បញ្ជូនជនសង្ស័យ ម្នាក់ ពីបទលួចគោ ឡើងតុលាការ

កំពត៖ នគរបាលនៃការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល ខេត្តកំពត កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យម្នាក់ពីបទ "លួចគោ" ឡើងតុលាការ នៅរសៀល ថ្ងៃទី១៧ ខែគុម្ភះ ឆ្នាំ២០១៦នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

មន្ត្រីនគរបាល ព្រហ្មទណ្ឌកម្រិត ស្រាលខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា ជនសង្ស័យ ឈ្មោះសឺង បេ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិដូនភេ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ មន្ត្រីនគរបាលដដែល បន្តថា កាលពីយប់ ថ្ងៃទី១៤ ខែគុម្ភះ ឆ្នាំ២០១៦ មានករណីចោរលួចគោ កើតឡើងនៅភូមិដំណាក់ក្រសាំង ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។

ជនរងគ្រោះជាម្ចាស់គោ ឈ្មោះហ៊យ ហ៊ុន ភេទប្រុស អាយុ៥៨ឆ្នាំ ជាមេភូមិដំណាក់ក្រសាំង រស់នៅភូមិ ឃុំកើតហេតុបាត់គោខាងលើ។ ករណីនេះម្ចាស់គោស្មានតែ គោក្នុងក្រោល វារបូតខ្សែ លុះដើរស្វែងរកមិនឃើញ ទើបដល់ម៉ោង៨ព្រឹក ថ្ងៃទី១៥ ខែគុម្ភះ ឆ្នាំ២០១៦ ទៅប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋាន។ បន្ទាប់មកកម្លាំងសមត្ថកិច្ច បានធ្វើការកំណត់មុខសញ្ញា និងចុះពិនិត្យដល់ផ្ទះជនសង្ស័យខាងលើ ក៏ប្រទះឃើញគោប្រភេទកូនកាត់ ចំនួន០៣ក្បាល់ របស់ជនរងគ្រោះដែលបានបាត់ ហើយក៏ឈានទៅធ្វើការឃាត់ខ្លួននូវមុខសញ្ញាជនសង្ស័យខាងលើ នាំយកមកចាត់ការតាមនីតិវិធីច្បាប់របៀបនេះតែម្តង៕

បញ្ជូនជនសង្ស័យ ម្នាក់ ពីបទលួចគោ ឡើងតុលាការ

បញ្ជូនជនសង្ស័យ ម្នាក់ ពីបទលួចគោ ឡើងតុលាការ