មន្រ្តីជាន់ខ្ពស់ សុខាភិបាល៖ ជំងឺហ្ស៊ីកា មិនទាន់មាន វត្តមាននៅកម្ពុជា

 ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានសរសេរនៅលើទំព័រហ្វេសប៊ុក នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា បច្ចុប្បពុំទាន់មានករណីជំងឺហ្ស៊ីកា (ZIKA) នៅក្នុងប្រទសកម្ពុជានៅឡើយទេ។

លោកបន្តថា ប៉ុន្តែបើទោះជាបែបនេះក្តី ក៏មន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើការរួមគ្នាដើម្បីត្រៀមឆ្លើយតបទៅ នឹងការរាតត្បាតដោយជំងឺ ZIKA ជាយថាហេតុផង។
កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមមន្រ្តីជំនាញនៃក្រសួងាសុខាភុបាល និងអ្នកជាប់ពាក់ព័ន្ធ បានជួបប្រជុំគ្នា ដើម្បីជជែកក្នុងការត្រៀមលក្ខណៈ ឆ្លើយតបឲ្យបានទាន់ពេលវេលាទៅ នឹងការរាតត្បាតដោយជំងឺ ZIKA នេះ៕

មន្រ្តីជាន់ខ្ពស់ សុខាភិបាល៖ ជំងឺហ្ស៊ីកា មិនទាន់មាន វត្តមាននៅកម្ពុជា