រដ្ឋាភិបាលកាណាដា ប្រកាសថា មានស្ត្រីរាប់ពាន់នាក់ អាចស្លាប់ ឬក៏បាត់ខ្លួននៅឡើយ

ប៊ីប៊ីស៊ី៖ រដ្ឋាភិបាលណាកាដា បានបញ្ជាក់ឲ្យដឹងថា ចំនួនស្ត្រីរាប់ពាន់នាក់ កំពុងបាត់ខ្លួន ឬក៏ស្លាប់ ដោយអំពើឃាតកម្មណាមួយ នៅក្នុងប្រទេស ហើយចំនួនេះ អាចកើនឡើងខ្ពស់ជាងគ្រា មុនប្រមាណ១.២០០នាក់ ។

ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ថា រដ្ឋាភិបាលកាណាដា បានប្រកាស ថា ចំនួនអ្នកស្លាប់ ឬក៏បាត់ខ្លួនអាចកើនឡើងខ្ពស់ជាងគ្រាមុនប្រមាណ១.២០០នាក់ ។ ជុំវិញករណីនេះ បណ្តារដ្ឋមន្ត្រីមកពីក្រសួងមួយចំនួន បានលើកឡើង ដើម្បីប្រាប់ដល់រដ្ឋាភិបាល ជួយដល់បញ្ហាទាំងនេះ ។

ចំពោះករណីនេះ លោក Justin Trudeau នាយករដ្ឋមន្ត្រី ក៏បានថ្លែងនៅក្នុងយុទ្ធនាការមួយ ដោយសន្យា ថា លើជួយដល់ការងារនេះដែរ ។

រដ្ឋមន្ត្រីក្រសួងកិច្ចការនារីកាណាដា បានស្នើដល់រដ្ឋាភិបាលជួយដល់បញ្ហានេះ កាលពីថ្ងៃអង្គារម្សិល មិញ ព្រោះថាការបាត់ខ្លួន ឬស្លាប់របស់ស្រ្តីអាចនឹងកើនឡើងខ្ពស់ដល់៤.០០០នាក់ ។

យោងតាមរបាយការណ៍ចេញដោយមន្ត្រីកងខេមរៈភូមិន្ទកាណាដា តួលេខនៃអ្នកបាត់ខ្លួនគិត ចាប់ពីឆ្នាំ២០១៤មានប្រមាណ១.២០០នាក់ ហើយស្ត្រីទាំងនោះ បាត់ខ្លួនគិតចាប់ពីចន្លោះឆ្នាំ១៩៨០ និងឆ្នាំ២០១២ ៕

រដ្ឋាភិបាលកាណាដា ប្រកាសថា មានស្ត្រីរាប់ពាន់នាក់ អាចស្លាប់ ឬក៏បាត់ខ្លួននៅឡើយ