អាហារជួយ ឲ្យមានអារម្មណ៍ស្ងប់ និងមានសុខភាពល្អ

លទ្ធផលនៃការ សិក្សាបានបង្ហាញថា អាហារដូចខាងក្រោមនេះ អាចជួយឲ្យអ្នកមានអារម្មណ៍ ស្ងប់សុខបំបាត់នូអារម្មណ៍តានតឹង និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ។ អាហារដែលអ្នកគួរជ្រើសរើសបរិភោគទាំងនេះមានដូចជាៈ

ក្រូចៈ ក្រូចជាផ្លែឈើមួយប្រភេទ ដែលសម្បូរទៅដោយវីតាមីន Cដោយអាចជួយប្រឆាំង  ជាមួយអារម្មណ៍តានតឹងយ៉ាងល្អ។គួររកក្រូចមកបរិភោគ ឲ្យបានញឹកញាប់ ដែលក្រៅពីជួយមិនឲ្យមានអារម្មណ៍ C ហើយនៅជួយឲ្យមានអារម្មណ៍ ស្រស់ស្រាយទៀតផង។ ទំពាំងបារាំងៈ បន្លែប្រភេទនេះមានភាព ល្បីល្បាញខាងសម្បូរវីតាមីន B ដែលវីតាមីនប្រភេទនេះ អាជួយកាត់បន្ថយអារម្មណ៍តានតឹងបានយ៉ាងល្អ។ ទោះបីជាយ៉ាងណាក្តី អ្នកគួរចងចាំថា ការបរិភោគទំពាំងច្រើននឹង ធ្វើឲ្យទឹកនោមមានក្លិនឆ្អេះ ដូច្នេះអ្នកកួរតែបរិភោគ ក្នុងបរិមាណសមរម្យបានហើយ។

ផ្លែប័រៈ ក្រៅពីប្រភេទខ្លាញ់ដ៏ល្អហើយ ផ្លែប័រនៅជួយឲ្យអ្នកបរិភោគ មានអារម្មណ៍ស្រស់ស្រាយ បានផងដែរ ព្រោះថា ផ្លែឈើប្រភេទនេះ សំបូរទៅដោយសារជាតិ ក្លូតាថៃអូ ដែលមានគុណសម្បត្តិក្នុងការទប់ស្កាត់ ការស្រូបទាញសារជាតិខ្លាញ់ ទៅកាន់ពោះវៀន ដែលជាប្រភេទបង្កឲ្យកើតសភាពហៅថា Oxidative Damage។

ផ្លែប័រសម្បូរទៅដោយសារ ជាតិហ្វូឡេតខ្ពស់ ដូច្នេះបើបានបរិភោគផ្លែឈើ ប្រភេទនេះញឹកញាប់និងជួយឲ្យអារម្មណ៍ របស់អ្នកមានអារម្មណ៍ធូរស្រាល ព្រមទាំងកាត់បន្ថយ អារម្មណ៍តានតឹងផ្សេងៗ។

ស្រ្តប៊ើរីៈ សម្បូរទៅដោយវីតាមីន C ដែលជាវីតាមីនជួយកាត់បន្ថយ អារម្មណ៍តានតឹងបានយ៉ាងល្អបំផុត។ ក្រុមអ្នកស្រាវជ្រាវជនជាតិ អល្លឺម៉ង់បានធ្វើការសាកល្បង ទៅលើមនុស្សចំនួន ១២០នាក់ ហើយបានធ្វើការវ៉ាស់ស្ទង់ពីអារម្មណ៍ឆេវឆាវ និងភាពឃោរឃៅរបស់ ពួកគេបានបង្ហាញថា មានការថយចុះ និងមានអារម្មណ៍ធូរស្បើយជាមុន។

សណ្តែកវ៉លណាត់ៈ សណ្តែកប្រភេទនេះ សម្បូរទៅដោយគុណប្រយោជន៍ ផ្នែកអាហារដែលមានទាំងអាស៊ីដ អាល់ហ្វាឡៃឡេអ៊ីក អូមេហ្គា-៣ និង ហ្វីណូហ្វីណល។ សម្រាប់អាហារប្រភេទនេះ

ក្រៅពីជួយឲ្យមានអារម្មណ៍ ស្រស់ស្រាយហើយនៅជួយ កាត់បន្ថយការធ្វើឲ្យភាព ចងចាំចុះខ្សោយទៀតផង។

យោងទៅតាមការសិក្សា របស់ស្ថាប័នស្រាវជ្រាវសុខភាពជាតិ សហរដ្ឋអាមេរិក បានរកឃើញថា អូមេហ្គា ៣ ដែលមាននៅក្នុងសណ្តែក វ៉លណាត់អាចជួយរក្សាកម្រិតនៃ អ័រម៉ូនដែលធ្វើឲ្យ អារម្មណ៍តានតឹង ឲ្យស្ថិតនៅក្នុងកម្រិតធម្មតា។

អាហារជួយ ឲ្យមានអារម្មណ៍ស្ងប់ និងមានសុខភាពល្អ

អាហារជួយ ឲ្យមានអារម្មណ៍ស្ងប់ និងមានសុខភាពល្អ

អាហារជួយ ឲ្យមានអារម្មណ៍ស្ងប់ និងមានសុខភាពល្អ

អាហារជួយ ឲ្យមានអារម្មណ៍ស្ងប់ និងមានសុខភាពល្អ