចនឹង ធ្វើឲ្យ iPhone គាំងសញ្ញាផ្លែប៉ោម ហើយទាល់តែ ធ្វើការ Restore ស្មាតហ្វូននោះ តាមកុំព្យូទ័រ ទើបវាដំនើរ ការវិញធម្មតា។ នេះជាបញ្ហា មួយដែល Apple បានដឹង នឹងកំពុងតែ ស្វែករក មូលហេតុ និងដំណោះស្រាយ តែមិនទាន់ ឆ្លើយតបនឹង បញ្ហានេះ នៅឡើយទេ។

គ្រាន់​តែ​កំណត់​កាល​បរិច្ឆេទ​នេះ iPhone នឹង​គាំង​ភ្លាម! Apple កំពុង​រក​ដំណោះ​ស្រាយ តែ​អ្នក​ក៏​អាច​ប្រើ Tweak នេះ​មក​បង្ការ​សិនបាន!

ក្នុងអំឡុងពេលនេះដែរ យើងបានប្រទះ ឃើញពត៌មាន បរទេសមួយ ណែនាំពី Tweak មួយឈ្មោះ BrickDate ដែលអាច ជៀសវាង ពីការគាំង ដោយសារការ ផ្លាស់ប្តូរ កាលបរិច្ឆេទនោះ។ បើអ្នក បានដំឡើង Tweak នឹងមិនបាច់ បារម្មណ៍ទៀតទេ ឬខ្លាច នរណាម្នាក់ លួចផ្លាស់ប្តូរ កាលបរិច្ឆេទ លើ iPhone អ្នក រួចធ្វើឲ្យ គាំងឡើយ។

អ្នកអាចធ្វើការដំឡើងតាមវិធីខាងក្រោម៖

  • ចូលទៅកាន់ Cydia រួចចូលទៅ កាន់កន្លែង Search វាយឈ្មោះ BrickDate បន្ទាប់ធ្វើការ Install
  • បន្ទាប់ធ្វើការ Install រួចរាល់ អ្នកត្រូវទៅកាន់ Settings > BrickDate បន្ទាប់ធ្វើការ Enable វាហើយត្រលប់ ទៅប្រើប្រាស់ ធម្មតាវិញ ការស្រេច។

*** Samsung: ទទួលបានអាវ Jacket សាមសុង ដ៏ស្រស់ស្អាត មួយភ្លាមៗ រាល់ពេលជាវ Samsung Galaxy A 2016 ណាមួយ ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 21 កុម្ភៈ 2016។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

សូមទស្សនាវីដេអូខាងក្រោម បង្ហាញពេលការផ្លាស់ប្តូរកាលបរិច្ឆេទហើយគាំង៖

តាមការបន្ថែម Apple អាចដោះស្រាយបញ្ហានេះ នៅពេលដែល មានកំណែ អាប់ដេតលើកក្រោយ ហើយបើ អ្នកមិន ចង់អាប់ដេត សម្រាប់អ្នក ដែលបាន Jailbreak អាចដំឡើង Tweak នេះបាន ឬអ្នកដែល មិនទាន់ អាប់ដេត អាចចាំ អាប់ដេត ឬជៀសវាង កុំឲ្យនរណា ម្នាក់លួច ផ្លាស់ប្តូរ កាលបរិច្ឆេទ ដូចរៀបរាប់ ខាងលើនេះ។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

គ្រាន់​តែ​កំណត់​កាល​បរិច្ឆេទ​នេះ iPhone នឹង​គាំង​ភ្លាម! Apple កំពុង​រក​ដំណោះ​ស្រាយ តែ​អ្នក​ក៏​អាច​ប្រើ Tweak នេះ​មក​បង្ការ​សិនបាន!

  • ដោយ: Hong
  • 11:33 AM, 17 February
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ