នៅ ម៉ារីសា ស្ងាត់​ៗ​គ្រោង​បើក​ជំនួញ​ថ្មី

នៅ ម៉ារីសា ស្ងាត់​ៗ​គ្រោង​បើក​ជំនួញ​ថ្មី

ក្រោយ​ពី​ស្ងាត់​ក្នុង​វិស័យ​សិល្បៈ​មួយ​រយៈ​មក ម៉ារីសា បាន​បង្ហើប​ថា ខ្លួន​កំពុង​​តែ​សំងំ​គិត​គូរ​រឿង​បើក​កន្លែង​រក​ស៊ី​ថ្មី​ដែល​ជា​ភោជនីយដ្ឋាន​ខ្នាត​តូច​មួយ។

 

នៅ ម៉ារីសា ស្ងាត់​ៗ​គ្រោង​បើក​ជំនួញ​ថ្មី

 

ជំនួញ​ថ្មី​ដែល ម៉ារីសា​ ត្រៀម​នឹង​បើក​នោះ អាច​នឹង​បើក​សម្ពោធ​នៅ​ក្នុង​ខែ មីនា ខាង​មុខ​នេះ​ហើយ។       “ហាង​ហ្នឹង…គឺ​យើង​ផ្ដោត​សំខាន់​ទៅ​លើ​របស់​ញ៉ាំ​ផ្សេងៗ និង​កាហ្វេ​បែប​យុវវ័យ​សម្រាប់​ទីតាំង​វិញ គឺ​នៅ​ម្ដុំ​សាលា​ស៊ីសុវត្ថិ ឫ​បឹង​កេងកង​បង ចំណែក​ឯ​ឈ្មោះ​ហាង និង​ដើម​ទុន​វិញ​ខ្ញុំ​សូម​លាក់​សិន​ចាំ​ដល់​ថ្ងៃ​សម្ពោធ​ចាំ​ខ្ញុំ​បង្ហាញ​ទាំង​អស់​តែម្ដង” ម៉ារីសា ថ្លែង។

 

បន្ទាប់​ពី​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​ឆ្នាំ​មុន​ក្នុង​រឿង “អូន​ជា​ការ​ចងចាំ​បង” ម៉ារីសា ទទួល​ស្គាល់​ថា នាង​ស្ងប់​ស្ងាត់​សម្រាប់​ការ​ថត​កុន ដូច​ជា​រឿង​ខ្លី​ផ្សេងៗ។ ប៉ុន្តែ​នាង បញ្ជាក់​ថា មិន​មែន​មក​ពី​អត់​មាន​អ្នក​ហៅ​ទេ។

 

នៅ ម៉ារីសា ស្ងាត់​ៗ​គ្រោង​បើក​ជំនួញ​ថ្មី

 

នាង​ថ្លែង​ថា “តាម​ពិត​ទៅ​បង មាន​ខាង​ផលិត​កម្ម​ផ្សេង​ៗ គាត់​ទាក់​ទង​មក​ហូរ​ហែ​ដែរ តែ​ខ្ញុំ​អត់​មាន​ពេល​គ្រប់​គ្រាន់ ជូន​គាត់​ព្រោះ​ថា ផលិត​កម្ម​ខ្លះ​គាត់​ត្រូវ​ការ​រហូត​ទៅ​ដល់​២​ឆ្នាំ​អញ្ចឹង​ហើយ ទើប​ខ្ញុំ​អត់​ទទួល ប៉ុន្តែ​សម្រាប់ MV និង​ស្ប៉ត​ពាណិជ្ជកម្ម​ខ្លីៗ​គឺ​ខ្ញុំ​នៅ​តែ​ទទួល​ធម្មតា​ទេ”។

 

នៅ ម៉ារីសា ធ្លាប់​បាន​សាង​កេរ្តិ៍​ឈ្មោះ​តាមរយៈ​រឿង “You are my memory” របស់​ផលិតកម្ម Rock និង​សម្ដែង​ក្នុង​បទ “កំដរ​អូន​ជូត​ទឹក​ភ្នែក​” របស់ Justine Time ហើយ​ក៏​បាន​សាង​ស្នាដៃ​ក្នុង​រឿង​ខ្លីៗ​បែប​អប់​រំ​ជា​ច្រើន​ទៀត​ផង​ដែរ៕

 

អត្ថបទ៖ SAMEDY
រូបភាព៖ ផ្ដល់​ឲ្យ