តួ​ស្រី​ថ្មី​របស់​ទិន ហ្វី​កំពុង​រស់​នៅ​ជាមួយ​តារា​ប្រុស​អាយុ​បង​ខ្លួន ១៨​ឆ្នាំ

តួ​ស្រី​ថ្មី​របស់​ទិន ហ្វី​កំពុង​រស់​នៅ​ជាមួយ​តារា​ប្រុស​អាយុ​បង​ខ្លួន ១៨​ឆ្នាំ

បើ​ទោះ​បី​ជា​មិន​ទទួល​ស្គាល់​ថា​ខ្លួន​កំពុង​ស្រលាញ់​គ្នា​ក៏​ដោយ តែ​តារា​សម្ដែង William Feng និង Lin Yun បាន​បង្ហាញ​មនោសញ្ចេតនា​របស់​ខ្លួន​ជា​សាធារណៈ​។

 

តួ​ស្រី​ថ្មី​របស់​ទិន ហ្វី​កំពុង​រស់​នៅ​ជាមួយ​តារា​ប្រុស​អាយុ​បង​ខ្លួន ១៨​ឆ្នាំ

បណ្ដាញ​ព័ត៌មាន Phoenix របស់​ចិន​បាន​រាយការណ៍​ថា តួ​ស្រី​ថ្មី​របស់​ស្ដេច​កំប្លែង​ទិន ហ្វី នាង Lin Yun និង​តារា​ប្រុស William Cheng តែង​តែ​ណាត់​ជួប​គ្នា​ជា​ញឹកញាប់។ កាល​ពី​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ​មុន​នេះ តួ​រឿង “The Mermaid” និង​តារា​ដែល​មាន​អាយុ​បង​ខ្លួន ១៨ ឆ្នាំ​បាន​នៅ​ជាមួយ​គ្នា​ពេញ​មួយ​ថ្ងៃ។ ដល់​ពេល​យប់​ឡើង​តារា​សម្ដែង​កំពុង​ល្បី​ឈ្មោះ​ទាំង​២​បាន​ដឹក​ដៃ​គ្នា​ទៅ​ញ៉ាំ​អី​រហូត​ដល់​យប់​អធ្រាត្រ។

 

តួ​ស្រី​ថ្មី​របស់​ទិន ហ្វី​កំពុង​រស់​នៅ​ជាមួយ​តារា​ប្រុស​អាយុ​បង​ខ្លួន ១៨​ឆ្នាំ
សារព័ត៌មាន QQ បាន​ឲ្យ​ដឹង​ថា ការ​ពិត​ទៅ William Cheng បាន​រស់​នៅ​ជាមួយ​តារា​ស្រី​អាយុ ២០ ឆ្នាំ​នេះ​តាំង​ពី​ខែ​ឧសភា​ឆ្នាំ ២០១៥ មក​ម្ល៉េះ គឺ​នៅ​ពេល​ដែល​តួ​រឿង “The Monkey King 2” បែក​គ្នា​ជាមួយ​មិត្ត​ស្រី​របស់​ខ្លួន​តារា​សម្ដែង Ni Ni។ ប្រភព​ដដែល​នេះ​ក៏​បាន​បន្ត​ទៀត​ថា កំឡុង​ពេល​ថត​រឿង “The Mermaid” ឲ្យ​តែ​ពេល​ថត​ចប់ គឺ​តារា​កើត​ឆ្នាំ ១៩៩៦ ឡើង​រថយន្ត​ត្រលប់​ទៅ​ផ្ទះ​​មិត្ត​ប្រុស​វិញ​ភ្លាម។

 

តួ​ស្រី​ថ្មី​របស់​ទិន ហ្វី​កំពុង​រស់​នៅ​ជាមួយ​តារា​ប្រុស​អាយុ​បង​ខ្លួន ១៨​ឆ្នាំ

ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​មុន​នេះ គូ​ស្នេហ៍​មួយ​នេះ​បាន​ទទួល​ឆ្នាំ​ថ្មី​នៅ​គេហដ្ឋាន​​របស់ William នា​ទីក្រុង​ ប៉េកាំង​។ “គ្រួសារ​ខាង​ប្រុស​គឺ​ពេញ​ចិត្ត​នឹង Lin Yun ខ្លាំង​ណាស់។ ពួក​គេ​សរសើរ​ថា​នាង​ស្អាត​និង​មាន​ចរិត​សុភាពរាបសារ។ William Cheng និង Lin Yun គឺ​ជា​តារា​កំពុង​តែ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​នៅ​ចិន​ដោយ​​រឿង “The Mermaid” និង “The Monkey King 2” របស់​អ្នក​ទាំង​២​កំពុង​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​គ្រប់​រោង​ភាពយន្ត​ទាំង​អស់​នៅ​ចិន៕

 

តួ​ស្រី​ថ្មី​របស់​ទិន ហ្វី​កំពុង​រស់​នៅ​ជាមួយ​តារា​ប្រុស​អាយុ​បង​ខ្លួន ១៨​ឆ្នាំ

 

 ចុចអាន៖តួ​ស្រី​ក្មេង​មិន​ខ្វល់​រឿង ​ប្រគល់​ខ្លួន​ឲ្យ​ទិនហ្វី​ដើម្បី​បាន​ដើរ​តួ​ឯក

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖zing