វិធីព្យាបាលមុនខ្ទុះឲ្យជា ១០០% សម្រាប់អ្នកដែលគ្មានពេល

ជាធម្មតាមនុស្សពេញវ័យតែងតែជួបប្រទះបញ្ហាកើតមុនចៀសមិនផុតទេ គ្រាន់តែអ្នកខ្លះប្រឈមនឹងបញ្ហាតិច ហើយអ្នកខ្លះទៀតប្រឈមនឹងបញ្ហាច្រើនតែប៉ុណ្ណោះ។ ប៉ុន្តែមានវិធីធម្មជាតិ ៦យ៉ាង ដែលអាចជួយដោះស្រាយបញ្ហាទាំងនេះបាន ជាពិសេសសម្រាប់អ្នកដែលមិនសូវមានពេលគ្រប់គ្រាន់។
 
វិធីព្យាបាលមុនខ្ទុះឲ្យជា ១០០% សម្រាប់អ្នកដែលគ្មានពេល
ទឹកកក
ជាធម្មតាយើងតែងតែប្រើប្រាស់ទឹកកក ដើម្បីកាត់បន្ថយការហើមនៅតាមសន្លាក ឬកជើង ប៉ុន្តែអ្នកអាចប្រើវាដើម្បីកាត់បន្ថយបញ្ហាមុន។ រុំទឹកកកមួយដុំនៅក្នុងកូនកន្សែងស្អាតមួយ ហើយដាក់វាស្អំនៅចំមុនឲ្យបាន ១នាទី។
ស៊ុត
វីតាមីន និងប្រូតេអ៊ីននៅក្នុងស៊ុតអាចបណ្តេញប្រេងចេញពីស្បែក ហើយជួយឲ្យស្បែកតឹងណែន។ ក្រៅពីនេះការរលាកក៏ត្រូវបានកាត់បន្ថយ ហើយរន្ធញើសធំៗនឹងត្រូវបង្រួមតូចវិញ។ អ្នកអាចអនុវត្តស៊ុតនៅតំបន់តែកើតមុន និងទុកចោលរយៈពេល ១០នាទី បន្ទាប់មកលាងសម្អាតមុខរបស់អ្នកធម្មតា។
ទឹកក្រូចឆ្មា
យកសំឡីកប្បាសជ្រលក់ទឹកក្រូចឆ្មា ហើយជូតសម្អាតនៅលើផ្ទៃមុខរបស់អ្នក ហើយទុកចោលមួយយប់។ សារធាតុប្រឆាំងអុកស៊ីតកម្ម និងធ្វើឲ្យមុនឆាប់ក្រាបទៅវិញ។
ខ្ទឹមស
បំបែកខ្ទឹមសឲ្យម៉ត់ រួចលាយជាមួយនឹងទឹកបន្តិច។ អនុវត្តនៅលើតំបន់តែកើតមុន ហើយទុកវា ៥នាទីទើបលាងសម្អាតចេញ។

សំបកចេក
សំបកចេគអាចជួយដោះស្រាយបញ្ហាកើតមុនបាន អ្នកអាចប្រើវាសម្រាប់ព្យាបាលឬផងដែរ។ យកសំបកចេកត្រដុសលើផ្ទៃមុខរបស់អ្នកថ្នមៗឲ្យបាន ១០នាទី បន្ទាប់មកទើបលាងសម្អាតចេញ។
សំបកក្រូច
វីតាំមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងសំបកក្រូចមានគុណសម្បតិ្តបង្កើតសំណើមសល់ស្បែក។ អ្នកអាចកិនសំបកក្រូចលាយជាមួយនឹងទឹកបន្តិច រួចអនុវត្តនៅលើមុខរបស់អ្នកទុកឲ្យបាន ១០នាទី។ ចុងក្រោយលាងសម្អាតផ្ទៃមុខរបស់អ្នកជាមួយនឹងទឹកធម្មតាជាការស្រេច។
ចំណាំ៖ ចំពោះអ្នកដែលមានស្បែកប្រតិកម្មកុំប្រើខ្ទឹមស ឬទឹក្រូចឆ្មា ព្រោះវាអាចនាំឲ្យក្រហាយឡើងក្រហមលើសដើម៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីព្យាបាលមុនខ្ទុះឲ្យជា ១០០% សម្រាប់អ្នកដែលគ្មានពេល