Phich Nam Ek សងសឹកមាស ច័នមាន ខណៈភុំ សារ៉ាយប៉ះថៃសង្វៀន SEATVនាព្រឹកថ្ងៃអាទិត្យ

ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់ក្បាច់បុរាណខ្មែរ លក្ខណៈមិត្តភាពអន្តរជាតិរបស់ក្រុមហ៊ុនស្រាបៀរ Ganz berg នៅលើសង្វៀនអាស៊ីអាគ្នេយ៍ (SEATV)នាព្រឹកថ្ងៃអាទិត្យ ទី ២១ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ អ្នកប្រដាល់ មាស ច័នមានក្លិបកងពលធំអន្តរាគមន៍លេខ២នៃសមាគម កីឡាប្រដាល់ក្រសួងការពារ ប៉ះជើងខ្លំាងអ្នកប្រដាល់ Phich Nam Ek ក្នុងប្រភេទទម្ងន់៦៣.៥ គីឡូក្រាម រីឯអ្នកប្រដាល់ ភុំ សារ៉ាយ ក្លិបកងពលតូចលេខ៣១ ខេត្តកំពង់ស្ពឺប្រកួតជាមួយអ្នកប្រដាល់ថៃ Pha yaknoy ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។

មាស ច័ន្ទមាន គឺជាកីឡាករមានបទពិសោធចាស់វស្សាលើសង្វៀន និងទើបតែឈ្នះខ្សែក្រវាត់ម្ដងគត់ក្នុងទម្ងន់ ៦០ គីឡូក្រាម ចំពោះមាស ច័ន្ទមាន ក្រសួងការពារជាតិមានកម្ពស់ ១,៦៤ ម៉ែត្រប្រកួតបានចំនួន ១០៨ ដង ឈ្នះ ៨៥ ដង ចាញ់ ២៣ ដង មិនដែលស្មើ។

សម្រាប់ការជួបគ្នាលើកនេះ ជាការសងសឹករបស់ប្រដាល់ Phich Nam ek ចំពោះអ្នកប្រដាល់ មាស ច័ន្ទមាន ព្រោះ Phich Nam ek ត្រូវបានផ្តួល មាស ច័ន្ទមានឲ្យចាញ់ក្រោមថ្វីដៃម្តងហើយ ចំពោះអ្នកប្រដាល់មួយរូបដែលធ្លាប់ផ្តួល មិត្តរួមអាជីពនៅក្រោមថ្វីជើង របសគេដែរនៅស្រុកថៃ។

មាស ច័ន្ទមាន ជាអ្នកប្រដាល់ដែលពូកែវាយសម្រុក មិនដកថយទេ ហើយពូកែស្នៀតជើងទាត់បំបាក់ជើងក្រោម គូប្រកួតណាស់ ចំណែកអ្នកប្រដាល់ពូកែស្នៀតជើងទាត់ និងពូកែវាយសម្រុកគូប្រកួតទៀតផង ច័ន្ទមាន ធ្លាប់មានប្រវត្តិប្រកួតចំនួន១១៦លើក ឈ្នះ៩៣ដង ចាញ់២៣ដង មិនដែលស្មើ គ្រាដែល Phich Nam ek មានប្រវត្តិប្រកួតបាន៧៦លើក ធ្លាប់ឈ្នះ៦២ដង ចាញ់១៣ដង និង ស្មើ១ដង។

ចំណែក លោក ញៀន សុធី អ្នករៀបចំការប្រកួតសង្វៀន SEATV និយាយថា ភុំ សារ៉ាយ ជាអ្នកប្រដាល់ ជើងចាស់វស្សាដែលមានល្បិចប្រយុទ្ធ នៅលើសង្វៀនច្រើនណាស់ ហើយសារ៉ាយជាអ្នកប្រដាល់ ជើងចាស់និងជាអ្នកប្រដាល់ ដែលមានកណ្ដាប់ដៃខ្លាំង ជើងទាត់ក៏ខ្លាំងដែរ។

ទោះបីជា ភុំ សារ៉ាយ រាងចាស់បន្តិចហើយក្តី ក៏កម្លាំងដៃរបស់គេល្អជាង Pha yaknoyហើយនៅតែ ខ្លាំងដូចពីមុនដដែលហើយវាយនៅតែមានផ្លែ ល្អដូចពីមុនអីចឹង ពិសេសស្នៀតជើង ទាត់ផ្កាប់ចាននិងស្នៀតលោតទាត់ក្បាច់ សេះហោះរបស់គេក៏នៅតែល្អដដែល រីឯ Pha yaknoy ជាអ្នកប្រដាល់លេងកែងមុតដូចកាំបិត នៅពេលដែលគេចូលគៀកតែងតែប្រើជង្គង់អុកដ៏មុតស្រួច អាចធ្វើឲ្យគូប្រកួតចុះចាញ់បាន។

គ្រាដែល Pha yaknoy មានប្រវត្តិប្រកួតបាន៧៧លើក ធ្លាប់ឈ្នះ៦៥ដង ចាញ់១១ដង និង ស្មើ១ដង និងភុំ សារ៉ាយមានប្រវត្តិប្រកួតបាន៧៧លើក ធ្លាប់ឈ្នះ៦៥ដង ចាញ់១១ដង និង ស្មើ១ដង ៕

Phich Nam Ek សងសឹកមាស ច័នមាន ខណៈភុំ សារ៉ាយប៉ះថៃសង្វៀន SEATVនាព្រឹកថ្ងៃអាទិត្យ

Phich Nam Ek សងសឹកមាស ច័នមាន ខណៈភុំ សារ៉ាយប៉ះថៃសង្វៀន SEATVនាព្រឹកថ្ងៃអាទិត្យ