IFC ផ្តល់សហឥណទាន ៥០លានដុល្លារ បន្ថែមដើម្បី ពង្រីកវិសាលភាព គ្រឹះស្ថានមីក្រូហិរញ្ញវត្តុអម្រឹត

ភ្នំពេញ៖ សាជីវកម្មហិរញ្ញវត្តុអន្តរជាតិ ហៅកាត់ថា IFC ដែលជាសមាជិករបស់ ធានាគារពិភពលោក បានចុះកិច្ចព្រមព្រៀង លើការផ្តល់សហឥណទាន ចំនួន៥០លានដុល្លារអាមេរិក បន្ថែមទៀតដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្តុអម្រឹត ដើម្បីពង្រីកវិសាលភាពខ្លួន ក៏ដូចជាបង្កើនការផ្តល់ប្រាក់កម្ចីដល់អាជីវកម្មតូចៗ  ជាពិសេសវិស័យកសិកម្ម នៅតាមជនបទ។

 ថ្លែងក្នុងកម្មវិធីចុះកិច្ចព្រមព្រៀង ឥណទានរវាងស្ថាប័នហិរញ្ញវត្តុ IFC អន្តរជាតិ និង គ្រឹះស្ថានមីក្រូហិរញ្ញវត្តុអម្រឹតនៅថ្ងៃទី១៧ ខែកុម្ភៈនេះ  លោក ជា  ផល្លារិន អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្តុអម្រឹតបានមានប្រសាសន៍ថា”  ជាមួយនឹងកម្ចីរួមចំនួន៥០លានដុល្លារនេះ អម្រឹតនឹងបង្កើតប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត ក្នុងការគំាទ្រដល់សហគិនខ្នាត់តូចបំផុត ចំនួនប្រមាណជាង៤០០.០០០នាក់ ដែលភាគច្រើន ធ្វើការងារក្នុងវិស័យកសិកម្ម តាមរយៈការផ្តល់កម្ចី ឥណទានប្រមាណ ៩០០លានដុល្លារ ក្នុងរយៈពេល៤ឆ្នាំបន្តទៀត”។

លោកបានបន្តថា យើងនិងបន្តពង្រីក បណ្តាញសាខា២៥ខេត្ត ក្រុង នៅក្នុងប្រទេសកម្ពុជា យើងនិងពង្រីកប្រតិបត្តិការរបស់យើង ដល់សហគ្រាសកសិកម្ម ដោយផ្តល់ ជូននូវសហគ្រាសទំាងនោះនូវផលិតផល និង សេវាហិរញ្ញវត្តុ ក្នុងអត្រាការប្រាក់សមរស្រប ប្រកបដោយភាពប្រកួតប្រជែង។ ដោយសារការគំាទ្រពី IFC អម្រឹតបាន ផ្តល់មូលនិធិ និង បង្កើតទំនាក់ទំនងល្អជាមួយ និងម្ចាស់កម្ចីអន្តរជាតិមួយចំនួន។

លោកបានបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត មានបុគ្គលិកជាង ៣.៥០០នាក់គឺគិតត្រឹមចុងខែមករា ឆ្នាំ២០១៦នេះ ដែលកំពុងបម្រើសេវាអតិថិជនប្រមាណជាង ៣៩៧.០០០នាក់ នៅតាមសាខាចំនួន ១៣៨ ទីតាំងទូទាំងប្រទេសកម្ពុជា ដែលនៅក្នុងនោះ អម្រឹតទទួលបានប្រាក់បញ្ជើប្រមាញ ២០៤ លានដុកល្លារអាមារិក ផ្តល់ប្រាក់កម្ចីប្រមាណ ៤២៤ លានដុល្លារអាមារិក និងទ្រព្យសកម្មសរុបចំនួន៤៩០ លានដុល្លារអាមារិក។

លោក Adel Mee នាយកគ្រប់គ្រងស្ថាប័នហិរញ្ញវត្តុ IFC ប្រចាំអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ដែរថា” ការបន្តជួយជ្រោមជ្រែងរបស់IFC ចំពោះអម្រឹត និងអនុញ្ញាតឲ្យស្ថាប័ននេះ អាចពង្រីកប្រតិបត្តិការរបស់ខ្លួនទូទំាងប្រទេសកម្ពុជា។ ការណែនំានូវអ្នកផ្តល់ ប្រាក់កម្ចីអន្តរជាតិជាច្រើនមកកាន់អម្រឹត ក៏និងបង្កើន នូវមូលដ្ឋាននៃការ ស្វែងរកប្រភពទុនកាន់តែប្រសើឡើង។

លោកបានបញ្ជាក់ថា សាជីវកម្មហិរញ្ញវត្តុអន្តរជាតិ IFC ដែលជាសមាជិករបស់ធានាគារពិភពលោក  គឺជាទុនិករបស់អម្រឹត ដែលមានភាគហ៊ុន ចំនួន១៩,៩ភាគរយនៃភាគហ៊ុនសរុប។ 

លោកបានបញ្ជាក់ទៀតថា កាលពីខែឧសភា ឆ្នាំ២០១៥ កន្លងទៅនេះ សាជីវកម្មហិរញ្ញវត្តុអន្តរជាតិ IFC បានផ្តល់ឥណទានដល់អម្រឹតចំនួន ១០លានដុល្លារអាមេរិក រួចមកហើយ នាពេលនេះIFC ក៏បានផ្តល់ឥណទានបន្ថែមទៀត ចំនន៥០លានដុល្លារអាមេរិកទៀត៕

IFC ផ្តល់សហឥណទាន ៥០លានដុល្លារ បន្ថែមដើម្បី ពង្រីកវិសាលភាព គ្រឹះស្ថានមីក្រូហិរញ្ញវត្តុអម្រឹត

IFC ផ្តល់សហឥណទាន ៥០លានដុល្លារ បន្ថែមដើម្បី ពង្រីកវិសាលភាព គ្រឹះស្ថានមីក្រូហិរញ្ញវត្តុអម្រឹត

IFC ផ្តល់សហឥណទាន ៥០លានដុល្លារ បន្ថែមដើម្បី ពង្រីកវិសាលភាព គ្រឹះស្ថានមីក្រូហិរញ្ញវត្តុអម្រឹត

IFC ផ្តល់សហឥណទាន ៥០លានដុល្លារ បន្ថែមដើម្បី ពង្រីកវិសាលភាព គ្រឹះស្ថានមីក្រូហិរញ្ញវត្តុអម្រឹត