កែវ វណ្ណារិន បណ្ដុះបណ្ដាលអត្ត ពលិកកីឡាជិះសេះ ត្រៀម SEA Games-2023

ភ្នំពេញ៖ សមាជិកសហព័ន្ធខ្មែរកីឡាជិះសេះលោក កែវ វណ្ណារិន បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៦ លោកមានផែនការជាច្រើន ដែលត្រូវអនុវត្ត ពិសេសគឺផែនការបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីជិះសេះ និងការបណ្ដុះបណ្ដាលសេះខ្មែរជាដើម ដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍ជាតិ និងអន្ដរជាតិផ្សេងៗ ពិសេសគឺការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣តែម្ដង ។

លោក កែវ វណ្ណារិន ប្រធានមជ្ឈមណ្ឌលសេះខ្មែរ បានថ្លែងឲ្យដឹងថា បច្ចុប្បន្នលោកកំពុងយកចិត្ត ទុកដាក់លើការបង្កាត់ពូជសេះខ្មែរ ដើម្បីសម្រេចគោលដៅយកសេះ ខ្មែរទៅប្រកួតប្រជែងលើឆាកអន្ដរជាតិ ។ លើសពីនេះលោក ក៏កំពុងស្វែងរកអត្តពលិកវ័យក្មេង ដែលមានទេពកោសល្យតាមរយៈ ការរៀបចំការប្រកួតមួយក្នុងឆ្នាំ២០១៦នេះ ដើម្បីចម្រាញរកជើងខ្លាំងជាបណ្ដើរៗផងដែរ ។

លោក កែវ វណ្ណារិន បានបន្ដថា ទន្ទឹមជាមួយនឹងការត្រៀមយុទ្ធសាស្ដ្រ បណ្ដុះបណ្ដាលអត្តពលិកឆ្នើមនេះ ដែរលោកក៏មិនភ្លេចរៀបចំវិញ្ញាសាគោលដៅ ដែលប្រទេសជាម្ចាស់ផ្ទះត្រូវមាន ដើម្បីស្វែងរកមេដាយក្នុងការ ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែរ ។ លោកបញ្ជាក់ថា ក្នុងការប្រកួតកីឡាជិះសេះ មាន ២ប្រភេទវិញ្ញាសា ដែលម្ចាស់ផ្ទះរៀបចំ គឺវិញ្ញាសា Dressage (ដើររាងសេះ)និងវិញ្ញាសា Jumping(លោតផ្លោះរបង) ។

លោកបន្ថែមថា វិញ្ញាសាទាំង ២ខាងលើនេះ គឺមិនអាចខ្វះបានឡើយ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម ដូច្នេះប្រទេសដទៃក៏គេត្រៀមយ៉ាងល្អដែរ ។ ហេតុនេះហើយ លោកមានផែនការពង្រឹងការហ្វឹកហាត់លើ ៣វិញ្ញាសាផ្សេងៗ ដែលជាវិញ្ញាសាកីឡាអូឡាំពិក ដើម្បីបង្កើនអតិភាពដណ្ដើមមេដាយឲ្យបានច្រើន ក្នុងនោះគឺមានវិញ្ញាសារត់លើសពី ៤០គីឡូម៉ែត្រ, វិញ្ញាសាប្រណាំងរទេះសេះ និងវិញ្ញាសារសេះលេងសៀក ។ លោករំពឹងថា វិញ្ញាសាថ្មីទាំងបីនេះ នឹងជួយឲ្យកីឡាករ-កីឡាការិនីកម្ពុជាដណ្ដើមបានមេដាយ ព្រោះ បណ្ដាប្រទេសក្នុងតំបន់អាស៊ាន នៅមិនទាន់មានការចាប់អារម្មណ៍នៅឡើយ ៕

កែវ វណ្ណារិន បណ្ដុះបណ្ដាលអត្ត ពលិកកីឡាជិះសេះ ត្រៀម SEA Games-2023

កែវ វណ្ណារិន បណ្ដុះបណ្ដាលអត្ត ពលិកកីឡាជិះសេះ ត្រៀម SEA Games-2023

កែវ វណ្ណារិន បណ្ដុះបណ្ដាលអត្ត ពលិកកីឡាជិះសេះ ត្រៀម SEA Games-2023