លួច​រថយន្ត​របស់​ថៅកែ​ខ្លួន បើក​មក​ភ្នំពេញ ម្ចាស់​ឃើញ​ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន​

ភ្នំពេញ:  កម្លាំង​សមត្ថកិច្ច​ខណ្ឌចំការមន បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កាលពី​វេលាម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ដែល​បាន​លួច​រថយន្ត​១គ្រឿង​របស់​ថៅកែ​ខ្លួន នៅ​ខេត្តសៀមរាប ហើយ​គេចខ្លួន មក​ភ្នំពេញ​បាន​៦​ថ្ងៃ​។​

​ជនសង្ស័យ​មានឈ្មោះ ស៊ឹម សារុន ៤៦​ឆ្នាំ មុខរបរ​តៃកុង​ឡាន ស្រុក​អូរាំងឱ ខេត្ត​ត្បូងឃុំ ។ ជនរងគ្រោះ​ឈ្មោះ សុខ គឹម​សុង ៤៧​ឆ្នាំ មុខរបរ​ថៅកែ​ដំឡូង នៅ​ស្រុកបារាយ ខេត្តកំពង់ធំ ។​

​បើតាម​ប្រភព​ពត៍​មាន​ពី​ជនរងគ្រោះ​បានអោយដឹងថា នៅ​ថ្ងៃកើតហេតុ​ខាងលើ​ជន​សង្ស័យ​ដែលជា​តៃកុង​ឡាន​របស់គាត់​បាន​បើករថយន្ត​១​គ្រឿង​ម៉ាក​Nissan Navaraពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Y.7523​ជាមួយ​គាត់​បាន​បើក​ទៅខេត្តសៀមរាប​ដើម្បី​ទៅ​ទិញ​គ្រឿងបន្លាស់​ខ​ណះ​គាត់​ចុះ​ដើរទៅ​ទិញ​គ្រឿងស្រាប់តែ​ជនសង្ស័យ​ក៏បាន​បើករថយន្ត​របស់គាត់​គេចខ្លួន​បាត់ស្រមោល​។​

​រហូតមកដល់​ថ្ងៃកើតហេតុ​ខាងលើ​ក៏ត្រូវ​បាន​ម្ចាស់​រថយន្ត​បានមក​ភ្នំពេញ​ក៏ប្រទះឃើញ​រថយន្ត​ខ្លួន​នឹង​ជនសង្ស័យ​នៅ​នឹង​ខាងក្រោយ​ពេទ្យ​​រុស្សី​ដែល​កំពុងបើករបស់ខ្លួន​ក៏បាន​ស្រែក​អោយ​ប្រជាពលរដ្ឋ​នៅក្បែរនោះ​អោយជួយ​ស្ទាក់រថយន្ត​អោយ​ឈប់​តែ​ជនសង្ស័យ​មិន​ព្រម​ឈប់​ក៏បាន​បើក​រត់គេច​រហូត​ទៅដល់នៅ ទល់មុខ​ភោជនីយដ្ឋាន​ទន្លេបាសាក់ តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុងខណ្ឌចំការមន រាជធានី​ភ្នំពេញ ទើបត្រូវ​កម្លាំង​សមត្ថកិច្ច​ខណ្ឌចំការមនឃាត់ខ្លួន​បាន​ទាំង​ជនសង្ស័យ​នឹង​រថយន្ត​តែម​ង្ត​។​

 ក្រោយ​កើតហេតុ​ជនសង្ស័យ​នឹង​រថយន្ត​ត្រូវបាន​ស​ត្ថ​កិច្ច​ចាប់បញ្ជូន ទៅ​អធិការ​ដ្នា​ននគរបាល​ខណ្ឌចំការមន ដើម្បី​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ៕​

លួច​រថយន្ត​របស់​ថៅកែ​ខ្លួន បើក​មក​ភ្នំពេញ ម្ចាស់​ឃើញ​ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន​

លួច​រថយន្ត​របស់​ថៅកែ​ខ្លួន បើក​មក​ភ្នំពេញ ម្ចាស់​ឃើញ​ប្តឹង​សមត្ថកិច្ច​ឃាត់ខ្លួន​