ហេតុផលដែល នាំឱ្យសក់មនុស្ស ជ្រុះដោយមិនដឹងខ្លួន

ហេតុផលដែល នាំឱ្យសក់មនុស្ស ជ្រុះដោយមិនដឹងខ្លួន

តើអ្នកពិតជាមិនអាចដឹងថាហេតុអ្វីបានជាសក់ អ្នកជ្រុះកាន់តែច្រើនមែនទេ? មុនពេលអ្នកទៅ ទិញផលិតផលដើម្បីបំបាត់បញ្ហាសក់ជ្រុះ នោះ ចូរស្វែងយល់អំពីមូលហេតុខ្លះ ដែលអ្នកមិនបានដឹង ហើយក៏ជាអ្នកនាំឱ្យជ្រុះសក់កាន់តែច្រើនដែរ។

ឧបករណ៍លេងស្តាយសក់
ពេលខ្លះ ការប្រើប្រាស់ឧបករណ៍លេងស្តាយសក់ច្រើនពេកអាចធ្វើឱ្យសរសៃសក់ខ្សោយ និងជ្រុះបាន។ ចូរប្រាកដថា អ្នកមិនបានប្រើប្រាស់ឧបករណ៍ទាំងនេះច្រើនពេកទេ។ បើសិនជាអ្នកគួរតែធ្វើម៉ែននោះ ចូរប្រើប្រាស់សម្រាប់តែមួយពេលៗបានហើយ។

រ៉ាំងរដូវ
ការជ្រុះសក់ក្នុងពេលរ៉ាំងរដូវគឺជារឿងមួយ កើតមានញឹកញាប់បំផុត។ រឿងនេះកើតឡើងដោសយារតែការថយចុះ របស់អ័រម៉ូនអេស្ត្រូជែនតែម្តង។

មានផ្ទៃពោះ
មានការប្រែប្រួលអ័រម៉ូនច្រើនណាស់ក្នុងពេលមានផ្ទៃពោះ ហើយក្នុងនោះអ្វីដែលអ្នកត្រូវប្រឈមមុខ ច្រើនបំផុតនោះគឺជ្រុះសក់តែម្តង។ ប៉ុន្តែការលូតលាស់សក់វិញអាចនឹង ត្រឡប់មកធម្មតាវិញក្រោយពីសម្រាលកូនរួច។
 
ស្ត្រេស
ការសិក្សាបានឱ្យដឹងថា ភាពតានតឹងក្នុងអារម្មណ៍ផ្លូវចិត្តច្រើនតែនាំឱ្យជ្រុះសក់បាន ព្រោះវានឹងធ្វើឱ្យផ្លាស់ប្តូរវដ្តរស់នៅរបស់សក់ និងបញ្ឈប់ការលូតលាស់របស់ ឬសសក់តែម្តង។ ដូច្នេះចូរប្រាកដថា អ្នកបានយល់ដឹងអំពីបញ្ហាតានតឹងចំពោះខ្លួនឯងហើយ។

ប្រភព៖ www.health.com.kh