​ទឹក​ប្រាក់ ៦៦០០​​ ដុល្លារ ចូល​ក្នុង​មន្ទីរពេ​ទ្យ​គន្ធបុប្ផា​ព្រឹក​មិញ​

​ទឹក​ប្រាក់ ៦៦០០​​ ដុល្លារ ចូល​ក្នុង​មន្ទីរពេ​ទ្យ​គន្ធបុប្ផា​ព្រឹក​មិញ​

​ថវិកា​​សប្បុរសធម៌​​​ ៦៦០០​​ ដុល្លារ ត្រូវក្រុមហ៊ុន​ Ice-watch​ និង​ដៃ​គូ​សហការ បរិច្ចាគ​ជូន​​មន្ទីរ​ពេទ្យកំពុង​ខ្វះខាត ​”គន្ធបុប្ផា” រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​មិញ​នេះ​។​

​ទឹក​ប្រាក់ ៦៦០០​​ ដុល្លារ ចូល​ក្នុង​មន្ទីរពេ​ទ្យ​គន្ធបុប្ផា​ព្រឹក​មិញ​

លោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សួង​​ ស៊ីម​​ នាយក​​ប្រតិបត្តិក្រុមហ៊ុន​​ Ice-watch ​បាន​ប្រាប់​ឲ្យ​​ដឹង​​​ថា​​​​​​​ ថវិកា​ទាំងនេះ ​គឺ​បាន​មក​ពី​ការ​លក់​សំបុត្រ​​ក្នុង​ព្រឹត្តិការណ៍​​រត់​ជា​គូ Couple Run​​ ដែល​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​​១៤ ​​ខែ​កុម្ភៈ​ (Valentine Day) រៀបចំ​ដោយ​​​ Ice-watch និង​ដៃ​គូ​សហការ។ ៥០%​នៃ​សំបុត្រ​លក់​បាន​សរុប ត្រូវ​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។

ដោយ​មើល​ឃើញ​ពី​ទុក​លំបាក​នៃ​មន្ទីរពេទ្យ លោក សួង​​ ស៊ីម​​ ថ្លែង​ថា ការ​បរិច្ចាគ​ថវិកា​ជូន​មន្ទីរពេទ្យ​​គន្ធបុប្ផា ជា​រឿង​ល្អ​មួយ​ដើម្បី​ជួយ​ដល់​ក្មេងៗ និង​ប្រជាជន​​ដែល​មិន​មាន​លទ្ធភាពគ្រប់គ្រាន់។

“មន្ទីរពេទ្យ​គន្ធបុប្ផា​មិន​អាច​អត់​ជំនួយ​បាន​ទេ មាន​តែ​បន្ថែម អ៊ីចឹង​សូម​ឱ្យ​ប្រជាជន​ខ្មែរ​ទាំងអស់ ជួយ​សង្គម​យើង ​ជួយ​ប្រជាជន​យើង។ ម្នាក់ៗ​តែ​បន្តិចៗ ១ពាន់រៀល ៤ពាន់រៀល ១ដុល្លារ គឺ​យើង​អាច​ជួយ​បាន​ហើយ។ ប្រជាជន​យើង​មាន​ច្រើន​លាន​ណាស់។ ​ថវិកាប្រមូលផ្ដុំ​ឡើង​គឺ​ច្រើនមែន​ទែន ដូច្នេះ​យើង​មាន​លទ្ធភាព​​អាច​ជួយ​សង្គម​យើងហើយ”។

លោក​បញ្ជាក់​បន្ថែម​​ថា​ Ice-watch នឹង​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ពិសេស​ផ្សេងៗ​ទៀត ​ដោយ​មួយ​ភាគ​នៃ​ថវិកា​នឹង​​រួម​ចំណែក​ក្នុង​សកម្មភាព​មនុស្ស​ធម៌ ទាំង​​ក្នុង​រាជធានី​ភ្នំពេញ​​ និង​តាម​បណ្ដា​ខេត្ត​ដាច់​ស្រយាល ជា​ពិសេស​នោះ​ក្រុមហ៊ុន នឹង​នៅ​​បន្ត​ក្នុង​ការ​ស្វែង​រក​ថវិកា​ជួយ​​​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។

Ice-watch ជា​ម៉ាក​នាឡិកា​លំដាប់​អន្តរជាតិ គុណភាព​ស្តង់ដារ​​​របស់​ប្រទេស​​ជប៉ុន​ និង​មាន​ដើមកំណើត​រចនា​ម៉ូដ​ពី​​​បែលហ្ស៊ិក​ ដោយ​​ការ​រចនា​​បង្ហាញ​ពី​ភាព​ស៊ីវិល័យ​ ថ្លៃថ្នូរ​​ និង​មាន​​ដាក់​លក់​ជាង​​ ១០០​​ ប្រទេស​ជុំវិញ​ពិភពលោក​៕

អត្ថបទ៖ ធីតា