ហ៊ុយ យ៉ាឡេង ត្រៀម​ផលិត​រឿង​ថ្មី ក្រោយ​ខក​បំណង​មិន​បាន​ជួប Angelina Jolie

ហ៊ុយ យ៉ាឡេង ត្រៀម​ផលិត​រឿង​ថ្មី ក្រោយ​ខក​បំណង​មិន​បាន​ជួប Angelina Jolie

ម្ចាស់​ផលិតកម្ម មាតុចក្រ​ហ្វ៊ីល៍ ហ៊ុយ យ៉ាងឡេង បាន​ប្រាប់​ពី​គម្រោង​ផលិត​ភាពយន្ត​ថ្មី​មួយ​ទៀត បន្ទាប់​ពី​ខក​បំណង​មិន​បាន​ជួប Angelina Jolie ទទួល​យក​បទ​ពិសោធន៍​បែប​ហូលីវូដ​កន្លង​មក​នោះ។

 

ហ៊ុយ យ៉ាឡេង ត្រៀម​ផលិត​រឿង​ថ្មី ក្រោយ​ខក​បំណង​មិន​បាន​ជួប Angelina Jolie ចាងហ្វាងផលិតកម្ម មាតុចក្រហ្វីល៍ ហ៊ុយ យ៉ាឡេង

 

“ខ្ញុំ​មិន​អាច​រង់​ចាំ​បាន ក៏​សម្រេច​ផលិត ១​រឿង​ទៀត ដើម្បី​ស្វែង​រក​ទីផ្សារ​នៅ​ហូលីវូដ​ដោយ​ខ្លួន​ឯង​ម្ដង​ទៀត”។ លោក​ថ្លែង​មក​កាន់ Sabay។ អ្នក​ដឹក​នាំ​វ័យ​ក្មេង​រូប​នេះ​បន្ថែម​ថា ការ​សម្រេច​ចិត្ត​បែប​នេះ​ដោយ​មាន​ការ​សហការ​ពី​អ្នក​ជំនាញ​ភាពយន្ត​មក​ពី​ក្រៅ​ប្រទេស​មួយ​ចំនួន​​រួម​មាន​មក​ពី​សហរដ្ឋអាមេរិក និង​អ្នក​ជំនាញ​ភាពយន្ត​មក​ពី​ប្រទេស​អូស្ត្រាលី។ ក្រៅ​ពី​នេះ​ក៏​មាន​អ្នក​រាប់​អាន​គ្នា​ម្នាក់​ទៀត ធ្លាប់​ធ្វើ​ការ​នៅ​ហូលីវូដ​ផ្ទាល់​តែ​ម្ដង​ចូលរួម​ផង​ដែរ។

 

លោក​មិន​អាច​ប្រាប់​ពី​ចំណង​ជើង​រឿង និង​ខ្ទង់​ចំណាយ​នៅ​ឡើយ។ ប៉ុន្តែ​អ្នក​ដឹក​នាំ​រឿង​នេះ​បន្ត​ថា លោក​ស្វាគមន៍​រាល់​អ្នក​មាន​បំណង​ចង់​វិនិយោគ​លើ​វិស័យ​នេះ​ជា​មួយ​លោក។ ទោះ​បី​ស្នាដៃ​បន្ទាប់​នេះ​មិន​បាន​ទទួល​ជោគជ័យ​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ តែ​ជា​ស្ពាន​មួយ​នាំ​ភាពយន្ត​នេះ​ទៅ​កាន់​ទីផ្សារ​ពិភព​លោក​បាន​មិន​ខាន​ឡើយ។ ហើយ​លោក​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​ជួប​ទទួល​យក​បទ​ពិសោធន៍​ពី Angelina Jolie ដដែល ដោយ​ចាត់​ទុក​ថា ជា​និមិត្តរូប​របស់​លោក៕

 

ហ៊ុយ យ៉ាឡេង ត្រៀម​ផលិត​រឿង​ថ្មី ក្រោយ​ខក​បំណង​មិន​បាន​ជួប Angelina Jolie លោក ហ៊ុយ យ៉ាងឡេង និង​អ្នក​ជំនាញ​មក​ពី​ហូលីវូដ

ហ៊ុយ យ៉ាឡេង ត្រៀម​ផលិត​រឿង​ថ្មី ក្រោយ​ខក​បំណង​មិន​បាន​ជួប Angelina Jolie

លោក ហេង ជលសា អ្នក​ជំនាញ​ 3D

អត្ថបទ៖ សំ ជំនាញ