សិង្ហបុរី ចាប់ផ្តើម លំហាត់សមយុទ្ធ ដែនអាកាស និងយន្តហោះ ទំនើបៗចូលរួម

សាំងហ្គាពួរ៖ ទូរទស្សន៍ប៊ីប៊ីស៊ីបាន ផ្សព្វផ្សាយ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ថា កាលពីថ្ងៃអង្គារម្សិលមិញ សិង្ហបុរី បានចាប់ផ្តើម ដំណើរការនៃការបើក លំហាត់សមយុទ្ធ ដែនអាកាសដែលមាន យន្តហោះទំនើបៗ ចូលរួមយ៉ាងច្រើន ។

គួរបញ្ជាក់ថា តាមការគ្រោងទុករបស់អ្នកចាត់ចែង កម្មវិធីសមយុទ្ធដែនអាកាស នៅក្នុងប្រទេសសិង្ហបុរី កម្មវិធីបានគ្រោងនឹងធ្វើឡើងនៅថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ក្នុងនោះមានយន្តហោះ ប្រភេទដឹកទំនិញធុនធំៗ បង្ហាញខ្លួន រួមទាំងយន្តហោះចម្បាំង មកពីក្រសួងការពារជាតិផងដែរ ។វាជាមោទនភាពខ្លាំងណាស់ សម្រាប់ប្រទេសសិង្ហបុរី ដែលបានធ្វើជាម្ចាស់ផ្ទះ ក្នុងការដាក់ដំណើរការ លំហាត់សមយុទ្ធដែនអាកាសទ្រង់ទ្រាយធំ បែបនេះ ។

បើតាមការលើកឡើង ពីសំណាក់ ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់សហរដ្ឋអាម៉េរិក បានរំពឹងថា យន្តហោះដែលលក់ឲ្យមកតំបន់អាស៊ីអាគ្នេយ៍ មានប្រមាណ៤.០០០គ្រឿង សុទ្ធសឹង ជាយន្តហោះថ្មីៗ គិតជាទឹកប្រាក់ស្មើនឹង៥៥០ពាន់លានដុល្លារសហរដ្ឋអាម៉េរិក គិតក្នុងអំឡុងពេលជាង២០ឆ្នាំមកនេះ ។
សម្រាប់ឆ្នាំនេះ ជាមហាព្រឹត្តិការណ៍ដ៏អស្ចារ្យណាស់ សម្រាប់ការបញ្ចេញសមត្ថភាពនៅលើដែនអាកាសនោះ ។

គួររំលឹកថា ប្រភពព័ត៌មានមួយចំនួនធ្លាប់ចុះផ្សាយ កាលពីសប្តាហ៍មុនថា នៅក្នុងអំឡុងពេលធ្វើលំហាត់ សមយុទ្ធដែនអាកាសនេះ ក៏មានវត្តមានយន្តហោះ ពិឃាតរបស់សហរដ្ឋម៉េរិក និងកូរ៉េខាងត្បូង ចូលរួមផងដែរ ៕

សិង្ហបុរី ចាប់ផ្តើម លំហាត់សមយុទ្ធ ដែនអាកាស និងយន្តហោះ ទំនើបៗចូលរួម