អាហារដែល អាចច្រោះជាតិពុល ក្នុងពោះវៀនបាន

អាហារដែល អាចច្រោះជាតិពុល ក្នុងពោះវៀនបាន

ការដែលបញ្ចេញជាតិពុលពីរាងកាយបានច្រើន និងផ្តល់ជីវជាតិយ៉ាងល្អៗដល់រាងកាយវិញ នឹងជួយឲ្យអ្នកកាន់តែមានសុខភាពល្អ និងចៀសផុតពីជំងឺផ្សេងៗកាន់តែខ្លាំង។ ជាមួយគ្នានេះដែរ របបអាហារជាប្រភេទបន្លែមានប្រយោជន៍ច្រើនណាស់ក្នុងការកំចាត់ចោលនូវជាតិពុលផ្សេងៗដែលមានក្នុងពោះវៀនធំ ហើយក៏អាចបង្ការជំងឺមហារីក ពោះវៀនធំ និងចុងពោះវៀនធំបានយ៉ាងល្អទៀតផង។ របបអាហារទាំងនោះមានដូចជា៖

បន្លែ និងផ្លែឈើ
ការញ៉ាំបន្លែ និងផ្លែឈើ ៦ ទៅ ៨ដងក្នុងមួយថ្ងៃអាចជួយកាត់បន្ថយជំងឺមហារីកពោះវៀនធំ និងចុងពោះវៀនធំបាន។ បើសិនជាអ្នកកំពុងតែមានបញ្ហាលើរបប អាហារមែននោះ អ្នកក៏អាចជ្រើសរើសការកិន ឬញ៉ាំជាទឹករបស់បន្លែ និងផ្លែឈើបានដែរ។ និយាយឲ្យខ្លីទៅ ការញ៉ាំអាហារទាំងនេះនឹងលុបបំបាត់ ការញ៉ាំសាច់កែច្នៃដែលនាំឲ្យកើតមហារីកបាន។

សណ្តែក
សណ្តែកមានប្រយោជន៍ណាស់ក្នុងការជួសជុល DNA ដែលមិនធម្មតាក្នុងផ្លូវក្រពះពោះវៀនបាន។ មិនខ្វល់ថាអ្នកញ៉ាំសណ្តែកប្រភេទណាឡើយ វាសុទ្ធតែមានប្រយោជន៍ ទាំងអស់ចំពោះសុខភាព។

ប្រេងអូលីវ
នេះគឺជារបសដ៏អស្ចារ្យមួយ ដែលអាចប្រើសម្រាប់ចម្អិនអាហារបាន ព្រោះវានឹងផ្តល់ឲ្យអ្នកនូវអាស៊ីតខ្លាញ់អូមេហ្គាពីរ។ វាមិនខុសគ្នានឹងត្រីសម្បូរខ្លាញ់ឡើយ គឺអាចកាត់បន្ថយ ការរលាកតែម្តង។

ត្រីសម្បូរខ្លាញ់ល្អៗ
ត្រីប្រភេទសាលម៉ុង និងធូណាមានខ្លាញ់ល្អៗច្រើនណាស់ដែលអ្នកត្រូវការ។ ត្រីទាំងនេះមានអាស៊ីតខ្លាញ់អូមេហ្គាបីខ្ពស់ ដែលអាចកាត់បន្ថយការរលាកក្នុងពោះវៀន និងបង្ការការកើតជាដុំសាច់មហារីកក្នុងខ្លួនទៀត៕

ប្រភព៖ www.health.com.kh