តំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ ចូលរួមបើក បណ្តាល័យថ្មី នៅបឋមសិក្សា អង្គបឹងចក់

ភ្នំពេញ៖ ក្រុមការងាររបស់តំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញរួមទាំងថ្នាក់គ្រប់គ្រងកំពូល បានជួបជុំគ្នាសម្រាប់ពិធីបើក បណ្ណាល័យថ្មីមួយ នៅសាលាបឋមសិក្សា អង្គបឹងចក់ ក្នុងភូមិជំទាវម៉ៅ។

ពិធីបើកសម្ពោធនេះ ត្រូវបានអញ្ជើញចូលរួមដោយ លោក ហែម ដារិទ្ធ អភិបាលខ័ណ្ឌពោធិ៍សែនជ័យ និងលោក Hiroshi Uematsu នាយកប្រតិបត្តិនៃតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញភីអិលស៊ី។ នៅចំពោះមុខអ្នកចូលរួមចំនួន ១០០ នាក់ រួមមាន សិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្សនៅថ្ងៃទី១៣កុម្ភៈ លោក Stephen Evans តំណាងម្ចាស់នៃតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញបានមានប្រសាសន៍ថា "ខ្ញុំមានមោទនភាពខ្លាំងណាស់ក្នុងការ ក្លាយជាតំណាងឱ្យតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ ដើម្បីធ្វើការ ប្រគល់បណ្ណាល័យថ្មីនេះ។ បណ្ណាល័យនេះមិនត្រឹមតែជា "បន្ទប់ពេញទៅដោយសៀវភៅ" ប៉ុន្តែជាកន្លែងរៀនសូត្រដ៏សំខាន់ សម្រាប់សិស្សគ្រប់គ្នា ក្នុងការសិក្សា និងស្រាវជ្រាវ”។ បណ្ណាល័យនេះ ត្រូវបានសាងសង់បញ្ចប់កាលពីថ្ងៃទី២៤ ខែមករា ឥឡូវនេះនឹងបើកទ្វាររបស់ខ្លួន ដើម្បីផ្តល់ជូននូវកន្លែងសិក្សា និងកន្លែងស្រាវជ្រាវសម្រាប់សិស្សជាង ៤០៧នាក់នៃសាលាបឋមសិក្សាអង្គបឹងចក់។

លោកបានបន្តថា "តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គឺមិនមែនគ្រាន់តែកន្លែងការងារ សម្រាប់ប្រជាជននៅក្បែរតំបន់នោះទេ ប៉ុន្តែគឺជា "តំបន់លំនឹង" សម្រាប់សហគមន៍ មូលដ្ឋានទាំងមូល។ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ចូលរួមយ៉ាងសកម្មជាមួយសហគមន៍ នៃខណ្ឌពោធិ៍សែនជ័យ និងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យើងបាន អនុវត្តគម្រោងសំខាន់ៗដែលជួយ ធ្វើឱ្យនេះជាកន្លែងល្អប្រសើរជាងមុន”។

គម្រោងបណ្ណាល័យដោយមាន ទុនវិនិយោគជាង១២០០០ដុល្លារ គឺជាការរួមចំណែកមួយក្នុងចំណោម សកម្មភាពជាច្រើនសម្រាប់សង្គមជាតិ ដែលធ្វើឡើងដោយតំបន់ សេដ្ឋកិច្ចពិសេសភ្នំពេញ។ ចាប់តាំងពីឆ្នាំ ២០០៩ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានរៀបចំគម្រោងប្រាំមួយនៃប្រភេទ ស្រដៀងគ្នានេះដែរដោយរួមបញ្ចូលទាំង ការអភិវឌ្ឍសួនក្នុងតំបន់ ការកែលម្អផ្លូវថ្នល់ និងការកសាងបន្ទប់ទឹក សម្រាប់សាលារៀនមួយចំនួននៅជុំវិញតំបន់។

លោក Hiroshi Uematsu បានចែករំលែកចំណាប់អារម្មណ៍ ជាវិជ្ជមានរបស់គាត់ថា"យើងមានសេចក្តីរីករាយណាស់ ក្នុងការរួមចំណែកដល់ការផ្តួចផ្តើម កិច្ចការនេះ ឡើង និងបានមើលឃើញស្នាមញញឹម និងភាពសប្បាយរីករាយរបស់ក្មេងៗ ប្រៀបដូចជារង្វាន់តបស្នងមកយើងវិញហើយ។ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្វែងរកមធ្យោបាយដើម្បីក្លាយជាពលរដ្ឋល្អ តាមរយៈគម្រោងការងារសាធារណៈ ហើយយើងនឹងបន្តធ្វើការ លើគម្រោងផេ្សងៗទៀតសម្រាប់ជួយដល់ សហគមន៍នៅជុំវិញតំបន់ ឲ្យអស់លទ្ធភាពដែលអាចធ្វើទៅបាន”៕

តំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ ចូលរួមបើក បណ្តាល័យថ្មី នៅបឋមសិក្សា អង្គបឹងចក់

តំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ ចូលរួមបើក បណ្តាល័យថ្មី នៅបឋមសិក្សា អង្គបឹងចក់