សុខ ពិសី ៖ ប្អូនប្រុស ដែលដើរ ជាន់ជាយសំពត់ ខ្ញុំ វាគ្រាន់តែជារឿង អចេតនា មិនបានតាំងចិត្តទេ

ភ្នំពេញៈ តារាចម្រៀង ប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី ថ្មីៗនេះបានចេញមុខ បកស្រាយជុំវិញ ការបង្ហោះឃ្លីបវីដេអូមួយ ដែលបង្ហាញពីប្រុសម្នាក់ជា Fan របស់នាងបានទាក់ ជាមួយជាយសំពត់នាង នៅលើឆាកប្រគំតន្ត្រីមួយ កាលពីពេលកន្លងទៅ ខណៈដែលប្រុសម្នាក់នោះ បានឡើងមកបំពាក់កម្រងផ្កា ឲ្យនាងក្នុងបំណង បង្ហាញក្តីស្រលាញ់ និងគាំទ្រដល់តារាចម្រៀង ក្នុងដួងចិត្តរបស់គេ ។

តារាចម្រៀងស្រី ដែលនិយមតុបតែងខ្លួន បែបជានារីស្រស់ស្អាត Cute Cute ល្បីឈ្មោះ ក្នុងវិស័យសិល្បៈ កញ្ញា សុខ ពិសី បានចេញមុខបកស្រាយ ប្រាប់ដល់អ្នកគាំទ្រ និងទស្សនិកជនឲ្យបានដឹង ពីហេតុការណ៍នោះ និងកុំឲ្យទស្សនិកជន មានការយល់ច្រឡំ ទៅលើអ្នកគាំទ្រ រូបនោះទៀតថា « ធម្មតានាងខ្ញុំជាតារាចម្រៀងស្រី គ្រប់ពេលឡើងសម្ដែងម្ដងៗ នាងខ្ញុំប្រុងប្រយត្ន័បំផុត ពិសេសការស្លៀកសំលៀកបំពាក់ដូចជា រូប រឺក៏សំពត់ គឺតែងតែ ស្លៀកខោខូវប៊យខ្លីរឺខោ សាច់ក្រណាត់ទ្រាប់ពីក្នុងជានិច្ច ដូច្នេះកុំយល់ច្រឡំអី ព្រោះនាងខ្ញុំជាមនុស្សស្រីម្នាក់ ដែលប្រយត្ន័ខ្លួនណាស់ ហើយបងសុំសសើរប្អូនប្រុសម្នាក់ក្នុង video នោះ គាត់ជាសុភាពបុរស ព្រោះគាត់គ្មាន បំណងបំពានលើនាងខ្ញុំទេ វាគ្រាន់ជារឿងអចេតនា ព្រោះពេលនោះគាត់ បានយកកម្រងផ្កាបំពាក់ឲ្យ នាងខ្ញុំគាប់ជួនទាក់ជាយសំពត់ខ្ញុំ »។

នៅក្នុងការបកស្រាយនោះដែល តារាចម្រៀង កញ្ញា សុខ ពិសី ក៏បាននិយាយពីសុជីវធម៌ របស់អ្នកគាំទ្ររូបនោះ ទៀតថា «ភ្លាមនោះគាត់លើកដៃសំពះ សុំទោសខ្ញុំភ្លាម គាត់គឺជាគំរូដ៏ល្អ ជាចុងក្រោយនាងខ្ញុំសូមថ្លែងអំណរអរគុណចំពោះពុកម៉ែបងប្អូន និងមិត្តយុវវ័យទាំងអស់ ដែលតែងតែគាំទ្រនាងខ្ញុំមិនថា នាងខ្ញុំសម្ដែងនៅទីណាទេ តែងតែស្វាគមន៏ យ៉ាងកក់ក្ដៅសម្រាប់នាងខ្ញុំ » ៕