ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ក្រុងព្រះសីហនុ​ ៖ ​ដូច​ការ​គ្រោងទុក នៅ​​ព្រឹក​ថ្ងៃ​ទី​១៧​ កុម្ភៈ ​​២០១៦ ​នេះ នាវា​កង​ទ័ព​​ស្វ​យ័ត​​ការ​ពារ​ជប៉ុន​ចំនួន​៣​​គ្រឿង ក្នុង​នោះ​២​គ្រឿង​ ចូល​​ចត​កំពង់​ផែ ​ក្រុងព្រះសីហនុ និង​មួយ​គ្រឿង​ទៀត​ ចត​នៅ​ដែនសមុទ្រ​​ខាង​មុខ​​កំពង់​ផែ ដើម្បី​ចូល​មក​​ទស្សនកិច្ច​នៅ​កម្ពុជា​​រយៈពេល​៤​ថ្ងៃ​ ចាប់ពី​ថ្ងៃ​១៧​ កុម្ភៈ ​រហូត​ដល់​ថ្ងៃ​២០​ កុម្ភៈ ​២០១៦ ​។

បើ​តាម​​មន្ត្រី​កង​ទ័ព​​ជើង​ទឹក​​កម្ពុជា​​ឱ្យ​ដឹង​​ថា លោក​​ឧត្តម​នាវីទោ​ រស់ វាសនា​ មេបញ្ជាការ​រង​កង​ទ័ព​​ជើង​ទឹក​មូលដ្ឋាន​​សមុទ្រ​រាម​បាន​​ដឹកនាំ​​នាយ​នា​វី នាយ​នា​វី​រង ​និង​ពល​នា​វី​មួយ​ក្រុម​ ទៅ​ទទួល​បដិសណ្ឋារកិច្ច​ជាមួយ​មេបញ្ជាការ និង​កង​ទាហានជើងទឹក​ពី​នាវា​ជប៉ុន​ នៅ​ឯកំ​ពង់​ផែ​ ក្រុងព្រះសីហនុ ជាមួយ​និង​ការ​ចូលរួម​ការពារ​ស​ន្តិសុខ​សណ្តាប់ធ្នាប់​ពី​សមត្ថកិច្ច​ពាក់​ព័ន្ធ ​។

លោកវរសេនីយ៍​ឯក សៀង ឡេ​ង នាយ​ប៉ុស្តិ៍​ច្រក​ទ្វា​រ​អន្តរជាតិ​​ក្រុងព្រះសីហនុបាន​បញ្ជាក់​​ថា នាវា​កង​ទ័ព​​ស្វ​យ័ត​​ការ​ពារ​​ជប៉ុន​​ទាំង​៣​គ្រឿង​នេះ​ ទី​១-​​ឈ្មោះ​ YAMAYUKI មាន​កង​​នា​វឹក​ចំនួន​២០២​នាក់​, នាវា​ទី​២​-​ឈ្មោះ​HATAKAZE មាន​កង​នា​វឹក​២៣១​នាក់​ និង​នាវា​ទី​៣​-ឈ្មោះ​ AKEBONO មាន​កង​នា​វឹក​២០៤​នាក់​ ។​