Selena Gomez ត្រេកអរ​ដែល Justin បាន​ឈ្នះ​ពាន​ Grammy លើក​ទី​មួយ


Selena Gomez ត្រេកអរ​ដែល Justin បាន​ឈ្នះ​ពាន​ Grammy លើក​ទី​មួយ

បើ​ទោះ​បី​ជា​អតីត​គូ​ស្នេហ៍​វ័យ​ក្មេង​មួយ​គូ​​នេះ​បាន​ចែក​ផ្លូវ​គ្នាដាច់​ស្រឡះ​ហើយ​ក៏​ដោយ តែ Selena Gomez នៅ​តែ​​មាន​អារម្មណ៍​សប្បាយ​ចិត្ត​នៅ​ពេល​អតីត​មិត្ត​ប្រុស​ឈ្នះ​ពាន​រង្វាន់ Grammy ទី​មួយ​នៅ​ក្នុង​អាជីព​ជា​តារា​ចម្រៀង​របស់​ខ្លួន។

 

 Selena Gomez ត្រេកអរ​ដែល Justin បាន​ឈ្នះ​ពាន​ Grammy លើក​ទី​មួយ

 

តារា​ចម្រៀង​អាមេរិក​វ័យ ២៣ ឆ្នាំ Selena Gomez បាន​បង្ហាញ​ពី​អារម្មណ៍​រីករាយ​របស់​ខ្លួន នៅ​ពេល​អតីត​សង្សារ​របស់​នាង Justin Bieber ទទួល​បាន​ពាន​រង្វាន់ Grammy ដ៏​មាន​តម្លៃ​ជា​លើក​ទី​១។ តារា​ចម្រៀង​និង​សម្ដែង​ដែល​ល្បី​ឈ្មោះ​តាម​រយៈ​រឿង​របស់​ក្រុមហ៊ុន Disney បាន​ប្រាប់​ទៅ​កាន់​បណ្ដាញ​ព័ត៌មាន Entertainment Tonight ថា៖ “និយាយ​ការពិត ខ្ញុំ​ពិត​ជា​ត្រេកអរ​ណាស់​ដែល Justin ឈ្នះ​ពាន​នេះ។ ពិត​ជា​អស្ចារ្យ”។

 

បទ​ចម្រៀង “Where Are U Now” ដែល​ជា​ស្នាដៃ​និពន្ធ​របស់ Skrillex និង Diplo ដែល​បាន​ជួយ​ឲ្យ​តារា​ចម្រៀង​អាយុ ២១ ឆ្នាំ​ដណ្ដើម​បាន​ពាន Grammy ដំបូង​របស់​ខ្លួន​នោះ ត្រូវ​គេ​ជឿជាក់​ថា​និយាយ​ពី​អតីត​គូស្នេហ៍​របស់​គេ​គឺ Selena Gomez៕

 

ចុចអាន៖Taylor Swift បង្អួត​សក់​ខ្លី​ថ្មី ​កាច់​រាង​ជាមួយ Selena Gomez លើ​កម្រាល​ព្រំ Grammy

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖dailymail