ប្រការគួរយល់ដឹង សម្រាប់អ្នកមានស្បែក មានបញ្ហា

តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថាមនុស្សដែលមាន បញ្ហារឿងមុនមិនគួរបណ្តោយ អារម្មណ៍ឲ្យមានភាព តានតឹងទេ។ គួរធ្វើចិត្តឲ្យ សប្បាយៗទើបរោគមុនមិនអាចមានកើតឡើង។ ស្បែករបស់យុវវ័យតែងតែមានបញ្ហា រឿងកើតមុនចំណែកស្បែករបស់មនុស្សចាស់ តែងតែកើតមានបញ្ហាមុនក្បាលខ្មៅ និងរន្ធញើសរីកធំ។

ដូចនេះហើយទើបផលិតផលគ្រឿង សម្អាងរបស់យុវវ័យមិនសមស្របសម្រាប់ មនុស្សចាស់ទេ។ ស្បែកដែលមានបញ្ហាគួរព្យាបាល ដោយផលិតផលប្រឆាំងបាក់តេរី បន្ថយការធ្វើការរបស់ក្រពេញខ្លាញ់ និងជួយជំរុញ ការសាងកោសិកាស្បែកថ្មី។

ផលិតផលដែលមានភាគផ្សំ របស់អាស៊ីតផ្លែឈើ (AHA) ខ្ពស់មិនសមស្របនឹងស្បែកដែលមាន បញ្ហាទេព្រោះការប្រើផលិតផលនោះ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងថែទាំ របស់គ្រូពេទ្យជំនាញ។

ការប្រើប្រាស់ផលិតផលគ្រឿងសម្អាង និងម្សៅបឺតស្រូបខ្លាញ់លើផ្ទៃមុខនៅមិន ទាន់គ្រប់គ្រាន់ក្នុង ការជួយបន្ថយភាពខ្លាញ់ និងរោគមុនលើផ្ទៃមុខទេ។

ដូចនេះហើយទើបត្រូវធ្វើការ សំអាតស្បែកជាមូលដ្ឋាននិងបំរុង ស្បែកឲ្យមានសំណើមស្រស់ថ្លា ទើបអាចជួយសំរួលសភាពស្បែកដែល មានបញ្ហាបាន។

ប្រការគួរយល់ដឹង សម្រាប់អ្នកមានស្បែក មានបញ្ហា

ប្រការគួរយល់ដឹង សម្រាប់អ្នកមានស្បែក មានបញ្ហា

ប្រការគួរយល់ដឹង សម្រាប់អ្នកមានស្បែក មានបញ្ហា

ប្រការគួរយល់ដឹង សម្រាប់អ្នកមានស្បែក មានបញ្ហា