Man Utd ត្រៀម​លុយ​ធំ​ទិញ​ Aubameyang រី​ឯ​ Mata ​ជិត​ចាក​ចេញ


Man Utd ត្រៀម​លុយ​ធំ​ទិញ​ Aubameyang រី​ឯ​ Mata ​ជិត​ចាក​ចេញ

ក្លឹប​បិសាច​ក្រហម​ Manchester United ​ត្រៀម​​ចំណាយ​​លុយ​៦០​លាន​ផោន (ជិត​៨៦​លាន​ដុល្លារ) ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang ពី​ក្លឹប​ Borussia Dortmund ​នៅ​រដូវ​​ក្ដៅ​ខាង​មុខ ប៉ុន្តែ​ខ្សែ​បម្រើ​​ Juan Mata ​​អាច​នឹង​ចាក​ចេញ។

 

Man Utd ត្រៀម​លុយ​ធំ​ទិញ​ Aubameyang រី​ឯ​ Mata ​ជិត​ចាក​ចេញ Man Utd ត្រៀម​លុយ​ធំ​ទិញ​ Aubameyang រី​ឯ​ Mata ​ជិត​ចាក​ចេញ

 

ក្រុម​របស់​លោក​ Louis van Gaal ​រក​គ្រាប់​បាន​តិច​បំផុត​រដូវ​កាល​នេះ ខណៈ​ដែល​ប្រកួត​ចុង​ក្រោយ​​ចាញ់​ Sunderland ២-១ ​ឃ្លាត​កាន់​តែ​ឆ្ងាយ​ពី​​ Top 4 ទៀត។ ប៉ុន្តែ​បើ​តាម​សេចក្ដីរាយការណ៍​ចុង​ក្រោយ លោក​ Ed Woodward ​អនុប្រធាន​ក្លឹប​ Man Utd ​បាន​​​ចាត់​ទុក​ ខ្សែ​ប្រយុទ្ធ​​កំពុង​ឡើង​ជើង Aubameyang ជា​គោល​ដៅ​ទី​១ ក្រោយ​ចប់​រដូវ​កាល​នេះ។

 

Aubameyang ​វ័យ​២៦​ឆ្នាំ ដែល​ស៊ុត​២០​គ្រាប់ ២០​ប្រកួត​នៅ​ Bundesliga ​រដូវ​កាល​នេះ ​នឹង​មាន​តម្លៃ​ប្រហែល​យ៉ាង​តិច​៦០​លាន​ផោន ​និង​អាច​ទទួល​បាន​ថ្លៃ​ឈ្នួល​ប្រហែល​២០​ម៉ឺន​ផោន​ក្នុង​១​សប្ដាហ៍​នៅ​ទឹកដី Old Trafford។

 

​​​ដោយ​ឡែក បើ​តាម​ Daily Star ​បាន​​ឲ្យ​ដឹង​ថា​ខ្សែ​បម្រើ​អេស្ប៉ាញ​ Mata កំពុង​តែ​ពិចារណា​ចង់​ចាក​ចេញ​ពី​ Man Utd ​បើ​សិន​ជា​បិសាច​ក្រហម មិន​បាន​លេង​នៅ​ UEFA Champions League រដូវ​កាល​ក្រោយ​ទេ​ ​ខណៈ​​ដែល​ពេល​នេះ​ក្លឹប​ Atletico Madrid ​និង​ក្លឹប​ធំ​៣​របស់​ចិន ដែល​លេង​នៅ​ Chinese Super League ​កំពុង​ចាប់​​អារម្មណ៍​ខ្លាំង៕

 

-ចុចអាន៖ អ្នកគាំទ្រ Man Utd គ្រោង​តវ៉ា​នឹង​តម្លៃ​សំបុត្រ​នៅ Europa League

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ express