NOCC ធ្វើមហាសន្និបាត បូកសរុបការងារ ឆ្នាំ២០១៥ និងទិសដៅ ការងារឆ្នាំ២០១៦ នាថ្ងៃស្អែកនេះ

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ធ្វើមហាសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៥ និងទិសដៅការងារ ឆ្នាំ២០១៦នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៦ ស្អែកនេះក្រោមអញ្ជើញជាអធីបតី លោក ថោង ខុន ជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជានៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

ក្នុងឪកាសបូកសរុបការងារ ខាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៦ ដើម្បីរៀបចំផែនធំៗ និងជំរុញយ៉ាខ្លំាងក្លារាល់សកម្មភាព របស់កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាត្រៀមសមត្ថភាពខ្ពស់ក្នុងការចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិដណ្តើមយកមេដាយជូនជាតិមាតុភូមិ។ ជាពិសេសនោះ រៀបចំកីឡាករ-កីឡាការិនីវ័យក្មេងដែលថ្នាលសម្រាប់ការប្រកួតកីឡាស៊ីហ្គេម (Sea Games 2023) លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួត៕

NOCC ធ្វើមហាសន្និបាត បូកសរុបការងារ ឆ្នាំ២០១៥ និងទិសដៅ ការងារឆ្នាំ២០១៦ នាថ្ងៃស្អែកនេះ

NOCC ធ្វើមហាសន្និបាត បូកសរុបការងារ ឆ្នាំ២០១៥ និងទិសដៅ ការងារឆ្នាំ២០១៦ នាថ្ងៃស្អែកនេះ