នាំ​គ្នា​ផ្អើល​ ទៅ​លួងលោម​ បុរស​ម្នាក់ ឡើងលើ​ដំបូលផ្ទះ​ កម្ពស់​ជាង​១០​ម៉ែត្រ ​នៅ​តែ​លោត​ចុះ ​រង​របួសធ្ងន់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ​ទំនងជា​បែក​ថ្នាំ បាន​ឡើង​ទៅ​លើ​ផ្ទះ​គេ​ ជាន់​ទី​៣ ហើយ​ដើរ​សសៀរ​ រួច​លោត​ចុះ​មក​​​ក្រោម ដែល​កំពស់​ជាង​១០​ម៉ែត្រ បណ្តាល​ឱ្យ​រង​របួស បាក់ជើង​ឆ្វេង និង​បែកក្បាល​ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ ចុះ​មក​ពិនិត្យ​​ទាំង​យប់ ។ ហេតុការណ៍​នេះ កើតឡើង​កាលពី ​វេលា​ម៉ោង​០៩ និង​១០​នាទី​យប់ ​ថ្ងៃ​ទី​១៦ កុម្ភៈ ស្ថិត​នៅ​ចំណុច ​លើ​ផ្ទះ​ជាន់​ទី​៣ ផ្លូវ​បេតុង ក្នុងភូមិ​១៣ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ទាក់ទង​នឹង​ករណី​នេះ ត្រូវ​ប្រជាពលរដ្ឋ​ លើក​ឡើង​ថា បុរស​ខាងលើ​ ឡើង​ទៅ​លើដំបូល​ផ្ទះ​គេ​ ប្រហែលជា​ក្នុង​បំណង​មិនល្អ ឬ​អាច​មក​ពី​បែក​ថ្នាំ បើ​ទោះបីជា ​ខំប្រឹង​លួងលោម​ យ៉ាងណា ក៏​បុរស​នេះ ​មិន​ព្រម​ចុះ​ មក​ក្រោម​វិញ​ដែរ ។

ប្រហែលជា​កន្លះ​ម៉ោង ក្រោយ​មក បុរស​ខាងលើ​នេះ ​បាន​លោត​ចុះ​មក​ក្រោម ដោយ​មិន​ខ្លាចញញើត​ សូ​ម្បី​តែ​បន្តិច បណ្តាល​ឱ្យ​រង​របួស​ បាក់ជើង​ឆ្វេង និង​បែក​ក្បាល ។ នេះ​ក៏​សំណាងល្អ ដែល​ប្រជាពលរដ្ឋ​ នៅ​ទីនោះ ជួយ​ទប់​ផង​ដែរ កុំ​អី​ប្រហែល​បោក​ក្បាល​ស្លាប់​ បាត់​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ បុរស​ខាងលើ ​ត្រូវ​បាន​សមត្ថកិច្ច ​ប៉ុស្តិ៍​ទន្លេបាសាក់ ទំនាក់ទំនង​ ទៅ​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ និង​ស្វែងរក​ក្រុម​គ្រួសារ អោយមក​មើល​តាម​ក្រោយ ៕

នាំ​គ្នា​ផ្អើល​ ទៅ​លួងលោម​ បុរស​ម្នាក់ ឡើងលើ​ដំបូលផ្ទះ​ កម្ពស់​ជាង​១០​ម៉ែត្រ ​នៅ​តែ​លោត​ចុះ ​រង​របួសធ្ងន់
នាំ​គ្នា​ផ្អើល​ ទៅ​លួងលោម​ បុរស​ម្នាក់ ឡើងលើ​ដំបូលផ្ទះ​ កម្ពស់​ជាង​១០​ម៉ែត្រ ​នៅ​តែ​លោត​ចុះ ​រង​របួសធ្ងន់
នាំ​គ្នា​ផ្អើល​ ទៅ​លួងលោម​ បុរស​ម្នាក់ ឡើងលើ​ដំបូលផ្ទះ​ កម្ពស់​ជាង​១០​ម៉ែត្រ ​នៅ​តែ​លោត​ចុះ ​រង​របួសធ្ងន់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត