ចំនុចល្អបំបាត់ ចំនុចអន់

ការរក្សាចំនុចល្អក្នុងរាងកាយ នៅជាមួយអ្នកបានយូរត្រូវ អាស្រ័យលើអាហារនិងការហាត់ប្រាណ ជាគោលដែលត្រូវមានការ អត់ធន់និងព្យាយាមយ៉ាងខ្ពស់បំផុត ជាពិសេសការបំបាត់ ចំនុចអន់ខ្សោយខ្លះ ដូចជាផ្ទៃពោះ ដើមទ្រូង និងត្រគាក។ ដោយលែក ខាងក្រោមនេះ គឺជាវិធីសាស្រ្តមួយ ចំនួនដែលអាចជួយឲ្យ អ្នកមានសម្រស់ ស្រស់ស្អាតរហ័សទាន់ចិត្ត។មនុស្សមានរាងស្អាតៈ គួរស្លៀកពាក់ សំលៀកបំពាក់ដែលសមនឹងរូបរាងរបស់ខ្លួន ដោយមិនត្រូវឲ្យរឹបឬចង្អៀត ឬមានសាច់ស្តើងៗ។ មនុស្សទាបៈ គួរស្លៀកបង្ហាញជើង និងមានឆ្នូតបញ្ឈរ។

មនុស្សស្មាចង្អៀតៈគួរបន្ថែមស្មា ពាក់អាវកV  និងធ្វើឲ្យផ្នែកស្មានិងត្រគាកមានខ្នាតតុល្យភាពគ្នា។ មនុស្សស្មាទូលាយៈ គួររើសអាវពណ៌ចាស់ៗ ក អក្សរ V ជ្រៅៗ និងធ្វើឲ្យស្មាមើលទៅរួមតូច។ នារីដើមទ្រូងធំៈ គួរបង្ហាញផ្នែកក និងដងខ្លួនដោយពាក់អាវពណ៌ចាស់។ ចំណែកសំពត់ ឬខោគួរមានពណ៌ខ្ចីជាង។ មនុស្សដើមទ្រូងតូចៈ ស្លៀកឈុតប្រភេទបន្ថែមដើមទ្រូវ ពាក់ឈុតឬអាវដែលមានការតាក់តែងបរិវេណដើមទ្រូង។

 មនុស្សមានក្បាលពោះប៉ោងៈ គួរបង្វែរចំណាប់អារម្មណ៍មកផ្ទៃមុខឬជើងរបស់អ្នក ផ្តោតលើខោអាវឆ្នូតបញ្ឈរ ឬពណ៌ដូចគ្នា។ ពណ៌សំពត់ឬខោ គួរមានខ្សែរូតចំហៀង។មនុស្សត្រគាកធំៈ គួរធ្វើឲ្យស្មារបស់អ្នកអាចមើលទៅសមនឹងរាងរ និងត្រគាក ដោយរើសខោជើងត្រង់ មិនមានជីបខាងមុខ យកពណ៌ចាស់ និងចង្កេះទាបល្អជាង។ មនុស្សកំភួនដៃធំៈ គួរចៀសវាងអាវដៃកុត ឬអាវដីខ្លី ហើយបែរមកជាអាវដៃត្រឹមកែងឬអាវដៃវែង ដែលបិទឡេវបរិវេណក ឬអាចដែលចុងដៃអាវទូលាយ។

ចំនុចល្អបំបាត់ ចំនុចអន់

ចំនុចល្អបំបាត់ ចំនុចអន់

ចំនុចល្អបំបាត់ ចំនុចអន់