យ៉ែម សំអូន និពន្ធបទ «ឯកកា» សម្រាប់ខ្លួនឯង ក្រោយរស់នៅ បែកភរិយាជិត១ឆ្នាំ

ភ្នំពេញៈ រយៈពេលជិត១ឆ្នាំហើយ ដែលតារាសម្តែង ប្រុសស្អាត លោក យ៉ែម សំអូន និងភរិយារូបស្រស់សោភា អ្នកនាង យ៉ាន លីនដា បានចែកផ្លូវគ្នារស់នៅប្រទេស ២ផ្សេងគ្នា ក្រោយពីលោក សំអូន បានជ្រុលជ្រួស ប្រើអំពើហឹង្សា ដាក់ភរិយារូបស្អាត រហូតដល់មានរបួសស្នាម និងធ្វើឲ្យនាងឈឺចាប់ ដល់ថ្នាក់ប្រកាស ដើរចេញពីស្វាមី ថែមទៀតផង។ ក្រោយពីភរិយារូបស្អាត បានដើរចេញពីលោក អស់រយៈពេលច្រើនខែមក គេសង្កេតឃើញលោក សំអូន ហាក់មានទឹកមុខ ក្រៀមស្រពោន កំសត់កណ្តោចកណ្តែង ម្នាក់ឯង ដោយមើលទៅលោក ប្រៀបដូចជា បក្សីបាក់ស្លាបអីច៊ឹង ហើយដើម្បីបង្ហាញពីអារម្មណ៍ ទុក្ខសោកផ្ញើរ ទៅដល់ភរិយានោះ លោកបានតាក់តែងនិពន្ធបទចម្រៀងមួយ ដែលមានចំណងជើងថា «ឯកកា» និយាយរៀបរាប់ពីអារម្មណ៍ផ្ទាល់ខ្លួន ដើម្បីធ្វើជាសារផ្ញើរ ទៅដល់ភរិយានិងកូនថា លោកស្រលាញ់ និងនឹកពួកគេខ្លាំងណាស់ ។
នាពេលកន្លងមក តារាសម្តែងប្រុសរូបស្អាត លោក យ៉ែម សំអូន តែងតែបង្ហាញវត្តមាន ដោយមានការបណ្តើរភរិយា អ្នកនាង យ៉ាន លីនដា គ្រប់កម្មវិធី ប្រៀបដូចជា លលកញីឈ្មោល មិនដែលបែកគ្នាឡើយ ដោយមើលទៅស្វាមីភរិយាមួយគូនេះ ស្រលាញ់គ្នា ល្អូកល្អឺនខ្លាំងណាស់ ។ បន្ទាប់ពីតារាប្រុសរាងខ្ពស់ស្រឡះ លោក យ៉ែម សំអូន បានផ្ទុះហឹង្សារហូតដល់វាយភរិយា ជាំមុខជាំមាត់មក ភរិយារបស់លោកក៏បាន បោះជំហានចាកចេញពីលោក ទៅរស់នៅអូស្ត្រាលី ដោយបន្សល់ទុក ឲ្យលោករស់នៅ កណ្តោចកណ្តែង កំព្រាតែម្នាក់ឯង ។
អ្វីដែលទស្សនិកជន មានការចាប់អារម្មណ៍ ចំពោះភាពសោកសៅរបស់ លោក យ៉ែម សំអូន នោះគឺ នៅពេលដែលលោកទៅណាមកណាម្តងៗ លោកតែងតែផ្លាស់ប្តូរ ដៃគូសម្តែង និងច្រៀងពីមួយទៅមួយ ខុសប្លែកពីពេលមុនៗ ដែលលោកទៅណាមកណា តែងបណ្តើរភរិយាបង្ហាញ ស្នាមញញឹមគ្រប់កម្មវិធី ។ ក្រោយពីលោកបានដើរដល់ផ្លូវបំបែក ជាមួយភរិយារូបស្អាត ប្រមាណរយៈពេលជិតមួយឆ្នាំនេះ ក្រៅពីលោកបង្ហាញសកម្មភាព កណ្តោចកណ្តែងនិងកំសត់មកលោក ក៏បានតែងបទចម្រៀងមួយបទដែលមានចំណងជើងថា «ឯកកា» ក្នុងន័យបង្ហាញពីអារម្មណ៍ ទុកសោករបស់លោក ក៏ដូចជាចេតនាមួយ បង្ហាញអារម្មណ៍ពិត ទៅដល់អតីតភរិយា របស់លោកថែមទៀតផង ។
សូមជម្រាបផងដែរថា កាលពីពេលកន្លងទៅនេះ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីមានព័ត៌មានរសើបថា គូស្វាមីភរិយាមួយគូ ដែលធ្លាប់ត្រូវ មហាជន ដាក់ងារឲ្យថា ជាគូស្នេហ៍គំរូក្នុងវិថីសិល្បៈ លោក យ៉ែម សំអូន និងអ្នកនាង យ៉ាន លីនដា បានផ្ទុះជម្លោះ ជាមួយគ្នាយ៉ាងតឹងសរសៃក រហូតដល់ប្រើអំពើហិង្សា កាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅនេះ ដោយលោកបានវាយដំ ភរិយារូបស្អាត រហូតដល់ភ្លាត់ឆ្អឹងកញ្ចឹងក ជាំភ្នែក និងរបួសត្រង់ឆ្អឹង ដងកាំបិត ដោយសារតែភ្លើងប្រចណ្ឌ ខុសទំនងរបស់ភរិយា នាង លីនដា ៕

យ៉ែម សំអូន និពន្ធបទ «ឯកកា» សម្រាប់ខ្លួនឯង ក្រោយរស់នៅ បែកភរិយាជិត១ឆ្នាំ

យ៉ែម សំអូន និពន្ធបទ «ឯកកា» សម្រាប់ខ្លួនឯង ក្រោយរស់នៅ បែកភរិយាជិត១ឆ្នាំ

យ៉ែម សំអូន និពន្ធបទ «ឯកកា» សម្រាប់ខ្លួនឯង ក្រោយរស់នៅ បែកភរិយាជិត១ឆ្នាំ

យ៉ែម សំអូន និពន្ធបទ «ឯកកា» សម្រាប់ខ្លួនឯង ក្រោយរស់នៅ បែកភរិយាជិត១ឆ្នាំ

យ៉ែម សំអូន និពន្ធបទ «ឯកកា» សម្រាប់ខ្លួនឯង ក្រោយរស់នៅ បែកភរិយាជិត១ឆ្នាំ