សុខ ពិសី បកស្រាយ​រឿង​យុវជន​ម្នាក់​សើយសំពត់​នាង​លើ​ឆាក បណ្តាលឱ្យ​…(មានវីដេអូ)

Doliprane TVC

​ថ្មីៗ​នេះ​មានការ​ភ្ញាក់ផ្អើល​មួយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយសារ​តែមាន​ការចែក​រំលែក​បន្ត​គ្នា​នូវ​វីដេអូ​ខ្លី​មួយ​បង្ហាញ​ពី​បុរស​ម្នាក់​ជា Fan របស់ សុខ ពិសី បាន​ឡើងមក​បំពាក់​កម្រងផ្កា នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មួយ ហើយ​បាន​ទាក់​ដៃ​នឹង​ជាយសំពត់​របស់​នាង​សើយ​ឡើងលើ បណ្តាលឱ្យ​សាធារណជន​និយាយ​តៗ​គ្នា​ថា សុខ ពិសី ច្បាស់​ជា​លេច​…​។​

សុខ ពិសី បកស្រាយ​រឿង​យុវជន​ម្នាក់​សើយសំពត់​នាង​លើ​ឆាក បណ្តាលឱ្យ​…(មានវីដេអូ)

​ឆ្លើយតប​នឹង​វីដេអូ​ល្បី​សុសសាយ​នេះដែរ តារាចម្រៀង​បែប​យុវវ័យ​យេៗ ប្រចាំ​ផលិតកម្ម​សាន់​ដេ សុខ ពិសី ក៏បាន​ចេញមុខ​ភ្លាមៗ​មក​បកស្រាយ និង បញ្ជាក់​ជុំវិញ​ការ​បង្ហោះ​វីដេអូ​មួយ​នេះដែរ​ថា នេះ​ជា​ទង្វើ​អ​ចេតនា​សុទ្ធសាធ​របស់​យុវជន​ម្នាក់​នោះ​ប៉ុណ្ណោះ ព្រោះ​គេ​គ្មាន​បំណង​នឹង​បំពាន​នាង​ឡើយ ហើយ​គេ​ក៏បាន​សុំទោស​នាង​ដែរ​បន្ទាប់ពី​ជ្រុលដៃ​ធ្វើ​ទង្វើ​ដែល​អ​ចេតនា​នោះ ។​

សុខ ពិសី បកស្រាយ​រឿង​យុវជន​ម្នាក់​សើយសំពត់​នាង​លើ​ឆាក បណ្តាលឱ្យ​…(មានវីដេអូ)

​សុខ ពិសី ក៏បាន​បញ្ជាក់​ផងដែរ​ថា វីដេអូ​នោះ ជា​វីដេអូ​ចាស់​យូរហើយ ប្រមាណ ៤-៥ ឆ្នាំមុន​ឯណោះ ហើយ​ទើប​ត្រូវបាន​គេ​យកមក​បង្ហោះ​នៅលើ​បណ្តាញ Facebook ក្នុងគោលបំណង​ដើម្បី​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់​នាង ហើយ​តារាចម្រៀង​ម្នាក់នេះ​ក៏បាន​អះអាង​ដែរ​លើ​បញ្ហា​នេះ​ថា មិនមាន​បញ្ហា​អ្វី​នោះទេ​ពាក់ព័ន្ធ​នឹង​ករណី​ជ្រុលដៃ​ទាក់​ជាយសំពត់ ព្រោះ​ជាធម្មតា​នៅពេល​ឡើង​ច្រៀង​នៅលើ​ឆាក​ម្តងៗ គឺ​តែងតែ​ស្លៀកខោ​ខូវប៊យ​ខ្លី ឬ ខោ​សាច់​ក្រណាត់​ទ្រាប់​ពី​ក្នុង​ជានិច្ច ។​

សុខ ពិសី បកស្រាយ​រឿង​យុវជន​ម្នាក់​សើយសំពត់​នាង​លើ​ឆាក បណ្តាលឱ្យ​…(មានវីដេអូ)

​លើសពី​ការបកស្រាយ​ខាងលើ តារាចម្រៀង​ដែល​ល្បី​ថា​បាន​កែ​មុខមាត់ សុខ ពិសី ក៏បាន​រំលេច​សារ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ផងដែរ​ថា «​ធម្មតា​នាង​ខ្ញុំ​ជា​តារាចម្រៀង​ស្រី គ្រប់ពេល​ឡើង​សម្ដែង​ម្ដងៗ​នាង​ខ្ញុំ​ប្រុងប្រយ័ត្ន​បំផុត ពិសេស​ការ​ស្លៀក​សម្លៀកបំពាក់​ដូចជា​រ៉ូ​ប ឬក៏​សំពត់ គឺ​តែងតែ​ស្លៀកខោ​ខូវប៊យ​ខ្លី ឬ ខោ​សាច់​ក្រណាត់​ទ្រាប់​ពី​ក្នុង​ជានិច្ច ដូច្នេះ​កុំ​យល់ច្រឡំ​អី​ព្រោះ​នាង​ខ្ញុំ​ជាម​នុស្ស​ស្រី​ម្នាក់​ដែល​ប្រយ័ត្ន​ខ្លួន​ណាស់ ហើយ​បង​សុំ​សរសើរ​ប្អូនប្រុស​ម្នាក់​ក្នុង video នោះ គាត់​ជា​សុភាពបុរស ព្រោះ​គាត់​គ្មាន​បំណង​បំពាន​លើ​នាង​ខ្ញុំ​ទេ វា​គ្រាន់​ជា​រឿង​អ​ចេតនា ព្រោះ​ពេលនោះ​គាត់​បាន​យក​កម្រងផ្កា​បំពាក់​ឱ្យ​នាង​ខ្ញុំ គាប់​ជួន​ទាក់​ជាយសំពត់​ខ្ញុំ ភ្លាមនោះ​គាត់​លើកដៃ​សំពះសុំទោស​ខ្ញុំ​ភ្លាម គាត់​គឺជា​គំរូ​ដ៏​ល្អ ។ ជា​ចុងក្រោយ​នាង​ខ្ញុំ​សូម​ថ្លែង​អំណរ​អរគុណ​ចំពោះ​ពុក​ម៉ែ​បងប្អូន និង មិត្ត​យុវវ័យ​ទាំងអស់​ដែល​តែងតែ​គាំទ្រ​នាង​ខ្ញុំ​មិន​ថា​នាង​ខ្ញុំ​សម្ដែង​នៅទីណា​ទេ​តែងតែ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​សម្រាប់​នាង​ខ្ញុំ​» ៕ សាកល​

សុខ ពិសី បកស្រាយ​រឿង​យុវជន​ម្នាក់​សើយសំពត់​នាង​លើ​ឆាក បណ្តាលឱ្យ​…(មានវីដេអូ)សុខ ពិសី បកស្រាយ​រឿង​យុវជន​ម្នាក់​សើយសំពត់​នាង​លើ​ឆាក បណ្តាលឱ្យ​…(មានវីដេអូ)សុខ ពិសី បកស្រាយ​រឿង​យុវជន​ម្នាក់​សើយសំពត់​នាង​លើ​ឆាក បណ្តាលឱ្យ​…(មានវីដេអូ)សុខ ពិសី បកស្រាយ​រឿង​យុវជន​ម្នាក់​សើយសំពត់​នាង​លើ​ឆាក បណ្តាលឱ្យ​…(មានវីដេអូ)សុខ ពិសី បកស្រាយ​រឿង​យុវជន​ម្នាក់​សើយសំពត់​នាង​លើ​ឆាក បណ្តាលឱ្យ​…(មានវីដេអូ)