គួរធ្វើដូចម្តេច ទើបមុខមិនហើម ក្រោយពេលស្រវឹង?

គួរធ្វើដូចម្តេច ទើបមុខមិនហើម ក្រោយពេលស្រវឹង?

មានមនុស្សមួយចំនួននៅពេលដែលពិបាកចិត្តតែងតែ ផឹកស្រាដើម្បីបំបាត់ទុក្ខជានិច្ច ប៉ុន្តែតើអ្នកដឹងទេ ថាក្រោយពេលដែលអ្នកផឹកច្រើន វានឹងអាចធ្វើឲ្យអ្នកមានមុខហើម។ ដូចនេះតើគួរ តែធ្វើដូចម្តេចទើបអាច បំបាត់មុខហើមទាំងនេះទៅ?

ម្ហូបក្លែម
អំបិល និងទឹកគឺជាមិត្តល្អនឹងគ្នា ដូចនេះពេលដែលអ្នកបរិភោគអាហារដែលប្រៃជាមួយស្រាច្រើន វានឹងធ្វើឲ្យទឹកក្នុងរាងកាយអ្នកកាន់តែច្រើន ជាហេតុដែលអាចធ្វើឲ្យ មុខអ្នកហើម ដូចនេះពេលដែលអ្នកផឹកស្រា អ្នកគួរតែកុំពិសារអាហារដែលប្រៃជាមួយស្រាឲ្យសោះ។

មិនត្រូវគេងភ្លាមពេលដល់ផ្ទះ
ប្រសិនជាអ្នកស្រវឹង ហើយទៅដល់ផ្ទះគេងភ្លាម នោះវានឹងផ្ទុកជាតិទឹកជាច្រើន ក្នុងរាងកាយអ្នកដែលអាចធ្វើ ឲ្យអ្នកមានអាការៈហើមបាន ដូចនេះពេលដែលអ្នកទៅដល់ផ្ទះ អ្នកត្រូវតែបញ្ចេញទឹកទាំងនោះតាមរយៈនោមឲ្យអស់ ទើបវាមិនធ្វើឲ្យអ្នកក្រោកពីគេងមានមុខដែលអាក្រក់មើល ថែមទាំងមិនរំខានដល់ដំណេកអ្នក ដោយនៅពាក់កណ្តាល យប់អ្នកមិនក្រោកមកបត់ជើងតូចឡើយ។

ងូតទឹកភ្លាមពេលក្រោកពីគេង
ពេលព្រឹកក្រោយពេលដែលអ្នកស្វាងស្រារួច អ្នកត្រូវតែងូតទឹកដើម្បីឲ្យជាតិសុរា ទាំងនោះមិនបន្សល់ទុកក្នុងឈាមអ្នក ដូចនេះពេលដែលអ្នកងូតទឹក អ្នកត្រូវតែម៉ាស្សាគ្រប់ ទីកន្លែងទើបល្អ ហើយអាចបំបាត់អាការៈហើមទៀតផង៕

គួរធ្វើដូចម្តេច ទើបមុខមិនហើម ក្រោយពេលស្រវឹង?

ប្រភព៖ www.health.com.kh