​អូ​បា​ម៉ា​នឹង​ទៅ​ទស្សនកិច្ច​វៀតណាម ដើម្បី​ផ្សារ​ទំនាក់ទំនង​ការទូត​ឡើងវិញ​ក្នុង​រយៈពេល ២០ ឆ្នាំ ចុងក្រោយ​

Doliprane TVC

​ប្រធានាធិបតី​អា​មេ​រិច​គឺ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា គ្រោង​នឹងធ្វើ​ដំណើរ​ទស្ស​កិច្ច​ទៅកាន់​ប្រទេស​វៀតណាម ក្នុង​ខែឧសភា នេះ​បើ​យោងតាម​មន្ត្រី​បម្រើការ​នៅ​សេត​វិមាន​បានអោយដឹង​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ។  ​លោក អូ​បា​ម៉ា បាន​ទទួលយក​សំណើរ​អញ្ជើញ​ពី​នាយករដ្ឋមន្ត្រី​វៀតណាម​គឺ​លោក Nguyen Tan Dung ក្នុងជំនួប​ប្រជុំ​នៅ​កិច្ចប្រជុំ​កំពូល​ប្រជាជ​តិ​អា​សី​ុ​អាគ្នេយ៍​នៅ California ។

​នេះ​គឺជា​កិច្ច​ជំនួប​រវាង​អា​មេ​រិច និង វៀតណាម​ក្នុង​កិច្ចការងារ​ពង្រឹង​ការទំនាក់ទំនង​ដែល​បាន​ព្រមព្រៀងគ្នា កាលពី​ឆ្នាំ​២០១៥ កន្លងមក និង បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុងការ​ស្តារឡើងវិញ​នូវ​កិច្ចទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំងពីរ ក្រោយពេល​អាក់​ខាត​អស់​រយៈពេល ២០ ឆ្នាំ មកហើយ​តាំងពី​សម័យ​សង្គ្រាម ។

​កាលពី​ឆ្នាំទៅ​លោក អូ​បា​ម៉ា​បាន​ជួយ​លោក Nguyen Phu Trong ប្រធាន​បក្ស​កុ​ម្នុ​យ​នី​ស​វៀតណាម​រួច មកហើយ ដែល​កាលនោះ​លោក​បានធ្វើការ​អញ្ជើញលោក​អូ​បា​ម៉ា អោយមក​ទស្ស​កិច្ច​ក្នុងប្រទេស វៀតណាម ។ ​មេដឹកនាំ​ទាំងពីរ​នឹង​ផ្តោត​សំខាន់​ទៅលើ​សារៈសំខាន់​នៃ​ទំនាក់ទំនង​ដៃគូរ​ក្នុងការ​ឆ្លងកាត់​តំបន់​ប៉ា​សុី​ភិ​ច ពង្រឹង​សុ​វត្តិភាព​ដែនទឹក សិទ្ធមនុស្ស និង ពង្រឹង​ចំណង​ទ្វេភាគី​។ ពិត​ហើយ លោក​អូ​បា​ម៉ា បាន​កត់ត្រា នូវ​ការអញ្ជើញ​នេះ តែ​ពេលនោះ​មិនទាន់​បានទទួល​សំណើរ​នៅឡើយ​ទេ ៕ សុផល