ហេតុអ្វីបានជា ការទទួលទានអាហារ ពេលព្រឹកជួយ ឲ្យអ្នកស្រកទម្ងន់?

ហេតុអ្វីបានជា ការទទួលទានអាហារ ពេលព្រឹកជួយ ឲ្យអ្នកស្រកទម្ងន់?

ការទទួលទានអាហារពេលព្រឹកអាចបន្ថយការឃ្លាន ដែលអាចធ្វើអោយងាយនឹងជៀសវាងការ ញ៉ាំច្រើន។ នៅពេលដែលអ្នកមិនញ៉ាំ អាហារពេលព្រឹក, អ្នកអាចមានអារម្មណ៍ឃ្លាននៅ ពេលក្រោយ ហើយចង់ទទួលទានចំណី អាហារដែលញ៉ាំបានភ្លាមៗ ដូចជានំជាដើម។ បន្ថែមពីលើនេះ,ការឃ្លានដែលកើតមានឡើងនៅពេល ដែលអ្នកមិនញ៉ាំអាហារពេលព្រឹកនោះ អាចបង្កើនការឆ្លើយតបទៅនឹងអាំងស៊ុយលីនដែលបង្កើនការស្តុកខ្លាញ់ និងប្រែជាឡើងទម្ងន់ទៅវិញ។ ជាការពិតណាស់, ការមិនញ៉ាំអាហារពេលព្រឹកពិត ជាបង្កើនហានិភ័យនៃការធាត់ពិតមែន។

 នៅពេលដែលអ្នកញ៉ាំអាហារពេលព្រឹក, អ្នកត្រូវrញ៉ាំអាហារដែលមានសុខភាពគ្រប់, អាហារដែលសំបូរទៅដោយសារធាតុចិញ្ចឹម និងមានជាតិខ្លាញ់តិច។ នៅពេលដែលអ្នកមិនញ៉ាំ អាហារពេលព្រឹក, អ្នកហាក់ដូចជារំលងនូវការញ៉ាំផ្លែឈើ និងបន្លែអញ្ចឹងដែរ។

ការញ៉ាំអាហារពេលព្រឹកអាចផ្តល់អោយអ្នកមានកម្លាំង, បង្កើនលំហាត់ប្រាណអំឡុងពេលថ្ងៃ។ អាហារពេលព្រឹកដែលផ្តល់នូវ សុខភាពល្អដុតកម្តៅនៃខ្លួនរបស់អ្នក ហើយបម្លែងការស្តុករបស់ជាតិស្ក រដែលទ្រទ្រង់សាច់ដុំរបស់អ្នកទៅជាថាមពលភ្លាមៗ៕

ប្រភព៖ www.health.com.kh