វិធីព្យាបាលជំងឺថ្លើមប្រភេទ C

រោគថ្លើម​ប្រភេទ C ជាជំងឺឆ្លង​ដែល​បណ្តាល​មកពីវីរុសថ្លើម​ប្រភេទ C។ ការឆ្លងមេរោគ​នេះ​តែងតែមិនឃើញ​ពីរោគសញ្ញា ប៉ុន្តែជំងឺថ្លើម​រ៉ាំរ៉ៃអាច​បណ្តាលឲ្យ​ខូចថ្លើម និង​ជំងឺថ្លើម​ធ្ងន់ធ្ងរ ដែល​ជាទូទៅ​ត្រូវចំណាយពេល​អស់ជាច្រើនឆ្នាំ​ទើបជា​សះស្បើយ។
ក្នុងករណី​ខ្លះ ជំងឺថ្លើម​ធ្ងន់ធ្ងរ​នឹងធ្វើឲ្យ​ខូចមុខងារ​ថ្លើម ហើយការកើតជា​ជំងឺមហារីក​ថ្លើមអាចគំរាម​កំហែងដល់​អាយុជីវិតឬ? ។
 
វិធីព្យាបាលជំងឺថ្លើមប្រភេទ C
ការឆ្លងមេរោគធ្ងន់ធ្ងរ
ការឆ្លងមេរោគថ្លើម​ប្រភេទ C បណ្តាលឲ្យ​កើត​មានរោគសញ្ញា​ធ្ងន់ធ្ងរ ១៥%។ ជាទូទៅ ជំងឺថ្លើមប្រភេទ C មាន​រោគសញ្ញា​ស្រាល ពិបាក​​នឹងឃើញ​ច្បាស់  រួមទាំង​កាត់បន្ថយ​ការស្រេកឃ្លាន, អស់​កម្លាំង, ចង់ក្អួត, ឈឺសាច់​ដុំ ឬសន្លាក់, ស្រក​ទម្ងន់ ហើយ​កម្រនឹង​ខូចថ្លើមធ្ងន់ធ្ងរ​ណាស់។
ករណី​ភាគច្រើន ការឆ្លងមេរោគធ្ងន់ធ្ងរ​នេះមិនទាក់ទង​នឹងរោគ​លឿងឡើយ។ ការឆ្លងមេរោគ​នេះនឹងជាសះស្បើយ​ដោយខ្លួនឯង​ពីករណី ១០-៥០% ដែល​ច្រើនកើតឡើង​ចំពោះក្មេង និងជាមនុស្ស​ស្រី។

ការព្យាបាល
ជំងឺថ្លើម​ប្រភេទ C នេះអាច​បំផ្លាញ​មនុស្សពី ៥០-៨០%។ អ្នកដែល​ឧស្សាហ៏កើតជំងឺ​ថ្លើមប្រភេទ C ត្រូវបាន​គេហាមមិនឲ្យ​ទទួលទាន​ជាតិស្រវឹង និងឱសថ​ដែលបង្កគ្រោះថ្នាក់​ដល់ថ្លើម និងការពារ​ពីជំងឺថ្លើម​ប្រភេទ A និង B។
ការអនុវត្តប្រើកាំរស្មីឡាហ្ស៊ែពិសេស​ដើម្បីព្យាបាល​ដុំសាច់​ក្នុង​ថ្លើម ចំពោះអ្នក​កើតជំងឺថ្លើម​ធ្ងន់ធ្ងរ។
ប្រូតេអ៊ីន Pegylated
ប្រូតេអ៊ីន​នេះដូចនឹង​ប្រូតេអ៊ីន​ក្នុងរាងកាយ​របស់អ្នក​ដែរ វាធ្វើឡើង​ដើម្បីប្រឆាំង​នឹងជំងឺ។
ប្រូតេអ៊ីន Pegylated ជាប្រភេទប្រូតេអ៊ីន​ខ្លាំង។ វាត្រូវបានគេប្រើវាតែមួយមុខគត់ តែទោះបីជាយ៉ាងណាក្រោយ​មក វាត្រូវបាន​ប្រើជាមួយ​នឹងថ្នាំ Ribavirin។
ប្រូតេអ៊ីននេះ​មិនត្រូវបានឲ្យ​ប្រើចំពោះហ្សែន ១, ២ និង ៤ ហើយ​វាត្រូវបានគេ​ប្រើចំពោះហ្សែន ៣។
ថ្នាំ Ribavirin
ថ្នាំនេះគេប្រើ​សម្រាប់លេប មិនអាច​ប្រើវា​តែឯង​ដើម្បីព្យាបាល​ជំងឺថ្លើមប្រភេទ C បាន​ទេ។ ដំបូង វាត្រូវ​បានគេប្រើលាយ​បញ្ចូលជាមួយ​នឹងប្រូតេអ៊ីន ដើម្បីកម្ចាត់​ជំងឺឆ្លងចេញ​ពីក្នុង​រាងកាយ។
បុគ្គល​មួយចំនួនដែល​កើតជំងឺថ្លើម​ប្រភេទ C នេះអាច​រស់បានច្រើន​ជាង ២០ឆ្នាំ និង​សម្រេចចិត្តមិន​ទៅ​ព្យាបាល។
ចំណែកអ្នក​ផ្សេងទៀត​ត្រូវបានជំងឺនេះ​បំផ្លាញគ្រប់​យ៉ាង ព្រោះមិន​បានទៅព្យាបាល​ឲ្យបាន​ទាន់ពេល៕
ដោយ៖ ដារ៉ា
 
ប្រភព៖ បរទេស

 

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីព្យាបាលជំងឺថ្លើមប្រភេទ C